Khmer Dictionary: ក្រើន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្ដី
( កិ.កិរិយាសព្ទ )
[ជើង ដ]
និយាយ, ថា : សួរមិនស្ដី សួរមិននិយាយ ។ រក, ពឹងរក, រកគេ : ស្ដីគេឲ្យចាំផ្ទះ ។
- ស្ដីជេរ ឬ - ជេរស្ដី ជេរបន្ទោសស្ដីប្រដៅ ។
- ស្ដីថា ស្ដីប្រដៅ, ដាស់តឿនក្រើនរំឭក ។
- ស្ដីប្រដៅ ទូន្មានប្រដៅ ។
- ស្ដីប្រពន្ធ ដណ្ដឹងប្រពន្ធ ។
- ស្ដីឲ្យ ថាឲ្យ, បន្ទោសនៅមុខ ។
- មិនស្ដី រកគ្នា ឬ មិនស្ដីនឹងគ្នា តមមាត់មិននិយាយគ្នា ។ល។
-
សេចក្ដី
( ន.នាមសព្ទ )
[សាច់-ក្តី, ជើង ដ]
ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃរឿង; គ្វាម; ដំណើរពាក្យ : តែងសេចក្ដី, មិនយល់សេចក្ដី, វាយសេចក្ដីមិនបែក, ធម៌នេះមានសេចក្ដីជ្រាលជ្រៅ, អស់សេចក្ដីត្រឹមប៉ុណ្ណេះ ។ ពាក្យជា កិរិយាសព្ទ ឬជា គុណសព្ទ ដែលមិនបែកចេញទៅជាសាធនៈឲ្យជា នាមនាម, ដូចជា កិរិយាសព្ទ ថា ក្រើន, ចម្រើន, បន្ទោស, យល់, សរសើរ, ស្លាប់ ជាដើម; គុណសព្ទ ដូចជា ល្អ, អាក្រក់, ជំនាញ, ឈ្លាស ជាដើម; កាលណាត្រូវការឲ្យទៅជា នាមនាម ត្រូវប្រើពាក្យថា សេចក្ដី នេះរៀងពីខាងដើមជាជំនួយទើបទៅជា នាមនាម បាន (ចំពោះតែ អរូបនាម) : សេចក្ដីក្រើន (ដែលគួរប្រើជា កម្រើន ន.), សេចក្ដីចម្រើន, សេចក្ដីបន្ទោស, សេចក្ដីយល់, សេចក្ដីសរសើរ, សេចក្ដីស្លាប់; សេចក្ដីល្អ; សេចក្ដីអាក្រក់; សេចក្ដីជំនាញ; សេចក្ដីឈ្លាស ។ ឯពាក្យដែលបែកចេញពី កិរិយាសព្ទ ឬពី គុណនាម ដោយមានវិគ្គហៈចេញទៅជា សាធនៈ ឲ្យកើតបានទៅជា នាមនាម (រូបនាម ឬ អរូបនាម) ស្រេចហើយនោះ មិនត្រូវប្រើពាក្យថា សេចក្ដី នេះផ្សំផងទេ, ដូចជា កំណើត < កើត, បំណង < ចង, ចំណង់ < ចង់, ចំណុច < ចុច, ចំណេះ < ចេះ, តម្រិះ < ត្រិះ, បំណង < ប៉ង, ចម្រាម < ប្រាម, សំណូក < សូក; កំហុស < ខុស; តំណូច < តូច, ទំហំ < ធំ, អំណរ < អរ ជាដើម ។ ពាក្យដែលត្រូវប្រើ សេចក្ដី ជាជំនួយនោះ ចួនណាគួរឲ្យប្រើពាក្យ ការ, ដំណើរ ជាដើមជាជំនួយវិញក៏មាន : ការប្រាប់, ការពន្យល់; ការក្រ, ការអាក្រក់; ដំណើរទៅមក ។ ល។
-
ឧភយោរាជ
( ន.នាមសព្ទ )
[អ៊ុភៈយោរាច ]
(ឧភយ “ទាំងពីរ” + រាជ “ព្រះរាជា” ខ្មែរប្រើ យ > យោ = “ព្រះរាជាទាំងពីរព្រះអង្គ”) ក្សត្រិយ៍ដាក់រាជ្យ គឺក្សត្រិយ៍ទ្រង់រាជ្យដែលផ្ទេររាជសម្បត្តិប្រទានទៅព្រះរាជបុត្រឬទៅក្សត្រិយ៍ជាព្រះរាជវង្សអង្គណាមួយឲ្យសោយរាជ្យជាតំណាងព្រះអង្គ ហើយទ្រង់ទទួលរាជស័ក្តិជាក្សត្រិយ៍កណ្តាលជួយដាស់តឿនក្រើនរំឭកក្សត្រិយ៍ទ្រង់រាជ្យនិងក្សត្រិយ៍ឧបរាជទាំងពីរព្រះអង្គ ឲ្យស្ថិតនៅក្នុងទសពិធរាជធម៌ជាដើម : សម្តេចព្រះឧភយោរាជ (តាមបវេណីក្នុងកម្ពុជរដ្ឋ, នាទីរបស់សម្តេចព្រះឧភយោរាជជាឋានៈសម្រាប់ទោ ទាំងមន្រ្តីធំតូចសម្រាប់ព្រះអង្គក៏តាំងក្នុងឋានៈសម្រាប់ទោដែរ ។ មើលក្នុងពាក្យ សមណសក្តិ ទៀតផង) ។