Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កកោក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ )
[ក៏កោក ]
សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ : និយាយកកោក ។
-
កកោស
( កិ.កិរិយាសព្ទ )
[ក៏កោស ]
កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឲ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើយ ។
-
កកោះ
( ន.នាមសព្ទ )
[ក៏កោះ ]
ឈ្មោះឈើមួយប្រភេទ មានខ្លឹមពណ៌ក្រមៅ ប្រើការធ្វើសសរផ្ទះ, ក្តារក្រាល ឬក្តារងឿ ។
-
កក់
( កិ.កិរិយាសព្ទ )
ជម្រះសក់ឲ្យស្អាត : កក់សក់ ។ ធើ្វឲ្យទទឹកជោក : ភ្លៀងកក់ ។ បញ្ចាំទុកមុន, ឲ្យមុនជាការបញ្ចាំចិត្ត : ខ្ញុំបានកក់ប្រាក់៥០រៀលឲ្យគេរួចហើយ ។
-
កក់
( ន.នាមសព្ទ )
ឈ្មោះស្មៅទឹកមួយពួក សម្រាប់ប្រើជារបរធ្វើកន្ទេល ។ កក់មានច្រើនប្រភេទ គឺ កក់មូល, កក់ជ្រុង, កក់ចែងម៉ែង ។ល។ ឈ្មោះប្រដាប់មួយយ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹកៈ ទឹកធ្លាក់ចេញពីកក់ (ហៅផ្លែឈូក ក៏បាន) ។
-
កក៌ដ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កក្ដដ) ។
-
កក្កដ
( ន.នាមសព្ទ )
[ក័ក-កៈ-ដៈ]
or កក្កដា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(កក៌ដ) ក្ដាម ។ ឈ្មោះខែទី ៤ នៃសុរិយគតិ, មាន ៣១ ថ្ងៃ, ត្រូវគ្នានឹងខែ ស៊ូយេត (ខែទី ៧) បារាំងសែស ។ សព្វថ្ងៃប្រើជា កក្កដា ក៏រាប់ជាខែ ទី ៧ ដែរ ។
-
កក្រិត
( គុ.គុនសព្ទ )
[ក៏ក្រិត]
ពាក្យសម្រាប់ញ៉ាំងពាក្យខ្មៅឲ្យប្លែកឡើង : មនុស្សនោះខ្មៅកក្រិត គឺខ្មៅឥតរសជាតិ ។
-
កក្រើក
( កិ.កិរិយាសព្ទ )
[ក៏ក្រើក]
កម្រើក, រញ្ជួយ, របើកឡើង ។
- កក្រើកញាប់ញ័រ កក្រើកញ័រយ៉ាងញាប់សព្វអន្លើ ។
- កក្រើករំជួល កក្រើករញ្ជួយជ្រួលច្របល់ ។
- កក្រើករំពើក កក្រើកខ្លាំង, ជ្រួលច្របល់ខ្លាំង ។
-
កក្រោះ
( គុ.គុនសព្ទ )
[ក៏ក្រោះ]
ឥតរសជាតិ : សោះកក្រោះ ។
<< Prev 1 2 3 4 5 6 ... 20 Next >>