Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កង្វិន
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលខ្វិន; មនុស្សឬសត្វដែលខ្វិន : បុរសកង្វិន; អាកង្វិន ! (ព.ទ.) ។
-
កង្វេរ
( ន.នាមសព្ទ )
ប្រដាប់មានផ្លែក្ងក់ធ្វើដោយដែក មានដងធ្វើដោយឈើសម្រាប់កាវដំរី ។
-
កង្ហារ
( ន.នាមសព្ទ )
ប្រដាប់មានស្លាបដែលអាចនឹងវិលដោយកម្លាំងខ្យល់បាន ។
-
កង្ហិច
( ន.នាមសព្ទ )
ឈ្មោះសត្វពួកកង្ហែន មាឌតូចជាងកង្ហែន ធំទ្រើសជាងកន្ថឹក ។
-
កង្ហែន
( ន.នាមសព្ទ )
សត្វមួយប្រភេទ ក្នុងពួកសត្វមានដោះសម្បុរខ្មៅប្រផេះ រូបធំជាងកង្ហិច មានផ្លែឈើនិងសាច់ក្នុងគ្រាប់ឈើជាអាហារ (បា. ហៅ
- កលន្ទក) ។
-
កច្ចាយនូបត្ថម្ភកៈ
( ន.នាមសព្ទ )
[កាច់-ចា-យ៉ៈ-នូ-ប៉ាត់-ថាំ-ភៈ-កៈ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះក្បួនវេយ្យាករណ៍ជាជំនួយដល់មូលកច្ចាយនៈដែលសម្ដេចព្រះមហាសុមេធាធិបតី ជួន-ណាត ជោតញ្ញាណោ ព្រះសង្ឃរាជ គណៈមហានិកាយ បានរៀបរៀងក្នុងកាលដែលសម្ដេចមានសមណស័ក្ដិជាព្រះគ្រូសង្ឃសត្ថា ។
-
កច្ចាយនៈ
( ន.នាមសព្ទ )
[កាច់-ចា-យ៉ៈ-នៈ]
( បា.បាលី ( បាលីភាសា ) )
នាមព្រះមហាថេរមួយអង្គ ជាអ្នកតែងក្បួនវេយ្យាករណ៍បាលីសម័យជាន់ដើម ។ វេយ្យាករណ៍បាលីនោះ ក៏ហៅថា កច្ចាយនៈដែរ (ច្រើនហៅថា មូលកច្ចាយនៈ) ។
-
កញ្ចក
( គុ.គុនសព្ទ, ន.នាមសព្ទ )
មនុស្ស ឬសត្វដែលខ្ចកជើង (ព.ទ្រ.) ។
-
កញ្ចក់
( ន.នាមសព្ទ )
កែវឆ្លុះស្រមោល សម្រាប់មើលតែងខ្លួន ។ កែវដែលសម្រាប់ដាក់ធ្វើជញ្ជាំងទូ ឬកាត់ឲ្យតូចៗ បិទភ្ជាប់ទៅលើវត្ថុអ្វីៗ ក៏ហៅថា កញ្ចក់ ដែរ : ទូកញ្ចក់, តោកដាំកញ្ចក់.... ។
-
កញ្ចប់
( ន.នាមសព្ទ )
អ្វីៗ ដែលខ្ចប់, បង្វេចវេចខ្ចប់ : ទិញតែមួយកញ្ចប់, ថ្នាំមួយកញ្ចប់, កញ្ចប់ធាតុ ។
- កញ្ចប់មាត់ គឺប្រជុំមាត់ : ដាល់ត្រូវត្រង់កញ្ចប់មាត់ ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>