Khmer Dictionary: ឃាត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សត្ត
( ន.នាមសព្ទ )
[ស័ត, បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ត-តៈ]
បុគ្គលអ្នកជាប់ជំពាក់ក្នុងអារម្មណ៍ឬក្នុងបំណង; ខ្យល់ដកដង្ហើម, ជីវិត, ប្រាណ, បុគ្គលមានជីវិត (ក្នុងលោកទាំងអស់); កម្លាំង, ពលស័ក្ដិ, អំណាច, សេចក្ដីក្លាហាន; អធ្យាស្រ័យ; ការតាំងចិត្ត; សេចក្ដីបរិសុទ្ធ, គុណសម្បត្តិនៃសេចក្ដីបរិសុទ្ធ; សេចក្ដីពិត; ខ្លឹមសារ; វត្ថុ; ទ្រព្យ; ធម្មតា; ... ។
- សត្តក្ខ័យ ឬ - សត្វក្ស័យ ដំណើរអស់អំណាច, អស់កម្លាំង;... ។
- សត្តគុណ ឬ - សត្វ-- គុណនៃសេចក្ដីបរិសុទ្ធ ។
- សត្តឃាត ឬ - សត្វ-- ការពិឃាតសត្វ : ទីសត្តឃាត, ផ្សារសត្តឃាត ទី, ផ្សារ ពិឃាតសត្វ ។
- សត្តឃាតកៈ ឬ - សត្វ-- អ្នកពិឃាតសត្វ (បើស្ត្រីជា --ឃាតិកា) ។
- សត្តឃាតដ្ឋាន ឬ - សត្វឃាតស្ថាន ទីសម្រាប់ពិឃាតសត្វ ឬទីដែលពិឃាតសត្វ ។
- សត្តនាយក ឬ - សត្វ-- (--យក់) អ្នកនាំសត្វ, អ្នកទូន្មានប្រដៅសត្វ; ព្រះពុទ្ធ ។
- សត្តនិករ, --និកាយ ឬ - សត្វ-- ពួកសត្វ ។
- សត្តលោក ឬ - សត្វ-- (ស័ត-ត លោក ឬ ស័ត-ត្វៈ--) លោកគឺពពួកសត្វ, ដែលរាប់ថាជាលោកមួយ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីសត្វលោក តែងមានការស្ទោក ព្រោះលោកធម៌ ឥតលាភអាក់អន់ មានលាភត្រេកអរ ចិត្តរែងត្រាច់ចរ រវើកឥតស្រាក ។ល។
- សត្តវិជ្ជា ឬ - សត្វវិទ្យា វិជ្ជាសម្រាប់រក្សាសត្វ, វិជ្ជាពេទ្យសត្វ ។
- សត្តសញ្ញា សេចក្ដីសម្គាល់ថាសត្វ; សញ្ញារបស់សត្វ ។
- សត្តសារ ឬ - សត្វ-- ខ្លឹមរបស់សត្វ; (អ្នកមានបុណ្យអស្ចារ្យ, អច្ឆរិយមនុស្ស, ព្រះពុទ្ធ) ។ ល ។
-
ឃាត
( ន.នាមសព្ទ )
ការសម្លាប់, ការបំបាត់ជីវិត, ការបៀតបៀន, ការធ្វើឲ្យវិនាស : ធ្វើឃាតចោរម្នាក់ ។
-
ឃាតកៈ
( ន.នាមសព្ទ )
[ឃា-តៈ-កៈ ]
(ឃាតក) អ្នកធ្វើឃាត, អ្នកសម្លាប់ ។
-
ឃាត់
( កិ.កិរិយាសព្ទ )
(ឃដ, ឃាត “បៀតបៀន; ប្រហារ; រារាំង; ប្រព្រឹត្ត, ធ្វើ, ខំប្រឹង... ”) ហាម; ទប់; រារាំង : ឃាត់ក្មេងកុំឲ្យឈ្លោះគ្នា, ឃាត់គ្រឿងចក្រឲ្យឈប់ ។ ឃាត់កំហឹង គឺទប់កំហឹង; ឃាត់ចំណង់ គឺទប់ចំណង់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃាត ទៀតផង) ។
-
ហេតុ
( ន.នាមសព្ទ )
[ហែត]
ការឬដំណើរដែលប្រព្រឹត្តទៅ; ការណ៍; ដំណើរ; រឿង; ទំនង; ដើមទង, ទងគន្លង; ដើមចម; ផ្លូវ, ផ្លូវសេចក្ដី; វិធី; បំណង ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “ដំណើរឬរឿងដែលកើតឡើង; រឿងរ៉ាវ, ការទាស់ទែងគ្នា” : មានហេតុ, កើតហេតុនឹងគ្នា, បង្កហេតុ, នាំបណ្តាលហេតុ ។ ព្រោះហេតុនោះ ព្រោះដំណើរនោះ ។ ឲ្យហេតុ ឲ្យទំនង ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហេ-តុ, ដូចជា ហេតុឃាត ការសម្លាប់ហេតុ, ការបំបាត់ហេតុ ។
- ហេតុឃាតក ឬ - --ឃាតកៈ (--ដក់ ឬ --តៈកៈ) អ្នកសម្លាប់ឬបំបាត់ហេតុ (បើស្រ្តីជា ហេតុឃាតិកា) ។
- ហេតុនិទាន ទីតាំងនៃហេតុ, រឿងហេតុ ។
- ហេតុប្បភព ឬ - --ប្រភព (--តុប-ប៉ៈភប់ ឬ--ប្រៈភប់; បា. ហេតុប្បភវ, សំ. ហេតុប្រភវ) ដែលមានហេតុនាំឲ្យកកើតមុន; សេចក្ដីទុក្ខដែលមានតណ្ហាជាដើមហេតុនាំឲ្យកើត (តណ្ហាជាហេតុសេចក្ដីទុក្ខជាផល) ។
- ហេតុផលសន្ធាន (--ផៈល៉ៈ--) ពាក្យតហេតុនិងផល គឺពាក្យសម្រាប់ប្រើក្នុងប្រយោគ ប្រាប់ផលដែលជាប់តមកពីហេតុ, ប្រើចំពោះពាក្យថា ព្រោះ, ព្រោះថា, ព្រោះហេតុនោះបានជា, ដ្បិត, ដ្បិតជា, ដ្បិតថា (ព. វ.) ។
- ហេតុភូត ដែលកើតជាហេតុ ។
- ហេតុម័ត ឬ - --មន្ត (--ម៉ាត់ ឬ --ម៉ន់) ដែលមានហេតុ (បើឥត្ថីលិង្គជា ហេតុមតី ឬ --មន្តី) ។
- ហេតុមូល ឬ - មូលហេតុ (--លៈហែត) ហេតុដើមឬដើមហេតុ ។
- ហេតុរូប រូបហេតុ, តួហេតុ ។
- ហេតុវាទ ការជជែករកឲ្យឃើញហេតុ; សម្តីដែលលើកយកហេតុមកនិយាយ ។
- ហេតុវាទក ឬ - --វាទកៈ (--ទក់ ឬ --ទៈកៈ) អ្នកដែលនិយាយជជែករកឲ្យឃើញហេតុ (បើស្រ្តីជា ហេតុវាទិកា) ។
- ហេតុវាទិន ឬ - --វាទី អ្នកដែលចូលចិត្តឬហៃជជែករកឲ្យឃើញហេតុ (បើស្រ្តីជា ហេតុវាទិនី) ។
- ហេតុវិជ្ជា, --វិទ្យា ឬ - --សាស្រ្ត វិជ្ជាដែលត្រិះរិះរកឲ្យឃើញតាមហេតុ (តក្កវិជ្ជា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ហេតុវិជ្ជា អ្នកប្រាជ្ញនានា ក្នុងលោកទាំងមូល រមែងស្រាវជ្រាវ រាវដោយអនុកូល រកឃើញប្រមូល ប្រមុំតាមពិត ។ ហេតុនិងបច្ច័យ មានការប្រាស្រ័យ ជាគូការគិត រាវរកខុសត្រូវ តាមផ្លូវពិនិត្យ បើទាល់ការគិត ពុំអាចរកឃើញ ។ល។
-
អត្ត
( ន.នាមសព្ទ )
[អ័ត-តៈ ]
(អាត្មន៑) ខ្លួន; ចិត្ត (អាត្ម័ន, អាត្មា) ។
- អត្តកិលមថានុយោគ (--កិ-ល៉ៈម៉ៈ--) ការប្រកបព្យាយាមតឹងហួសពេកឲ្យនឿយលំបាកខ្លួនផលប្រយោជន៍ (ជាវត្តប្រតិបត្តិរបស់និគ្រន្ថតិរ្ថិយពួកខ្លះ) ។
- អត្តឃាត ការសម្លាប់ខ្លួនឯង (ហៅ អត្តឃាតកម្ម ឬ អត្តវិនិបាតកម្ម អ. ថ. --ប៉ាតៈ-- “ការធ្វើខ្លួនឲ្យឃ្លាតចាកជីវិត” ក៏បាន) ។
- អត្តទត្ថ (--ទ័ត) ប្រយោជន៍ចំពោះខ្លួន, ប្រយោជន៍ផ្ទាល់ខ្លួន ។
- អត្តទត្ថបុគ្គល (--ទ័ត-ថៈ--) បុគ្គលដែលខ្វល់ខ្វាយឬដែលគិតប្រយោជន៍ផ្ទាល់ខ្លួន ។
- អត្តទត្ថភាព ភាពនៃប្រយោជន៍ចំពោះខ្លួន, ការដែលគិតតែប្រយោជន៍ខ្លួនឯង ។
- អត្តទន្ត (--ទ័ន-តៈ ឬ--ទ័ន) អ្នកទូន្មានខ្លួន, អ្នកបង្វឹកចិត្ត បើស្ត្រីជា អត្តទន្តី) ។
- អត្តបរិហារ ឬ--ព្យាបាល ការរក្សាឬថែទាំខ្លួន ។
- អត្តពលកម្ម ឬ --កិច្ច (--ពៈលៈ --) អំពើឬកិច្ចការដែលកើតអំពីកម្លាំងខ្លួន ។
- អត្តភាព ភាវៈរបស់ខ្លួន; ខ្លួនទាំងមូល; ធម្មតារបស់ខ្លួន; និស្ស័យនៃខ្លួន; អាត្មាភាព ។
- អត្តលេខ លេខប្រចាំខ្លួន, លេខសម្គាល់ខ្លួននៃទាហានជាដើម ។
- អត្តសន្និយាតន៍ (--សន់-ន៉ិយ៉ាត) ការប្រគល់ខ្លួនឲ្យនៅក្នុងអំណាចគេ ។
- អត្តសញ្ញាណ (--ស័ញ-ញ៉ាន) គ្រឿងសម្គាល់ខ្លួន; សញ្ញាដែលអាចសម្គាល់បានថាពត៌មាននោះៗពិតជាមាន ឬត្រូវចំលើរូបបុគ្គល ឬក៏វត្ថុណាមួយ : មនុស្សនិងសត្វ តែងមានអត្តសញ្ញាណផ្ទាល់ខ្លួនជាដរាប ។ (បារ. Identité) ។
- អត្តសញ្ញាណប័ណ្ណ ឬ--បត្រ លិខិតជាផ្លូវការនៃអត្តសញ្ញាណ, សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្សសត្វនិងវត្ថុផ្សេងៗ ។
- អត្តសម្មាបណិធិ (-ស័ម-ម៉ា-ប៉ៈណិ-ធិ) ការតាំងខ្លួនឲ្យល្អ គឺការតាំងចិត្តប្រតិបត្តិតាមធម៌ តាមច្បាប់ ។
- អត្តហេតុ ព្រោះហេតុខ្លួន; ការឃើញប្រយោជន៍ផ្ទាល់ខ្លួន ។
- អត្តាធីន (បា. < អត្ត + អធីន “ការឋិតនៅក្នុងអំណាចខ្លួន; ការពឹងផ្អែកខ្លួន;...”) អ្នកដែលមានអំណាចលើខ្លួនឯង (សេរីឬស្វៃរិន, ស្វៃរី) ។
- អត្តាធីនភាព (--នៈ--) សេរីភាពឬស្វៃរីភាព ។
- អត្តានុវាទភ័យ (--ទៈ--; បា. < អត្ត + អនុវាទ “ការពោលទោស; ការតិះដៀល” + ភយ) ភ័យអំពីការតិះដៀលខ្លួនឯង គឺការខ្លាចក្រែងខ្លួនធ្វើអំពើអាក្រក់ហើយ នឹងកើតក្ដៅក្រហាយនឹកស្តាយក្រោយស្រឡេតចិត្ត ។
- អត្តាភិបាល (បា. < អត្ត + អភិបាល “ការរក្សា, ថែទាំ”) ដូចគ្នានឹង អត្តបរិហារ, អត្តព្យាបាល ដែរ ។
- អត្តុក្កង្សនកថា (អ័ត-តុក-ក័ង-សៈន៉ៈកៈថា; បា. < អត្ត + ឧក្កំសន “ការលើកសរសើរ” + កថា) សម្ដីលើកខ្លួន ។
- អត្តុក្កង្សនភាព ភាវៈឬការលើកតម្កើងខ្លួន ។ល។
-
អាត្ម
( ន.នាមសព្ទ )
[--ត្មៈ ]
(< អាត្មន៑; អត្ត) អាត្មា (ខ្លួន; ចិត្ត) ។
- អាត្មាក្រឹត ដែលនាំបណ្តាលពីខ្លួនឯង : ហេតុអាត្មក្រឹត, រឿងអាត្មក្រឹត ។
- អាត្មគត (--គត់) ចំពោះខ្លួន, ផ្ទាល់ខ្លួន : ការអាត្មគត, ប្រយោជន៍អាត្មគត ។
- អាត្មគតិ ដំណើរចិត្ត ។
- អាត្មគ្រាហិន អ្នកដែលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន (បើស្ត្រីជា អាត្មគ្រាហិណី) ។
- អាត្មឃាត ឬ - អាត្មហន (--ហន់) អត្តឃាត (ការសម្លាប់ខ្លួន) ។
- អាត្មជៈ ឬ - អាត្មជាត បុត្រ (ប្រើបានទាំងបុត្រនិងបុត្រី) ។
- អាត្មទ្រោហិន ដំណើរធ្វើខ្លួនឲ្យលំបាកហួសហេតុ (ដូចយ៉ាងការបង្អត់អាហារខ្លួនជាដើម) ។ វេវ. អត្តកិលមថានុយោគ ។ អាត្មភាព អត្តភាព, អាត្មាភាព ។ល។
-
ចោរឃាត
( ន.នាមសព្ទ )
[ចោរ៉ៈឃាត ]
ការពិឃាតចោរ : ធ្វើចោរឃាត ។
-
ចោរឃាតកម្ម
( ន.នាមសព្ទ )
[ចោរ៉ៈឃាតៈក័ម ]
(អំពើពិឃាតចោរ, ការពិឃាតចោរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចោរឃាត ផង) ។
-
ចោរឃាតកៈ
( ន.នាមសព្ទ )
[ចោរ៉ៈឃាតៈ កៈ ឬ ចោរ៉ៈ ឃាត ]
(ចោរឃាតក) អ្នកពិឃាតចោរ, អ្នកសម្លាប់ចោរ ។