Khmer Dictionary: ជ
Chuon Nath's Khmer-Khmer Dictionary
-
ជាប់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
មិនដាច់, មិនឃ្លាតពីគ្នា; មាំមួន ។ កិ. ជំពាក់, ទាក់ទិន : ជាប់បំណុលគេ, ជាប់កិច្ចរវល់ ។
- ជាប់ក្ដី ត្រូវក្ដី ។
- ជាប់គុក ត្រូវទោសនៅក្នុងគុក ។
- ជាប់ចោទ ត្រូវចោទ ។
- ជាប់ជម្រះ ត្រូវជម្រះ ។ល។
-
ជាម
( ន.នាមសព្ទ )
ឈ្មោះចានមួយប្រភេទ ធំជំទើររាងក្រឡូមតែរាក់ល្មម : ចានជាម ។
-
ជាមួយ
( និ.និបាតសព្ទ )
រួមគ្នា, រួមផង, រួមផងដែរ : ទៅជាមួយគ្នា, បរិភោគជាមួយគ្នា ។ ជាមួយនឹង ព្រមទាំងអ្នកដទៃឬអ្វីៗផង : បងនិយាយជាមួយនឹងប្អូន, គ្រូកំពុងនិយាយជាមួយនឹងនិស្សិតច្រើននាក់, អ្នកទៅជាមួយនឹងខ្ញុំឬទេ ? អ្នកណាខ្លះមកជាមួយនឹងអ្នក ? (គួរកុំនិយាយថា ទៅជាមួយខ្ញុំ, ស៊ីបាយជាមួយក្មេងៗ ... ដូច្នេះឡើយ ព្រោះ ជាមួយ មានវិធីប្រើផ្សេងគ្នាពី ជាមួយនឹង; ជាមួយនឹង នេះមានន័យស្មើនឹង មួយអន្លើដោយ ។
-
ជាយ
( ន.នាមសព្ទ )
ប៉ែកខាងចុង, រឹមក្បែរខាង : ជាយសំពត់, ជាយព្រៃ, ជាយក្រុង ជាដើម ។
-
ជាយគ្រែង
( ន.នាមសព្ទ )
សំពត់សំយុងពីខាងមុខគ្របលើភ្លៅទាំងពីរ (គ្រឿងល្ខោន) ។ សក់ត្រង់ជាយខាងៗ ដែលសល់ពីកន្លែងថ្ពែក ក៏ហៅថា ជាយគ្រែង ដែរ ។ សរីរាវយវៈទាំងពីរខាងនៃខ្លួនកន្ធាយឬបបែល ក៏ហៅថា ជាយគ្រែង ដែរ ។
-
ជាយា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ប្រពន្ធ (រ. ស.) ។
-
ជាល
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(“បណ្ដាញ, សំណាញ់; បង្អួច...”) ប្រដាប់ត្បាញដោយបន្ទោះមានក្រឡាប្រហោងសណ្ឋានក្រឡាសំណាញ់ : ពោតមួយជាល ។
-
ជាល
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឈ្មោះនំមួយប្រភេទ ច្រើនធ្វើពីម្សៅដំណើបលាយស្ករដាក់ក្នុងជាលតូចៗ ដែលទ្រាប់ស្លឹកចេកនៅបាត និងនៅរង្វង់ជុំវិញជាល ចម្អិនដោយចំហុយ : គេអាចទុកនំជាលបានយូរថ្ងៃ ។
-
ជាលា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជ្វាលា ។
-
ជាលិនី
( គុ.គុនសព្ទ, ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលមានបណ្ដាញ, ដែលមានសំណាញ់
- (តណ្ហា) ។
<< Prev 1 ... 15 16 17 18 19 20 Next >>