Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆែវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលវៀចខុសបន្ទាត់, ដែលមិនត្រង់, ដែលជ្រលួសជ្រួសខុសទៅម្ខាងៗ : បន្ទាត់ឆែវ, អារឆែវសាច់ឈើខូចអស់ ។
-
ឆៃថាវ
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
ដំណាំមួយប្រភេទពួកស្ពៃ ស្លឹកមានក្លិនហាងឆួល គេដាំយកមើមប្រើជាបន្លែ : ស្ងោរមើមឆៃថាវជាមួយសាច់ជ្រូក ។
-
ឆៃប៉ូវ
( ន.នាមសព្ទ )
( ចិ.ចិន (ភាសាចិន) )
ផ្អកមើមឆៃថាវ គឺមើមឆៃថាវ ដែលគេកាត់ពុះជាបន្ទះៗ ហាលថ្ងៃ ឲ្យស្រពាប់ប្រឡាក់អំបិលផ្អាប់ទុកយូរថ្ងៃ សម្រាប់ប្រើជាម្ហូបគោក បរិភោគជាមួយនឹងបបរជាដើម ។
-
ឆៃយ៉ាំ
( ន.នាមសព្ទ )
ឈ្មោះភ្លេងមួយបែប គេច្រើនលេងកំសាន្តក្នុងពិធីបុណ្យកឋិនឬបុណ្យផ្កា : អ្នកឡកឆៃយ៉ាំ ។
-
ឆោង
( ន.នាមសព្ទ )
ឱកាសប្រហោង, ចន្លោះ : និយាយមានឆោង ។ ថ្នាក់ពាក្យ, ថ្នាក់សេចក្ដី : ចាប់ឆោង, ត្រូវឆោង ។
- ឫកពា : ឆោងគេខ្ពស់ណាស់ ។
-
ឆោត
( គុ.គុនសព្ទ )
ដែលងាយបញ្ឆោត : មនុស្សឆោត, គំនិតឆោត ។
- ឆោតឆៅ គុ. ដែលឆោតខ្លៅឆៅគំនិត ។
-
ឆោម
( ន.នាមសព្ទ )
រូបរាង, ទ្រង់ទ្រាយ ។
- ឆោមឆាយ គុ. ដែលមានរូបរាងផូរផង់ស្រស់បំព្រង ។
- ឆោមឆ្លៅ គុ. ដែលមានរូបរាងស្រលួតស្រឡះស្រស់ស្រងៅ ។
- ឆោមយង់ គុ. ដែលមានរូបរាងស្រស់ស្រិលរលីងរលង់ ។
- ឆោមស្រី គុ. ដែលមានរូបរាងប្រកបដោយលំអស្រីសួស្ដី ។ (ពាក្យទាំងនេះច្រើននិយាយសរសើរលំអស្រ្តី, សម្រាប់ប្រើតែក្នុងកាព្យ) ។
-
ឆោឡោ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
អឺងកងដោយជ្រួលជ្រើម, ដោយផ្អើល : និយាយឆោឡោ, ឮសូរមាត់ឆោឡោ; មនុស្សឆោឡោ ។ ប្រើជា
- ឆោប្រឡោ ក៏មាន ។
-
ឆៅ
( គុ.គុនសព្ទ )
ដែលមិនទាន់ឆ្អិន ។
- ចិនឆៅ គឺចិនសុទ្ធដែលមកពីប្រទេសចិន ។ ព. ប្រ. គំនិតឆៅ, នៅឆៅ, ឆៅណាស់ គឺគំនិតស្រាល មិនទាន់ដឹងខុសត្រូវជាក់លាក់ ... ។
-
ឆ្កយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលលើកចម្កយឡើង, ដែលឆ្ងយឆ្ងើយឡើង : លើកម្រាមដៃឆ្កយ ។ និ. ពាក្យសំដែងអាការផ្ទុយទីទៃអំពីដំណើរដែលសំដៅ : ប្រាប់ថាឲ្យលើក បែរជាដាក់ទៅវិញឆ្កយ ! ថាឲ្យឈូសត្រឡប់ជាចាំងទៅវិញឆ្កយ !
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>