Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆ្នាល់
( ន.នាមសព្ទ )
គ្រឿងអាវុធរបស់សត្វទ្វេបាទពួកខ្លះ ដុះនៅជើង សម្រាប់ការពារខ្លួន : ឆ្នាល់មាន់, ឆ្នាល់ក្ងោក ។
-
ឆ្នាល់មាន់
( ន.នាមសព្ទ )
ឈ្មោះឈើរនាមមួយប្រភេទ មានបន្លាស្រដៀងនឹងឆ្នាល់មាន់ : គេប្រើត្រួយឆ្នាល់មាន់ជាបន្លែស្លស្រឡក់បាន ។
-
ឆ្នាស
( គុ.គុនសព្ទ )
និយាយអំពីស្រីៗ ដែលហៃរករឿងឈ្លោះប្រកែក ជេរប្រទេចមិនព្រមចាញ់នរណា; ឬអំពីសត្វញីមានមាន់ជាដើម ដែលហៃដេញចឹកមាន់ឯទៀតនៅជិតៗ : មេមាន់ហ្នឹងឆ្នាសណាស់ ។
-
ឆ្នាំ
( ន.នាមសព្ទ )
កំណត់វេលាមួយខួបខែ ១២ ។
-
ឆ្នាំង
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយដីឬដោយលោហជាតិសម្រាប់ចម្អិនអាហារ ។
-
ឆ្នាំងរបួល
( ន.នាមសព្ទ )
ឆ្នាំងដែលគេចោះបាតជារន្ធច្រើនអន្លើ សម្រាប់ចំហុយនំផ្សេងៗ ។
-
ឆ្នាំទៅ
( ន.នាមសព្ទ )
ឆ្នាំដែលកន្លងទៅហើយបន្ទាប់ឆ្នាំបច្ចុប្បន្ននេះ ។ ឆ្នាំទៅមួយ ឆ្នាំដែលកន្លងទៅហើយមុនឆ្នាំទៅ ។ ឆ្នាំទៅមួយនាយ ឆ្នាំដែលកន្លង ទៅហើយមុនឆ្នាំទៅមួយ ។ ឆ្នាំភ្នែក ឆ្នាំមុខ, ឆ្នាំខាងមុខ ។
-
ឆ្នឹម
( ន.នាមសព្ទ )
គំនរកណ្ដាប់ស្រូវទុំដែលគេរៀបជារបៀបខ្ពស់ត្រឹមត្រង់ ផ្អាប់ទុកឲ្យងាយបោកងាយបែន គឺឲ្យគ្រាប់ស្រូវជ្រុះអស់ : កណ្ដាប់ ២ ឆ្នឹម, ឆ្នឹមកណ្ដាប់រលំរេលដោយត្រូវខ្យល់ព្យុះធំបោកបក់ ។
-
ឆ្នុក
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ចុក : ឆ្នុកដប ។
-
ឆ្នុកក្បិន
( ន.នាមសព្ទ )
អវយវៈមនុស្ស ត្រង់កន្លែងដែលចុកក្បិន ។ ចុងកន្ទុយក្បិនដែលគេមូរ ហើយយកទៅចុកត្រង់កន្លែងនោះ ក៏ហៅ ឆ្នុកក្បិន ដែរ ។
<< Prev 1 ... 15 16 17 18 19 20 Next >>