Khmer Dictionary: ញ
Chuon Nath's Khmer-Khmer Dictionary
-
ញោច
( ន.នាមសព្ទ )
រំពត់; របត់ដែលលូកចេញឬ លូកចូល ។
-
ញោម
( បុ. ស.បុរិសសព្ទនាម )
ពាក្យសម្រាប់បព្វជិតហៅមាតាបិតាបង្កើត ឬមាតាបិតាចិញ្ចឹម : ញោមប្រុស គឺឪពុក, ញោមសិកា ឬ ញោមស្រី គឺម្ដាយ; ឬឧបាសកឧបាសិកាឯទៀតៗ ដែលមានចំណាស់ ប្រហែលនឹងមាតាបិតារបស់ខ្លួន បព្វជិតក៏ហៅ ញោម បានដែរ ។
- ញោមញាតិ ឬ - ញាតិញោម ពាក្យសម្រាប់បព្វជិតហៅពួកឧបាសកទាយកដោយរួបរួម : វត្តនេះ មានញាតិញោមជើងវត្តតិចនាស់; សូមឲ្យញាតិញោមខំរៀនធម៌ កាន់សីល ប្រព្រឹត្តសុចរិត តាំងចិត្តស្លូតត្រង់គ្រប់គ្នាឡើង នឹងបានសេចក្ដីសុខចម្រើនកើនឡើងទៀត ។
-
ញោមវត្ត
( ន.នាមសព្ទ )
ឧបាសកអ្នកចេញមុខទំនុកបម្រុង ផ្គត់ផ្គង់វត្តអារាមណាមួយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អារាមិកជន ផង) ។
-
ញោស
( គុ.គុនសព្ទ )
ដែលទុំជ្រុលហួសពីធម្មតា : ផ្លែស្វាយទុំញោស ។ ដែលចាស់គ្រាំគ្រាទ្រែមទ្រមខ្លាំង : ចាស់ញោស ។ កិ. វិ. ដែលជ្រុសហួសប្រមាណ, ហួសហេតុ : ខឹងញោស, ស្ដីជេរបន្ទោសញោសពេកណាស់ ។
-
ញោះ
( កិ.កិរិយាសព្ទ )
វាយគោះចុចដោយចុងដំបង, ចុងអន្លូង, ចុងញញួរជាដើម ។ ព. ប្រ. គោះ, សំពងដោយសម្ដី : ត្រូវអញញោះមួយម៉ាត់ទៅ គាត់ច្រឡោតតូង ។
-
ញំៗ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
បុកឬទំពាបន្ថើរៗ, លំៗ, ទំពាញំៗ, បុកញំៗ ។
-
ញ៉ម
( កិ.កិរិយាសព្ទ )
( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
(ញ៉ម; យ៉ម “ព្រម, យល់តាម”) ព្រមទទួលចាញ់, ចុះចាញ់, បាក់បប ថាលែងហ៊ានទៀត : មិនស៊ូញ៉ម, ទទួលញ៉ម ។
-
ញ៉ាក
( កិ.កិរិយាសព្ទ )
ខ្លាច, ញញើត, ញ៉មចុះចាញ់ : វាញ៉ាកគេហើយ មិនហ៊ានចូលមកទៀតទេ ។
-
ញ៉ាច់ !
( ឧ.ឧទានសព្ទ )
ប៉ាច់; ពាក្យបន្លឺដោយភ្ញាក់ភ្លាត់មាត់, ជ្រលួសមាត់ (ព. អា.) ។
-
ញ៉ាប
( ន.នាមសព្ទ )
ដំបូលដែលបន្សាបតពីសំយាបផ្ទះ ឬរោងមក : តញ៉ាបផ្ទះ, តញ៉ាបរោង ។
<< Prev 1 ... 5 6 7 8 9 10 Next >>