Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អណ្ដើក

Chuon Nath's Khmer-Khmer Dictionary
  1. អណ្ដើក ( ន.នាមសព្ទ )
    អដ្ឋិ​ចម្ម​សត្ត​ពួក​មួយ មាន​ស្នូក​និង​ពោះ (ទ្រូង) ក្រាស់​រឹង​សណ្ឋាន​ជា​ក្រឡា​ៗ មាន​ជើង ៤ ខ្លី​ៗ ក្បាល​និង​ជើង​លឹប​លៀន​បាន, មាន​ឈ្មោះ​ផ្សេង​ៗ​តាម​លក្ខណៈ​រូប​សណ្ឋាន​គឺ អណ្ដើក​ក្អែក, អណ្ដើក​បិទ​មុខ ឬ --ក្បិត​មុខ, អណ្ដើក​ព្រេច, អណ្ដើក​សង្កល់ ។ល។ (ព. ប្រ.) : ម្ដាយ​អណ្ដើក ម្ដាយ​ណា​ដែល​គ្រាន់​តែ​បង្កើត​កូន​មក​ហើយ​ក៏​បោះបង់​ចោល​មិន​បីបាច់​រក្សា, អ្នក​ប្រាជ្ញ​លោក​ពោល​ដោយ​ឧបមា​ថា ម្ដាយ​នោះ​ឯង​ដូច​ជា​មេ​អណ្ដើក​ដែល​គ្រាន់​តែ​បញ្ចេញ​ស៊ុត ហើយ​ក៏​កកាយ​ដី​លុប​កប់​ស៊ុត​ហើយ​បោះបង់​ចោល​ឥត​នឹក​នា​ដូច្នោះ​ដែរ; លទ្ធិ​ពុទ្ធ​ពោល​ថា ទោះបី​យ៉ាង​នេះ​ក៏​ដោយ​មាតា​នោះ​ក៏​ឈ្មោះ​ថា​ជា ម្ដាយ នៃ​កូន​នោះ​ហើយ, កាល​បើ​កូន​នោះ​បាន​ស្គាល់​ថា​ជា ម្ដាយ​បង្កើត​របស់​ខ្លួន ក៏​ត្រូវ​តែ​កូន​នោះ​ជា កតវេទី  ឬ កតវេទិនី ចំពោះ​ម្ដាយ​នោះ​ដែរ ។ ព. ផ្ទ. ម្ដាយ​មាន់ មាន​អត្ថន័យ​ថា ម្ដាយ​ដូច​ជា​មេ​មាន់ ។
    - ឧបជ្ឈាយ៍​អណ្ដើក និង
    - ឧបជ្ឈាយ៍​មាន់ ក៏​មាន​ន័យ​ដូច​គ្នា​នឹង ម្ដាយ​អណ្ដើក, ម្ដាយ​មាន់ ដែរ ។
  2. អណ្ដើក ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​មួយ​ប្រភេទ កើត​ក្នុង​ពោះ​បណ្តាល​អំពី​គ្រុន​តត្រំតត្រើយ​យូរ​ឬ​គ្រុន​ចាញ់ : កើត​អណ្ដើក ។ បន្ទះ​ឈើ​ដែល​កាប់​កាត់​ពុះ​បក​យក​សាច់​ក្រៅ​ជា​កំណាត់​ធំ​ៗ​ខ្លី​ៗ ដើម្បី​នឹង​ចាំង​សាច់​ខាង​ក្នុង​ឲ្យ​រាប : បក​អណ្ដើក​ឈើ ។
  3. អណ្ដើកមាស ( ន.នាមសព្ទ )
    សុខុម​សត្វ​មួយ​ប្រភេទ សម្បុរ​លឿង​ពព្រុស មាន​ស្លាប​ហើរ​បាន ចូល​ចិត្ត​ស៊ី​ស្លឹក​ល្ពៅ, តាសក់​ជាដើម : អណ្ដើក​មាស​ស៊ី​ស្លឹក​ល្ពៅ​រេច​រិល​អស់ ។
Headley's Khmer-English Dictionary
  1. អណ្ដើក ( n ) [ʔɑndaək]   - detail »
    generic name for certain, usually hard-shelled, turtles (including members of the genera Testudo, Emys, Geoemyda, Cyclemis, and Pyxidia and poss. the soft-shelled genus Trionyx)
  2. អណ្ដើក ( n ) [ʔɑndaək]   - detail »
    kind of stomach disease
  3. អណ្ដើក ( n ) [ʔɑndaək]   - detail »
    chip of wood from the outer part of a tree / log
  4. អណ្ដើក ( n ) [ʔɑndaək]   - detail »
    spleen


Prohok Solutions @2017 : Learn Khmer | Khmer Calendar