Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឫ

Chuon Nath's Khmer-Khmer Dictionary
  1. ឫតុ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឧតុ) រដូវ ។ ប្រើ​ជា​បទ​សមាស : ឫតុ​កាល  ឬ ឧតុ-- សម័យ​ក្នុង​រដូវ, គ្រា​ដែល​សម​តាម​រដូវ, ដែល​មាន​ទំនង​ស្រួល; សម័យ​ធ្លាក់​រដូវ​នៃ​ស្ត្រី (ហៅ​ថា ឫតុ​សម័យ  ឬ ឧតុ-- ក៏​បាន) ។
    - ឫតុ​និយម ឬ - ឧតុ-- (--យំ) ការ​កំណត់​តាម​រដូវ; ធម្មតា​របស់​រដូវ (ហៅ​ថា ឫតុ​និយាម  ឬ ឧតុ-- ក៏​បាន) ។
    - ឫតុ​បរិណាមជាពាធ ឬ
    - ឧតុ-- (--ប៉ៈរ៉ិណាមៈជា​ពាត) ជំងឺ​ដែល​កើត​ព្រោះ​ការ​ប្រែ​ឬ​ផ្លាស់​រដូវ ។
    - ឫតុ​រាជ សេ្ដច​រដូវ គឺ​រដូវ​ស្លឹក​ឈើ​លាស់ (វសន្ត​រដូវ) ។
    - ឫតុ​សន្ធិ (--សន់-ធិ) តំណ​រដូវ គឺ​វេលា​ត្រង់​ចន្លោះ​រដូវ​ពី​មួយ​ទៅ​មួយ, វេលា​ផ្លាស់​រដូវ ។
    - ឫតុសាត្ម្យ៍ (--សាត) អាហារ​ដែល​ឆ្ងាញ់​តាម​រដូវ; ដំណើរ​ឆ្ងាញ់​ពិសា​តាម​រដូវ ។
    - ឫតុ​ស្នាន ការ​ងូត​ទឹក​ជម្រះ​ខ្លួន​ក្នុង​ថ្ងៃ​ដាច់​រដូវ; ការ​ងូត​ទឹក​ជម្រះ​កាយ​របស់​ស្ត្រី​ក្នុង​វេលា​ដែល​ធ្លាក់​រដូវ​រួច​ហើយ​ឬ​ក្នុង​វេលា​កន្លង​មក ៤ ថ្ងៃ អំពី​ថ្ងៃ​ដែល​មាន​រដូវ​ជា​ដំបូង​បំផុត (ងូត​ដើម្បី​ឲ្យ​កើត​ស្រី​សួស្ដី, តាម​លទ្ធិ​ព្រាហ្មណ៍​ឬ​លទ្ធិ​បុរាណ) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ ផង) ។
  2. ឫទ្ធ ( គុ.គុនសព្ទ ) [រឹត ឬ​រឹត-ធៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឥទ្ធ) ដែល​រឹងប៉ឹង, ខ្លាំង, ក្លា​ខ្លាំង, ក្លាហាន; មាំទាំ, មាំមួន; ដែល​លូត​លាស់, ដុះដាល, ចម្រើន; ដែល​សម្រេច, កើត​ការ; ដែល​សម្បើម; រុងរឿង;... ។ បើ​ប្រើ​ជា​បទ​សមាស រៀង​ពី​ខាង​ដើម (អ. ថ. រឹត-ធៈ), រៀង​ពី​ខាង​ចុង (អ. ថ. រឹត) : ឫទ្ធ​តេជះ តេជះ​ក្លាខ្លាំង ។ ឫទ្ធ​ពល ឬ ពល​ឫទ្ធ កម្លាំង​រឹងប៉ឹង​ឬ​ដែល​មាន​កម្លាំង​រឹងប៉ឹង ។ល។
  3. ឫទ្ធា ( ន.នាមសព្ទ ) [រឹត-ធា; < ឫទ្ធិ]
    ឫទ្ធិ​ច្រើន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្ដេច​មាន​ឫទ្ធា តេជះ​ខ្លាំង​ក្លា ឥត​មាន​ប្រៀប​បាន ពុំ​មាន​សត្រូវ ណា​ហ៊ាន​ឈ្លានពាន រាស្រ្ត​សុខ​សម្រាន្ត សាន្ត​ត្រាណ​ជា​និច្ច) ។
  4. ឫទ្ធានុភាព ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឫទ្ធិ + អានុភាវ) អានុភាព​នៃ​ឫទ្ធិ (ប្រើ​ជា ឥទ្ធានុភាព ក៏​បាន, < ឥទ្ធិ + អានុភាវ) ។
  5. ឫទ្ធិ ( ន.នាមសព្ទ ) [រឹត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឥទ្ធិ) សេចក្ដី​សម្រេច, ដំណើរ​កើត​ការ; អំណាច; សេចក្ដី​អស្ចារ្យ, សម្បើម; សេចក្ដី​ក្លៀវក្លា, រុងរឿង; សេចក្ដី​ចម្រើន, លូតលាស់, ដុះដាល; សេចក្ដី​រឹងប៉ឹង, មាំមួន : មាន​ឫទ្ធិ, ប្រឡង​ឫទ្ធិ ប្រើ​ឫទ្ធិ​អំណាច ។ បើ​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ​ជា​បទ​សមាស​ឬ​បទ​
    - តទ្ធិត (អ. ថ. រឹត-ធិ) : ឫទ្ធិ​ក្រៃ ឫទ្ធិ​ដ៏​ក្រៃលែង ។
    - ឫទ្ធិ​ពល ឬ - ឥទ្ធិ-- កម្លាំង​របស់​ឫទ្ធិ ។
    - ឫទ្ធិ​ម័ត (--មុ័ត) ដែល​មាន​ឫទ្ធិ ឬ​អ្នក​មាន​ឫទ្ធិ ។
    - ឫទ្ធិ​រង្គ (--រង់) ចម្បាំង​មាន​ឫទ្ធិ, ចម្បាំង​យ៉ាង​សម្បើម ។
    - ឫទ្ធិ​រុទ្រ (--រុត) ដែល​សម្បើម, រឹងប៉ឹង ដោយ​ឫទ្ធិ ឬ​អ្នក​មាន​ឫទ្ធិ​ខ្លាំង​ពូកែ ។
    - ឫទ្ធិ​លាភ ការ​បាន​ឫទ្ធិ, ការ​សម្រេច​ឫទ្ធិ ។ល។ បើ​រៀង​ពី​ខាង​ចុង​សព្ទ​ដទៃ (អ. ថ. រឹត) :
    - កាយ​ឫទ្ធិ (កាយ៉ៈ--) ឫទ្ធិ​របស់​កាយ ។
    - ធ្យាន​ឫទ្ធិ ឬ - ឈាន-- (ធ្យានៈ-- ឬ ឈានៈ--) ឫទ្ធិ​នៃ​ធ្យាន ឬ​ឫទ្ធិ​របស់​ឈាន ។
    - បុណ្យ​ឫទ្ធិ ឬ - បុញ្ញ-- (បុន-យ៉ៈ-- ឬ បុញ-ញ៉ៈ--) ឫទ្ធិ​របស់​បុណ្យ ។
    - រណ​ឫទ្ធិ (រៈណៈ--) ឫទ្ធិ​របស់​ចម្បាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រណៈ ផង) ។
    - រាជ​ឫទ្ធិ (រាជៈ--) ឫទ្ធិ​របស់​ព្រះ​រាជា ។
    - សេនា​ឫទ្ធិ ឫទ្ធិ​របស់​សេនា ។
    - អស្វ​ឫទ្ធិ ឬ - អស្ស-- (អ័ស-ស្វៈ-- ឬ អ័ស-សៈ--) ឫទ្ធិ​របស់​សេះ; ខ្មែរ​ប្រើ​ពាក្យ​នេះ​ដោយ​សន្មតិ​ជា​ឈ្មោះ​គ្រឿង​ឥស្សរិយៈ​មួយ​បែប ដែល​បារាំង​សែស​ហៅ​ថា សឺវ៉ាលីយេរ chevalier... ។ល។
  6. ឫស ( ន.នាមសព្ទ )
    អវយវៈ​ចំណែក​មួយ​របស់​រុក្ខ​ជាតិ, តិណ​ជាតិ, វល្លិ​ជាតិ ដែល​ដុះ​ចាក់​ចុះ​ទៅ​ក្នុង​ដី សម្រាប់​ស្រូប​យក​រស​ជាតិ​ដី ដូច​ជា​អាហារ​ឬ​ដែល​ដុះ​ស្រោប​ដើម​ឈើ​ជាដើម : ឫស​ឈើ, ឫស​ស្មៅ, ឫស​វល្លិ, ឫស​ប្រទាល​ផ្ញើ​ប្រាណ ។ ចុង​គល់​ធ្មេញ​ដែល​ដុះ​ក្នុង​សាច់​អញ្ចាញ​ធ្មេញ : ឫស​ធ្មេញ ។
    - ឫស​កែវ ឫស​ដែល​ដុះ​ចាក់​ត្រង់​ទៅ​ក្រោម ជា​ឫស​សំខាន់​របស់​ឈើ (ប៉ុន្តែ​ឈើ​ខ្លះ​ឥត​ឫស​កែវ​ក៏​មាន) ។ ព. ប្រ. ទី​ពំនាក់​យ៉ាង​មាំ; មុខ​ការ​យ៉ាង​សំខាន់; ដំណើរ​សម្រេច​ប្រយោជន៍​ស៊ប់ : អាង​មាន​ឫស​កែវ; ចាក់​ឫស​កែវ ។
    - សំយោជនក្កិលេស : បុគ្គល​ដែល​បាន​ផ្ដាច់ផ្តិល​កិលេស​ជា​ឫស​កែវ​អស់​រលីង​ហើយ ហៅ​ថា
    - អរហន្ត ។
    - ឫស​រយាង ឫស​ដែល​ដុះ​ចាក់​ជ្រែង​ចេញ​ទៅ​ខាង ។ ព. ប្រ. ទី​ពំនាក់, មុខ​ការ, ការ​សម្រេច​ប្រយោជន៍, កិលេស​បន្ទាប់​បន្សំ : ផ្ដាច់​ឫស​រយាង​រួច​សឹម​ផ្ដាច់​ឫស​កែវ ។ល។
  7. ឫស ( ន.នាមសព្ទ )
    កំណាត់​ឈើ​ជាដើម​ដែល​បុក​បង្កប់​ក្នុង​រណ្ដៅ​បញ្ចាល់​ដី​ឲ្យ​ណែន​ដើម្បី​កុំ​ឲ្យ​ស្រុត: បុក​ឫស​រណ្ដៅ​សសរ​សង់​វិហារ, សង់​គេហដ្ឋាន​ធំ​ៗ ។
  8. ឫស ( ន.នាមសព្ទ )
    រោគ​មួយ​ប្រភេទ​ដុះ​ចេញ​ពី​សាច់ មាន​សណ្ឋាន​ជា​ពក​តូច​មូល​រឹង : កើត​ឫស​នៅ​កែង​ដៃ ។
  9. ឫសដី ( ន.នាមសព្ទ )
    ជន្លេន (ព. ខ្ព. ហៅ​ដោយ​ប្រៀប​ឬ​ដោយ​សន្មតិ​ថា​ជា​ឫស​របស់​ដី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) >
    - មហីលតា ផង ។
  10. ឫសដូង ( ន.នាមសព្ទ )
    (រិតស៊ីដ្វង អ. ថ. រិតស៊ីដួង) ឈ្មោះ​រោគ​ពួក​មួយ មាន​ច្រើន​ប្រភេទ :
    - ឫស​ដូង​ច្រមុះ,
    - ឫស​ដូង​វិល,
    - ឫស​ដូង​រំហោក... កើត​នៅ​ច្រមុះ, នៅ​ភ្នែក... បណ្ដាល​ឲ្យ​តឹង​ច្រមុះ, ស្ងួត​ក, ខះ​កន្លើត, ស្រវាំង​ភ្នែក, វិល​មុខ, ជាំ​មុខ... ។ កើត​នៅ​វច្ចមគ្គ ហៅ
    - ឫស​ដូង​បាត ។

<< Prev   1   2   3   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar