Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆ្នូត
( ន.នាមសព្ទ )
ស្នាមឆូត, សម្បុរឆូតៗ : សាច់ឈើមានឆ្នូត ។ គុ. ដែលមានសម្បុរឆូតៗ : សំពត់ពណ៌ខៀវឆ្នូតក្រហម ។
-
ឆ្នួន
( ន.នាមសព្ទ )
ប្រឆេះដាក់រំសេវកំបាំង សម្រាប់អុជបន្តភ្លើងឲ្យឆ្លងទៅឆេះនៅកន្លែងឯទៀត ។ ក្ដារខ្មុកសម្បុរខ្មៅ ឬបន្ទះថ្មខ្មៅ សម្រាប់សរសេរអក្សរដោយដី-ស :
- ក្ដារឆ្នួន ។ រោងថែវមានផ្លូវកំបាំងឬផ្លូវមានគ្រឿងបាំង សម្រាប់ពួកស្រ្តីឥស្សរជនចរចេញចូល ។
-
ឆ្នើម
( គុ.គុនសព្ទ )
ដែលលើសដាច់គេ, ឆើត : ល្អឆ្នើម, ចំណេះឆ្នើម, ប្រាជ្ញាឆ្នើម ។ ប្រើជា កិ. វិ. ក៏បាន ចេះឆ្នើម ចេះដាច់គេ ។ ប្រើខាងអាក្រក់ក៏បាន : កាចឆ្នើម, ខូចឆ្នើម, អាក្រក់ឆ្នើម ។
-
ឆ្នៀង
( ន.នាមសព្ទ )
របៀង : ឆ្នៀងផ្ទះ, ផ្ទះមានឆ្នៀង ។
-
ឆ្នេរ
( ន.នាមសព្ទ )
មាត់សមុទ្រ ឬ មាត់ទន្លេ, ស្ទឹង ត្រង់ដែលមានសណ្ឋានជ្រាលមានផ្នូកខ្សាច់រាបស្រួល : ឆ្នេរសមុទ្រ ។
-
ឆ្នែង
( គុ.គុនសព្ទ )
ដែលមិនកប (ច្រើននិយាយតែក្នុងការនេសាទ) : ថ្ងៃនេះឆ្នែងណាស់ រកត្រីមិនបានសោះ ។
-
ឆ្នៃ
( កិ.កិរិយាសព្ទ )
ដៅ, ប្រមាណ, ស្មាន, ចាប់មន្ទិលដោយស្មាន, ម៉ៃសំដៅ : កុំឆ្នៃដាក់គេ ។
-
ឆ្នោត
( ន.នាមសព្ទ )
កំណត់សរសេរនឹងស្លាក ។ សំបុត្រប្លុងឥតឈ្មោះអ្នកសរសេរ ។ ស្លាក, សំបុត្រប្រាប់លាភដែលត្រូវបានដោយចាប់ផ្សងបុណ្យព្រេង, ផ្សងសំណាង ។
-
ឆ្ពង់
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ ។
-
ឆ្ពាម
( កិ.កិរិយាសព្ទ )
ចាប់មួយចម្ពាមដៃ, ច្បាម : ឆ្ពាមកដោយម្រាមដៃ ។ ន. ចំនួនវត្ថុដែលឆ្ពាម ។
<< Prev 1 ... 15 16 17 18 19 20 Next >>