Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កក្លាក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ក៏ក្លាក់]
ច្រើននិយាយផ្សំជាមួយនឹងពាក្យ ហៀរ : ហៀរកក្លាក់ ។
-
កក្អាក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ក៏ក្អាក]
ដែលឮសូរក្អាកៗ ច្រើនដង (សើច) : សើចកក្អាក (ម.ព. ក្អាកៗ) ។
-
កក្អាយ
( ប.បរិវារសព្ទ )
[ក៏ក្អាយ]
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ កក្អាក : សើចកក្អាកកក្អាយ ។
-
កក្អិច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ក៏ក្អិច]
ពាក្យសំរាប់ចំរើនពាក្យមាត់ឲ្យប្លែកឡើង (ត្រី) : ត្រីមាត់កក្អិច ។
-
កក្អិល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ក៏ក្អិល]
ពាក្យសំរាប់ចំរើនកិរិយាដែលនៅមានកម្លាំងចិត្តឲ្យប្លែកឡើង : និយាយកក្អិល, សំដីកក្អិល ។
-
កក្អឹក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ក៏ក្អឹក]
ក្អឹកៗច្រើនដងមិនដាច់សូរ : សើចកក្អឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កខឹក, ក្អឹកៗ) ។
-
កក្អៀក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ )
[ក៏ក្អៀក ]
ក្អៀកៗច្រើនដងមិនដាច់សូរ : សើចកក្អៀក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្អៀកៗ) ។
-
កក្អៀច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ក៏ក្អៀច ]
ពាក្យសម្រាប់ចំរើនពាក្យចុះឲ្យប្លែកឲ្យច្រើនឡើង (ដង្កូវ) : ដង្កូវចុះកក្អៀច ។
-
កខិកកខក់
( កិ.កិរិយាសព្ទ )
[ក៏ខិកក៏ខក់ ]
ឈ្លក់; រង្គោះ ។ ឧ. សូរឮដោយឈ្លក់ទឹក, ដោយរង្គោះ ។
-
កខិបកខុប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ក៏ខិបក៏ខុប ]
ដែលមានចិត្ដអរ ព្រោះបានរបស់ជាទីគាប់ចិត្ដ : អរកខិបកខុប ។
<< Prev 1 2 3 4 5 6 ... 20 Next >>