Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆ្ងើក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
or ឆ្ងើកៗ
ដែលមានដំណើរងើយកហើយរលាក់ប៉ាក់ប៉ើក : ដើរឆ្ងើកៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ងាក់ផ្ងើក ផង) ។
-
ឆ្ងើយ
( គុ.គុនសព្ទ )
ដែលងើយឆ្គង, ដែលឆ្វេងឥតសណ្ដាប់, ឥតបែបបទ : គាត់ហ្នឹងជាមនុស្សឆ្ងើយណាស់ ។
-
ឆ្ងែ
( ប.បរិវារសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្ងល់) ។
-
ឆ្ដុប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ជើង ដ]
ដែលមានសណ្ឋានបែបដូចគេបន្ដុប : អង្គុយឆ្ដុប, លោតទុំឆ្ដុប ។
-
ឆ្ដេញ
( ន.នាមសព្ទ )
[ជើង ដ]
អវយវៈនៃយោនី (ព. អា.) ។
-
ឆ្ដោ
( ន.នាមសព្ទ )
[ជើង ដ]
ឈ្មោះត្រីស្រកាមួយប្រភេទ ពួកត្រីរ៉ស់; កាលនៅតូចគេហៅថា ត្រីដៀប, ធំទៅទៀតហៅថា ត្រីឆ្ដោ, ទៅពីឆ្ដោទៅទៀតហៅថា រាហូ ។
-
ឆ្ដោរ
( ន.នាមសព្ទ )
[ជើង ដ ]
ដុំមាស ... ។
-
ឆ្នង់
( ន.នាមសព្ទ )
អវយវៈរទេះ ដែលទ្រទ្រពង : រទេះរង្គោះឆ្នង់ ឬ រលុងឆ្នង់ ។
-
ឆ្នាក់
( ន.នាមសព្ទ )
ឈើកំប៉ែតប្រើជាខ្នាត សម្រាប់ចងមង, អញ្ចងជាដើម ឲ្យស្មើក្រឡា ។
-
ឆ្នាប់មាត់
( ន.នាមសព្ទ )
រសអាហារដែលចាប់មាត់, ត្រូវមាត់, ពីសា (មិនសូវប្រើ, ច្រើនប្រើថា ចាប់មាត់) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>