Khmer Dictionary: កៀន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សៀនមមៀន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលអែបនៅត្រង់ទីកៀន ឬត្រង់ទីក្រវេចក្រវៀន : អង្គុយសៀនមមៀននៅកៀនជញ្ជាំង ។
-
ស្រួយ
( ន.នាមសព្ទ )
សុខុមសត្តមួយប្រភេទ មានស្លាប ខ្លួនសំប៉ែត ជាពួកលោហិតភក្ស ច្រើននៅក្រាញជញ្ជក់ឈាមត្រង់កៀនគល់កន្ទុយគោ ។
-
ស្រមៀន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលនៅកោនកំប្រោនក្នុងកៀនឬក្នុងទីចង្អៀត : អង្គុយស្រមៀននៅកៀនជញ្ជាំង, ដេកស្រមៀន, ធ្វើមុខស្រមៀន ។
-
ស្រែងកង្កែប
( ន.នាមសព្ទ )
ឈ្មោះរោគស្បែកមួយប្រភេទកើតនៅអណ្ឌៈឬនៅកៀនភ្លៅ មានអាការរលាកៗ ហើយក្រៀមជាក្រមរស្រទាប់ៗ កណ្ដាលអំពីទឹកសុក្កៈដេលធ្លាក់មកប៉ះត្រូវជារោគរមាស់ខ្លាំងម្ដងៗ អេះទៅចេញទឹករងៃ ។
-
អៀរមមៀរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលសៀរតាមក្បែរឬតាមកៀនដោយអាការញញើតញញើមឬក៏អៀនប្រៀន : ដើរអៀរមមៀរ; ធ្វើឫកអៀរមៀរ ។