Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អធម្ម

Chuon Nath's Khmer-Khmer Dictionary
  1. អធម្ម ( គុ.គុនសព្ទ ) [អៈធ័ម ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អធម៌) ដែល​ពុំ​មែន​ធម៌, ដែល​ខុស​ធម៌, ក្រៅ​គន្លង​ធម៌, ខុស​ច្បាប់; អាក្រក់, ពុំ​ប្រសើរ : មនុស្ស​អធម្ម (ប្រើ​ជា អធម៌ ក៏​បាន) ។ ន. ដំណើរ​ខុស​ធម៌, ខុស​ច្បាប់; ការ​ពុំ​ប្រសើរ; ទុច្ចរិត : ចៅក្រម​វិនិច្ឆ័យ​ក្តី​ដោយ​អធម្ម (ប្រើ​ជា អធម៌ ក៏​បាន) បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈធ័ម-មៈ, ដូច​ជា
    - អធម្ម​កម្ម កម្ម​អាក្រក់, អំពើ​ពុំ​ប្រសើរ ។
    - អធម្ម​ការី អ្នក​ធ្វើ​អំពើ​ពុំ​ប្រសើរ (បើ​ស្ត្រី​ជា អធម្ម​ការិនី) ។
    - អធម្ម​វាចា --វាទ សម្ដី​ខុស​ធម៌, ខុស​ច្បាប់ ។
    - អធម្ម​វាទី អ្នក​និយាយ​ខុស​ធម៌, ខុស​ច្បាប់ (បើ​ស្ត្រី​ជា អធម្ម​វាទិនី) ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អធម្ម​វាទី និយាយ​ញាំញី ព្រះ​ពុទ្ធ​សាសនា ព្រោះ​លាភ​ជិះ​ជាន់ ភ័ន្ត​ភ្លេច​សិក្ខា លែង​កាន់​រក្សា ថា​ឥត​អៀន​ខ្មាស ។ ពោល​តាម​ទំនើង ដែល​ចិត្ត​ខ្លួន​ទើង ពាយងាយ​ផ្តេសផ្តាស ខុស​ខ្លះ​ត្រូវ​ខ្លះ ច្រឡេសច្រឡាស ព្រោះ​ឥត​ក្តី​ខ្មាស ហៅ​អលជ្ជី ។
  2. អធម្ម --
    (មើល​ក្នុង​ពាក្យ អធម្ម) ។
Headley's Khmer-English Dictionary
  1. អធម្ម ( adj ) [ʔaʔtʰoam, ʔaʔtʰoammeaʔ-]   - detail »
    to be unlawful, illegal; immoral, bad.
  2. អធម្ម ( n ) [ʔaʔtʰoam, ʔaʔtʰoammeaʔ-]   - detail »
    illegality, lawlessness; tyranny, arbitrary rule; negative character traits


Prohok Solutions @2017 : Learn Khmer | Khmer Calendar