Khmer Dictionary: ឃ
Chuon Nath's Khmer-Khmer Dictionary
-
ឃ្លៃ
( ន.នាមសព្ទ )
ឈ្មោះឫស្សីមួយពួកឥតបន្លា ដើមធំៗ ដូចឫស្សីស្រុក : ឫស្សីឃ្លៃ ។
-
ឃ្លៃ
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យឃ្លាត : ឃ្លាតឃ្លៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃ្លាតឃ្លៃ) ។
-
ឃ្លោក
( ន.នាមសព្ទ )
ឈ្មោះវល្លិឡើងទ្រើងជាដំណាំស្រុកមានផ្លែជាបន្លែ; មាន ២ យ៉ាងគឺ មួយយ៉ាង មានផ្លែបែបថូទឹក ហៅថា ឃ្លោកសាយដៀវ; មួយយ៉ាងទៀត មានផ្លែវែងៗ ហៅថា ឃ្លោកវែង ឬ ហៅត្រឹមតែ ឃ្លោកៗ ប៉ុណ្ណោះ ។
-
ឃ្លោង
( កិ.កិរិយាសព្ទ )
ផ្អៀងចុះផ្អៀងឡើង : ទូកឃ្លោង ។
-
ឃ្លោង
( ន.នាមសព្ទ )
ពាក្យសំនួនចួនសំដី : ពាក្យឃ្លោង ។
-
ឃ្វាង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដើរជ្រួស, ដើរជ្រួសគ្នា : ដើរឃ្វាងគ្នា, ឃ្វាងផ្លូវ, ឃ្វាងសេចក្ដី ។
-
ឃ្វាងចាក
( កិ.កិរិយាសព្ទ )
ខុសចេញ, មិនត្រូវ, មិនចំ ។
-
ឃ្វាចៗ
( កិ.កិរិយាសព្ទ )
ពាក្យសម្រាប់ចម្រើនពាក្យដើរកែកជើងឲ្យប្លែកឡើង : ដើរឃ្វាចៗ គឺដើរដោយដំណើរវៀចៗ ។
-
ឃ្វាម
( ន.នាមសព្ទ )
ពាក្យក្លាយមកពីពាក្យ គ្វាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្វាម) ។
-
ឃ្វាយៗ
( កិ.កិរិយាសព្ទ )
ដើរកាវជើងចូល : ដើរឃ្វាយៗ, រត់ឃ្វាយៗ ។
<< Prev 1 ... 5 6 7 8 9 Next >>