Khmer Dictionary: ក្រមួន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រឆេះ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយអំបោះជាដើម សម្រាប់អុជឲ្យជក់ប្រេង, ជក់ក្រមួន, ជក់ខ្លាញ់ : ប្រឆេះចង្កៀង, ប្រឆេះទៀន ។ ប្រឆេះ ឬ ដីប្រឆេះ ដីឆ្អិនត្រង់កន្លែងដែលដុតគំនរព្រៃជាដើមរួចហើយ ។
-
ព័ទ្ធ
( កិ.កិរិយាសព្ទ )
(ពទ្ធ) ចង; ចងវ័ណ្ឌជុំវិញ, រុំជុំវិញ; ចោមជុំវិញ, ចោមស្ទាក់ជុំវិញមិនឲ្យមានផ្លូវចេញរួច : វល្លិព័ទ្ធដើមឈើ; ព័ទ្ធចោរ ។
- ព័ទ្ធបូស យកក្រមួនមាត់ឬកំបោរជ្រាយដៅព័ទ្ធលើបូសដោយសូត្រអាគមផង ដើម្បីបង្រាបឬយោងមុខឲ្យបូសធ្លាយ ។
- ព័ទ្ធព័ន្ធ ឬ - ព័ន្ធព័ទ្ធ រុំព័ទ្ធជុំវិញព័ន្ធលើគ្នា, ប្រទាក់ឆ្វាក់គ្នាជុំវិញ ។
-
ព្រមរ
( ន.នាមសព្ទ )
[ព្រ-ម ]
ជ័រដែលស្លលាយវត្ថុស្អិតផ្សេងៗមានកាកល័ក្ត ឬក្រមួនឃ្មុំជាដើម សម្រាប់បិទពរឬចាក់បញ្ចូលក្នុងក្រហូងគ្រឿងរចនាដោយប្រាក់ ឬចាក់ក្នុងដោះគងធំជាដើម : ស្លព្រមរ, ចាក់ព្រមរ, ដាក់ព្រមរ ។
-
ម្រោម
( ន.នាមសព្ទ )
ឈ្មោះភមរជាតិពួកមួយ ស្រដៀងនឹងឃ្មុំតែតូចៗ, មិនចេះទិចទេ (ព្រោះគ្មានទ្រនិច) ចេះតែខាងរោមខាំបន្តិចៗ, ត្រឹបយកទឹកដមនិងលម្អងផ្កាដូចឃ្មុំ តែធ្វើសំបុកនៅក្នុងរន្ធឈើ មានទឹកផ្អែមឈ្ងុយ មានក្រមួនព័ណ៌ខ្មៅហៅថា ជ័រម្រោម; ម្រោមមានពីរយ៉ាង គឺ ម្រោមខ្សោយ ឬ ម្រោមតូច មានរូបតូចៗបន្តិច មានទឹកផ្អែមឈ្ងុយស្រាល : ម្រោមដំណើប ឬ ម្រោមធំ មានរូបធំៗបន្តិច មានទឹកផ្អែមឈ្ងុយឆ្អិត ។
-
រម្លាយ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរលាយ : រម្លាយក្រមួន, រំលាយសំណ ។ ធ្វើឲ្យខូច, ឲ្យវិនាស, បំបាត់បំបង់ : រម្លាយប្រយោជន៍គេ, រំលាយពុតត្បុត ។
-
រលាយ
( កិ.កិរិយាសព្ទ )
ប្រែពីរឹង, ពីខន់, ខាប់ ទៅជារាវ ឬពីកក, ពីគោកទៅជាទឹក : សំណរលាយ, ក្រមួនរលាយ, ឈាមរលាយ, ទឹកកករលាយ ។ ព. ប្រ. ត្រូវអន្តរាយ, វិនាស, ខូច, បាត់ : រលាយទ្រព្យ, រលាយខ្លួន ។ រសាយ : រលាយកំហឹង ។
- រលាយសាច់មួយ ដែលជិតចូលសាច់គ្នាតែមួយ : ភ្ជិតឈើរលាយសាច់មួយ ។ ព. ប្រ. ដែលត្រូវចិត្តគំនិតគ្នាយ៉ាងស្និទ្ធជិត : ត្រូវគំនិតគ្នារលាយសាច់មួយ ។ល។
-
រំដួល
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ទ្រង់ទ្រាយផ្កាស្ទើរចាប់ច្រឡំគ្នានឹងផ្កាក្រវាន់ តែច្រើនទ្រើសជាង ក្លិនក្រអូបខុសគ្នាពីផ្កាក្រវាន់ ក្រអូបក្នុងវេលាល្ងាចផ្សាយក្លិនឆ្ងាយដូចគ្នា, ផ្លែជាចង្កោម ទុំឡើងសម្បុរក្រមៅបរិភោគបាន :
- ក្រមួនរំជួល ក្រមួនមាត់ដែលអប់យកក្លិនផ្ការំដួល ។ ឈ្មោះស្រុកមួយក្នុងខេត្តស្វាយរៀង : ស្រុករំដួល ។
-
សិត
( កិ.កិរិយាសព្ទ )
(សិត្ត < សិច “ស្រោច, ចាក់ទឹកចេញ; ស្ដារ”) ផ្អៀងក្អមឬឆ្នាំងឲ្យទឹកហូរចេញស្រួលមិនឲ្យខ្ចាយ : សិតទឹកពីក្អម ។ ចាក់លោហជាតឬក្រមួនជាដើម ដែលរលាយរាវក្នុងពុម្ពឲ្យកើតបានជារូបរាងអ្វីៗឡើង : សិតរូប, សិតចួង, សិតទៀនវស្សា ។ ឈូសរំលីងឬលញ់ឲ្យស្អាត : សិតសសរលញ់ ។ យកក្រាសឬស្និតចូកសក់ : សិតសក់ ។ ចូកជូតរឿយៗ ដោយប្រែងលាបបាយជូរជាដើម : សិតអំបោះ ។ល។
-
សូន
( កិ.កិរិយាសព្ទ )
ប្រមូលអ្វីៗដែលមានសាច់ទន់ជ្រាយឲ្យកើតជាដុំ, ជាគ្រាប់ឬជារូប : សូនគុលិកា, សូនរូបក្រមួន, សូនរូបម្សៅ ។
-
ឃ្មុំ
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយប្រភេទក្នុងពួកភមរជាតិ មានទឹកផ្អែម សំណុសសម្រាប់ធ្វើក្រមួន; ឃ្មុំមានច្រើនយ៉ាង : ឃ្មុំផ្លិត មានមណ្ឌលសំបុកតូច សណ្ឋានស្រដៀងនឹងផ្លិតដៃ; ឃ្មុំធំ មានមណ្ឌលសំបុកធំ; ឃ្មុំបូកគោ មានមណ្ឌលសំបុកមូលត្រមុលស្រដៀងនឹងបូកគោ...។