Khmer Dictionary: ង
Chuon Nath's Khmer-Khmer Dictionary
-
ង៉ាំ
( ន.នាមសព្ទ )
គន្លាក់ ឬ ងៀងក្បឿងបន្ទះធំសម្រាប់ដាក់ឲ្យកិបជាប់ : ង៉ាំក្បឿង ។
-
ង៉ាំង
( ឧ.ឧទានសព្ទ )
or ង៉ាំងៗ
សូរឮដោយឆ្កែកោះ ឬ ដោយកូនក្មេងតូចយំខ្លាំង : យំង៉ាំងៗ ។
-
ង៉ិកង៉ក់
( កិ.កិរិយាសព្ទ )
ងេកងោក, ធ្វើមាយាញ៉ិកញ៉ក់ (ម្ញ៉ិកម្ញ៉ក់) ។
-
ង៉ិកង៉ក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានដំណើរញ៉ិកញ៉ក់ : ដើរង៉ិកង៉ក់, ធ្វើង៉ិកង៉ក់ ។
-
ង៉ឹក
( ឧ.ឧទានសព្ទ )
សូរទង្គិច, សូរអួល ហើយត្អើក ឬ សូរត្អើកតាមធម្មតា : ត្អើកង៉ឹកៗ ។
-
ង៉ឺតៗ
( ឧ.ឧទានសព្ទ )
សូរឮដោយវត្ថុពីរសង្កៀតគ្នា ។
-
ង៉ឺសៗ
( ឧ.ឧទានសព្ទ )
សូរសម្រែកថ្ងូរនៃមនុស្ស ឬសត្វដែលឈឺធ្ងន់ជិតផុតខ្យល់ដង្ហើម : ស្រែកង៉ឺសៗ ។
-
ង៉ុម
( ឧ.ឧទានសព្ទ )
សូរឮដោយឆ្កែត្របាក់ : ឆ្កែត្របាក់ង៉ុម ។
-
ង៉ុមៗ
( ឧ.ឧទានសព្ទ )
or ងុមៗ
សូរសំឡេងខ្លាគ្រហឹមការរំពា : ខ្លាគ្រហឹមការរំពាឮង៉ុមៗ ។
-
ង៉ុលៗ
( ឧ.ឧទានសព្ទ )
សូរសំឡេងស្រមុក ឬ និយាយចុងច្រមុះ : ឮសូរង៉ុលៗ, និយាយង៉ុលៗ ។
<< Prev 1 ... 5 6 7 8 9 10 Next >>