Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជិត !
or ជិតម៏
សូរសំដីហៅដំរីឲ្យដើរចូលមកជិត : ជិត ! អាប្រកប ! ជិតម៏ ! អាប្រកប !
-
ជិតិន្រ្ទិយ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ជិ-តិន-ទ្រី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជិតិន្រ្ទិយ; ជិតេន្រ្ទិយ) ដែលមានឥន្រ្ទិយឈ្នះហើយ (ដែលឈ្នះឥន្រ្ទិយ),
- អ្នកសង្រួមឥន្រ្ទិយ គឺអ្នកដែលសង្រួមភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត មិនឲ្យទាសទៅរកអំពើអាក្រក់ ។
-
ជិតំ !
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ, ឧ.ឧទានសព្ទ )
[ជិត័ង ឬ ជិត័ងៗ ]
or ជិតំ ជិតំ!
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(កិ. ឬ គុ. “ឈ្នះហើយ, ដែលឈ្នះ”) ពាក្យសម្រាប់ស្រែកបន្លឺថា ឈ្នះហើយ ! ឬ ឈ្នះហើយៗ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជយោ ! ផង) ។
-
ជិន
( កិ.កិរិយាសព្ទ )
ទ្រាន់ចិត្ត, ណាយចិត្ត, ទាស់ចិត្ត ។ ជិនឆ្អន់ នឿយណាយ, ជ្រេញចិត្ត ។
-
ជិនបុត្រ
( ន.នាមសព្ទ )
[ជិនៈបុត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជិនបុត្ត) បុត្ររបស់លោកអ្នកឈ្នះ (ច្រើនហៅបុព្វជិតក្នុងព្រះពុទ្ធសាសនាដោយសំដៅសេចក្ដីថា ទុកស្មើដូចបុត្រនៃព្រះសព្វញ្ញុពុទ្ធ ដែលទ្រង់ឈ្នះកិលេសហើយ) ។
-
ជិនវង្ស
( ន.នាមសព្ទ )
[ជិនៈវង់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជិន + វំស) វង្សនៃអ្នកឈ្នះ ។ ព្រះនាមក្សត្រ ១ ព្រះអង្គក្នុងរឿងសាស្ត្រាល្បែងពាក្យកាព្យសម្រាយ; រឿងនុ៎ះឯងក៏ហៅថា រឿងជិនវង្ស ដែរ (ជារឿងប្រតិដ្ឋ “ប្រឌិដ្ឋ” ) ។
-
ជិនស្រី
( ន.នាមសព្ទ )
[ជិនៈស្រី]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជិន + ស្រី; ជិន + សិរី) លោកអ្នកឈ្នះមានស្រីសួស្ដី (ព្រះពុទ្ធ) : ព្រះជិនស្រី, សម្ដេចព្រះជិនស្រីទ្រង់ទេស្នាប្រោសសត្វ ។
-
ជិនោរស
( ន.នាមសព្ទ )
[--រស់]
( បា.បាលី ( បាលីភាសា ) )
(ជិន + ឱរស) ដូចគ្នានឹង ជិនបុត្រ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
ជិប
( កិ.កិរិយាសព្ទ )
ផ្អឹបបបូរមាត់យកតែបន្តិច : ជិបមើលឲ្យដឹងរស ។ ន. ចំនួនដែលជិប : ស្រា ១ ជិប ។
-
ជិវ្ហា
( ន.នាមសព្ទ )
[ជិវ-ហា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ជិហ្វា) អណ្ដាត; (រ. ស.) : ព្រះជិវ្ហា ។
<< Prev 1 ... 15 16 17 18 19 20 Next >>