Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខាត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ថយពីចំនួនដើម, មិនពេញ, មិនចំណេញ : ជួញខាត, រកស៊ីធ្វើការខាត, ខាតចុង ខាតដើម ។ ព. ផ្ទ. ចំណេញ ។
-
ខាត់
( កិ.កិរិយាសព្ទ )
ដុសរំលីងឲ្យស្អាត ដោយគ្រឿងខាត់ : ខាត់តុ, ខាត់ទូ ជាដើម ។
-
ខាត់
( ន.នាមសព្ទ )
ឈ្មោះផ្តិលមួយប្រភេទ ធ្វើដោយលោហធាតុ កាលបើខាត់ ឡើងសម្បុរភ្លឺ : ផ្តិលខាត់ ។
-
ខាទនីយាហារ
( ន.នាមសព្ទ )
[ខាទៈនីយាហា]
( បា.បាលី ( បាលីភាសា ) )
អាហារសម្រាប់ទំពា (ពួកបង្អែម ឬ ចំណី) : ផ្លែឈើមានផ្លែស្វាយជាដើម ជាខាទនីយាហារ ។
-
ខាន
( កិ.កិរិយាសព្ទ )
បង់បំណង ឬ ខុសបំណង គឺគិតនឹងធ្វើអ្វីៗ ឬ គិតនឹងទៅណា ហើយប្រែជាឈប់មិនធ្វើ, មិនទៅវិញ : ខានធ្វើ, ខានទៅ, ខានមក ។
-
ខានស្អែក
( ន.នាមសព្ទ, និ.និបាតសព្ទ )
ថ្ងៃមួយកន្លងពីថ្ងៃស្អែក គឺថ្ងៃជាតំណបន្ទាប់ពីស្អែក : ដល់ខានស្អែកខ្ញុំនឹងទៅស្រុកខ្ញុំ ។
-
ខានស្អែកមួយ
( និ.និបាតសព្ទ )
ថ្ងៃមួយតបន្ទាប់ពីខានស្អែកទៅ ។
-
ខានស្អែកមួយនាយ
( និ.និបាតសព្ទ )
ថ្ងៃមួយតបន្ទាប់ពីថ្ងៃខានស្អែកមួយទៅ, គេនិយាយថា : ស្អែក, ខានស្អែក, ខានស្អែកមួយ, ខានស្អែកមួយនាយ ។
-
ខាន់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ័ឌ្គ) ។
-
ខាន់ខៅ
( ន.នាមសព្ទ )
កំណល់, រង្វាន់សម្រាប់ជូន ពេទ្យរក្សារោគ ឬ គ្រូបង្ហាញ, គ្រូបង្រៀនសិល្បសាស្រ្តផ្សេងៗ : ជូនរង្វាន់ខាន់ខៅគ្រូ ។ ហៅ ទ្រនឹប ក៏បាន ។
<< Prev 1 2 3 4 5 6 ... 20 Next >>