Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆ្លុះ
( កិ.កិរិយាសព្ទ )
បំភ្លឺឲ្យឃើញដោយចក្ខុ : ឆ្លុះស្រមោល, ឆ្លុះកញ្ចក់, ឆ្លុះត្រី ។ យល់ច្បាស់ដោយប្រាជ្ញា, ដោយបញ្ញាចក្ខុ ។ គុ. រលោង, ង៉ៅ ឆ្លុះស្រមោលបាន : ភ្លឺឆ្លុះ ។
-
ឆ្លូក
( គុ.គុនសព្ទ )
ដែលលាយឡំគ្នា ។ ឆ្លូកស្រូវ ស្ទូងជួសថែមត្រង់ចន្លោះៗដែលក្ដាមកាត់ ឬដែលរលួយដោយទឹកលិចជាដើម ។
-
ឆ្លូង
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយក្នុងប្រទេសកម្ពុជា ឡើងខែត្រក្រចេះ : ស្រុកឆ្លូង ។
-
ឆ្លូញ
( ន.នាមសព្ទ )
ឈ្មោះត្រីរំអិលមួយប្រភេទ ស្រដៀងនឹងត្រីខ្ជឹងតែតូចជាង ។
-
ឆ្លូវ
( ន.នាមសព្ទ )
ឈ្មោះឆ្នាំទី ២ (គោ) ។
-
ឆ្លើយ
( កិ.កិរិយាសព្ទ )
តបសំដី, តបសំបុត្រ, ដីកា ។ ឆ្លើយឆ្លង តបពាក្យសំដីឆ្លងទៅឆ្លងមក ។
-
ឆ្លៀត
( កិ.កិរិយាសព្ទ )
រំលែកពេលធ្វើកិច្ចការអ្វីៗ, លួចល្បក់ធ្វើ ។
-
ឆ្លៀវឆ្លាត
( គុ.គុនសព្ទ )
ឈ្លាសវៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈ្លាស) ។
-
ឆ្លៀវឆ្លាស
( ន.នាមសព្ទ )
ពាក្យប្រើកា្លយមកអំពីពាក្យ : ឆ្លៀវឆ្លាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
ឆ្លេ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងឆ្លា : ឆ្លេឆ្លា គឺឆ្លាចុះឆ្លាឡើង, ស្ទុះស្ទាដោយស្លន់ ។
<< Prev 1 ... 15 16 17 18 19 20 Next >>