Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខឿន
( ន.នាមសព្ទ )
ថ្នាក់, ជាន់រងគេហដ្ឋាន ឬ ដីដែលលើកហើយមានឈើច្រុះ ឬរៀបឥដ្ឋ, ថ្មរាំងពីខាងជុំវិញ ដើម្បីមិនឲ្យលិចទឹក : ខឿនវិហារ, ខឿនពោធិព្រឹក្ស ។
-
ខៀន
( ន.នាមសព្ទ )
សំពត់ផាឌិប ឬ ទេសមានផ្កាបោះពុម្ពពណ៌ផ្សេងៗ ធ្វើមកពីប្រទេសក្រៅសម្រាប់ស្លៀកចងក្បិន ។
-
ខៀវ
( គុ.គុនសព្ទ )
ពណ៌ផ្ទៃមេឃជាប្រក្រតី ។
-
ខេ
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យខឹង : ខេខឹង ។
-
ខេត្ត
( ន.នាមសព្ទ )
[ខែត ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ក្សេត្រ) ស្រែ; ចំការ; តំបន់, នាទី ។ ភាគផែនដីដែលបែងជាអន្លើៗ មានប្រជុំស្រុកច្រើនដោយរដ្ឋបាលបញ្ញត្ត : ខេត្តកណ្ដាល, ខេត្តកំពង់ចាម ។ល។ ប្រើតាមទម្លាប់ជាប់មកជាយូរហើយ សរសេរជា
- ខែត្រ ។
-
ខេន
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ពួកល្ខោន តួឡេវ, តួទាហាន : ពួកខេន ។
-
ខេមរភាសា
( ន.នាមសព្ទ )
សំដីខ្មែរ, ពាក្យខ្មែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខេមរៈ និង ភាសា) ។
-
ខេមរៈ
( ន.នាមសព្ទ )
[ខេម៉ៈរ៉ៈ]
ខ្មែរ; (ពាក្យនេះមានទំនងជាបាលីភាសាដែលប្រែថា “មនុស្សមានសេចក្ដីក្សេម” មកអំពីវិគ្គហៈថា “ខេមំ យស្ស អត្ថីតិ ខេមរោ” ឬ ជាពហុវចនៈថា “ខេមំ យេសមត្ថីតិ ខេមរា”; ប៉ុន្តែនឹងពោលឲ្យប្រាកដថា បានជាហៅ “ខេមរៈៗ” នោះ ពីព្រោះប្រែថា មានសេចក្ដីក្សេម ដូច្នេះក៏អាចដឹងប្រាកដពុំបាន ព្រោះក្នុងសិលាចារឹកបុរាណ សរសេរ “ក្មែរ” ក៏មាន ។
-
ខេមររដ្ឋ
( ន.នាមសព្ទ )
[--រ័ត ]
ដែនរបស់ខ្មែរ, ប្រទេសខ្មែរ (ប្រទេសកម្ពុជា) ។
-
ខែ
( ន.នាមសព្ទ )
រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទ ឬ ដំណើរព្រះអាទិត្យមាន ១២ រាសី; ក្នុងរាសីនីមួយៗ មាន ២៨, ២៩, ៣០ ឬ ៣១ ថ្ងៃ ហៅថា ខែ ។ ឯខែទាំង ១២ មានចន្ទគតិគឺ
- មិគសិរ ទី ១,
- បុស្ស ទី ២,
- មាឃ ទី ៣,
- ផគ្គុណ ទី ៤,
- ចេត្រ ទី ៥,
- ពិសាខ ទី ៦,
- ជេស្ឋ ទី ៧,
- អាសាធ ទី ៨,
- ស្រាពណ៍ ទី ៩,
- ភទ្របទ ទី ១០,
- អស្សុជ ទី ១១,
- កត្តិក ទី ១២ ។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ ជាជំនួសខែ មិគសិរ លេខ ២ ជាជំនួសខែ បុស្ស ។ ។ល។ ខែ អាសាធ ជួនកាលមាន ២ ដង មុនឈ្មោះ
- បឋមាសាធ ក្រោយឈ្មោះ
- ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែ បឋមាសាធ ត្រូវដាក់លេខ ៨ ក្រោមសូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ ពីរតម្រួតលើគ្នា ( ᧰ ) ។ ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែ ដែរ : សំពះព្រះខែ, ខែរះ, ខែលិច ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>