Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខុនណាង
( ន.នាមសព្ទ )
ស្រីជាភរិយាមន្ត្រី : ពួកខុនណាង, ជំទាវខុនណាង ។
-
ខុនហ្នឹង
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(គន ហ្នឹង អ. ថ. ខុនហ្នឹង “មនុស្សម្នាក់”) ដំណើរដាច់ស្រេចទៅលើមួយៗ : ដំណើរនុ៎ះ នឹងយកជាខុនហ្នឹងពុំបាន (ពាក្យធម្មតា, មិនសូវប្រើ) ។
-
ខុប
( គុ.គុនសព្ទ )
ងចូល, កោងចូល : មាត់ខុប, ក្រចកខុប, រាងខុបបន្តិច ។
-
ខុយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលខុសមិនចំតម្រង់ : បាញ់ខុយ, ចោលខុយ ។
-
ខុរៗ
( ឧ.ឧទានសព្ទ )
សូរឮដោយស្រមុក : ស្រមុកខុរៗ ។
-
ខុល
( គុ.គុនសព្ទ )
ផ្អួរ, ខ្មួរ : ផ្អកខុល, ព្រហក់ខុល ។
-
ខុស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ទីទៃពីត្រូវ គឺដែលមិនត្រូវ, ដែលកន្លង : អំពើខុស, សេចក្ដីខុស; ធ្វើខុស, បាញ់ខុស ។
-
ខូង
( គុ.គុនសព្ទ )
ផត, ទ្រុឌ : ដីខូង ជាដើម ។
-
ខូច
( គុ.គុនសព្ទ )
ដែលមានកិរិយាអាក្រក់, មានពុតត្បុត : មនុស្សខូច។ ព. ផ្ទ. ជា។
-
ខូច
( កិ.កិរិយាសព្ទ )
វិនាស, អន្តរាយ, យកជាការមិនបាន : ខូចចិត្ត, ខូចខ្លួន, ខូចរបស់ទ្រព្យ ។ ស្លាប់ : ជីតាខ្ញុំខូចពីយប់មិញ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>