Khmer Dictionary: ឃ
Chuon Nath's Khmer-Khmer Dictionary
-
ឃូសៗ
( ឧ.ឧទានសព្ទ )
សូរឮដោយគោះ, ដោយក្អកស្ងួត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គឃូស ផង) ។
-
ឃើញ
( កិ.កិរិយាសព្ទ )
ឆ្លុះយល់រូបប្រាកដដោយភ្នែក : ឃើញមនុស្សដើរច្រើននាក់ ។
-
ឃែត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
គ្រស៊ែត, ទទេ : ទៅវិញឃែត គឺទៅវិញទទេ ឥតបានអ្វីសោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រស៊ែត ផង) ។
-
ឃោរ
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខ្លាំង, ពន្លឹក, គួរខ្លាច, គួរស្បើម : ខឹងឃោរ គឺខឹងខ្លាំង ។ បុរាណមានប្រើជា ន. ខ្លះដូចពាក្យថា បុណ្យបាត់ដ្បិតបាប លាភបាត់ដ្បិតឃោរ ។
-
ឃោរឃៅ
( គុ.គុនសព្ទ )
ខ្លាំងក្រៃ, ពន្លឹកគួរខ្លាច, ហៅហាន, មោះមុត, កាចខ្លាំងឥតមានមេត្តាប្រណី : ចិត្តឃោរឃៅ, ចោរឃោរឃៅ ។
-
ឃោស
( ន.នាមសព្ទ )
or ឃោសៈ
( បា.បាលី ( បាលីភាសា ) )
(ឃោស “សូរ, សំឡេងគឹកកង”) ឈ្មោះព្យញ្ជនៈ ដែលមានសំឡេងគឹកកងមាន ២១ តួ គឺ គឃង, ជឈញ, ឌឍណ, ទធន, ពភម; យរលវហឡ; និងស្រៈពេញតួទាំងអស់ ក៏រាប់បញ្ចូលក្នុងពួកអក្សរ ឃោសៈ ដែរ ។ ពាក្យផ្ទុយ អឃោសៈ ។
-
ឃោសនា
( ន.នាមសព្ទ )
[ឃោស្នា ]
( បា.បាលី ( បាលីភាសា ) )
សំដីគឹកកង, សំឡេងកងរំពង, អឺងអាប់; ការប្រកាស, ការស្រែកប្រកាសឮខ្លាំងៗ ផ្សាយដំណឹងឲ្យសាធារណជនដឹង, ការផ្សាយដំណឹងឲ្យឮសាយសុសសព្វគ្នា ។ ប្រើតាមទម្លាប់ចំពោះតែការប្រកាសអង្គាសវត្ថុផ្សេងៗ ធ្វើបុណ្យឲ្យទាន; ប្រើជា ន. ឬ គុ. ឬ កិ. ក៏បាន : សេចក្ដីឃោសនា, សំបុត្រឃោសនា; អាចារ្យឃោសនាចង្ហាន់, ឃោសនាចតុប្បច្ច័យ (សរសេរក្លាយជា ឃោស្នា តាមសូរសំនៀងនិយាយក៏មាន; សរសេរបែបនេះ សម្រាប់ប្រើក្នុងកាព្យ, សរសេរត្រឹមត្រូវជា ឃោសនា អ. ថ. ឃោស្នា) ។
-
ឃោសនាការ
( ន.នាមសព្ទ )
[--ស្នាកា ឬ --សៈន៉ាកា ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះក្រសួងរដ្ឋមន្រ្តីមួយផ្នែក ខាងការផ្សាយដំណឹងផ្សេងៗ : ក្រសួងឃោសនាការ ។
-
ឃោសាឃោសវិមុត្ត
( ន.នាមសព្ទ )
[--សៈវិមុត ]
( បា.បាលី ( បាលីភាសា ) )
អក្ខរៈដែលរួចផុតស្រឡះពីឃោសៈ និងអឃោសៈ គឺមិនមែនជាឃោសៈ ឬ អឃោសៈ បានដល់និគ្គហិត (º) ។
-
ឃោស្នា
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឃោសនា) ។
<< Prev 1 2 3 4 5 6 ... 9 Next >>