Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អង្គ

Chuon Nath's Khmer-Khmer Dictionary
  1. អង្គ ( ន.នាមសព្ទ, បុ. ស.បុរិសសព្ទនាម ) [អង់]
    នាក់; រូប; ខ្លួន; ទ្រង់; លោក (សម្រាប់​ប្រើ​ចំពោះ​តែ​ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​ពុទ្ធ​រូប, ព្រះ​អរហន្ត, ក្សត្រិយ៍, ទេវតា​ស័ក្តិ​ធំ, បព្វជិត​ថ្នាក់​ខ្ពស់,...) : ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ,... ក្សត្រិយ៍​ពីរ​ព្រះ​អង្គ; មហា​ថេរ​ច្រើន​អង្គ (ប្រើ​ពាក្យ រូប ក៏​បាន); លុះ​ព្រះ​អង្គ​ទ្រង់​ជ្រាប​ហេតុ​នោះ​ហើយ... ។ល។ (មើល​ក្នុង​ពាក្យ រូប ផង) ។ សម្រាប់​ហៅ​ព្រះ​រាជ​បុត្រ, ព្រះ​រាជ​នត្តា​ថា ព្រះ​អង្គ​ម្ចាស់, អ្នក​អង្គ​ម្ចាស់ ។ សម្រាប់​ហៅ​ជន​ដែល​ជាប់​វង្ស​ក្សត្រិយ៍​ឆ្ងាយ​មក​ហើយ​ថា ព្រះ​អង្គ, ព្រះ​វង្ស ។
    - ព្រះ​អង្គ​លោក ខ្លួន​លោក ។
    - ព្រះ​អង្គ​ឯង ខ្លួន​ឯង ។
    - ល្អ​អស់​អង្គ ល្អ​អស់​ទាំង​ខ្លួន, មាន​រូប​ល្អ​ឥត​ខ្ចោះ​ត្រង់​ណា ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ១ ន. ផង) ។
  2. អង្គ ( ន.នាមសព្ទ ) [អង់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អវយវៈ, រូប, តួ​រូប, កាយ, រាង​កាយ, ខ្លួន, ខ្លួន​ប្រាណ; ភាគ; ចំណែក​នៃ​រាង​កាយ; ប្រភេទ; សេចក្ដី​ដែល​ចែក​ឲ្យ​ឃើញ​ចំនួន; រូប​សេចក្ដី; លក្ខណៈ; ហេតុ, ការណ៍, ដើម​ហេតុ ។
    - អង្គ​កាយ រូប​កាយ, រូប​អង្គ, ខ្លួន​ប្រាណ, តួ​ខ្លួន ។
    - អង្គការ បែប​ផែន, របៀប​រៀបចំ​កិច្ចការ​ដែល​រដ្ឋ​ឬ​ក្រុម​រាជការ​ណា​មួយ​បង្កើត​ឡើង​ដើម្បី​ប្រព្រឹត្ត​ទៅ​កាន់​សេចក្ដី​ចម្រើន; ទី​កន្លែង​ចាត់​ការ​ធំ​ៗ : អង្គការ​នយោបាយ, អង្គការ​របស់​រដ្ឋ ។
    - អង្គការ​សហ​ប្រជា​ជាតិ អង្គការ​របស់​ប្រជា​ជាតិ​រួម​គ្នា, អង្គការ​អន្តរ​ជាតិ ឬ​ជាតិ​នានា​ដែល​ស្ម័គ្រ​ចិត្ត​ប្រតិបត្តិ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​សហ​ប្រជា​ជាតិ ដើម្បី​រក្សា​ការពារ​នូវ​សន្តិភាព​នៃ​ពិភព​លោក ។
    - អង្គ​កំណើត អវយវៈ​សម្រាប់​បង្កើត​កូន (អង្គជាត) ។
    - អង្គជៈ (អង់-គៈជៈ) បុត្រ (កូន​ប្រុស) ។
    - អង្គជា (អង់-គៈ--) បុត្រី (កូន​ស្រី) ។
    - អង្គជាត (អង់-គៈ--) លិង្គ, យោនី (ខ្មាស​បុរស​ឬ​ស្ត្រី) ។
    - អង្គណ ឬ - អង្គណៈ (អង់-គន់ ឬ--គៈនៈ) ទី​លាន; ទី​ទួល; ទី​លាន​ឬ​ទី​វាល​សម្រាប់​លេង​ល្បែង, ទី​លាន​កីឡា ។ ព. ប្រ. កិលេស, មន្ទិល​ឬ​គ្រឿង​សៅហ្មង​ចិត្ត ។
    - អង្គ​ទូត (អង្គ-ទូត) អង្គការ​ផ្នែក​ខាង​ទូត, មុខ​ក្រសួង​ទូត​ព្រម​ទាំង​បុគ្គលិក​នៃ​ស្ថាន​ទូត​ផង ។
    - អង្គ​បញ្ញត្តិ (អង់-ប័ញ-ញ៉ាត់) បញ្ញត្តិ​ដោយ​មាន​ហេតុ​ជា​គ្រឿង​កំណត់; ហេតុ​ឬ​លក្ខណៈ​ដែល​លើក​ឡើង​ជា​គ្រឿង​កំណត់​បាន ។
    - អង្គ​បទ (អង់-គៈបត់) មេ​រៀន​ដែល​ប្រែ​ពី​ភាសា​ខ្លួន​ទៅ​ជា​ភាសា​ដទៃ (ព. វ.) ។
    - អង្គ​បរា​មាស (អង់-គៈប៉ៈរ៉ាម៉ាស) ការ​ស្ទាប​អង្អែល​ខ្លួន​ប្រាណ ។
    - អង្គ​បរិច្ចាគ (អង់-គៈប៉-រ៉ិច-ចាក) ការ​លះ​បង់​ខ្លួន​ឲ្យ​ទាន​ទៅ​ស្មូម ។
    - អង្គប្បច្ចង្គ ឬ - អង្គប្បច្ចង្គា (អង់-គ័ប-បុ័ច-ច័ង ឬ--បុ័ច-ច័ង-គា; បា. < អង្គ + បតិ-អង្គ, បតិ > បច្ច; សំ. អង្គ​ប្រត្យង្គ ឬ អង្គ​ប្រត្យាង្គ < អង្គ + ប្រតិ-អង្គ, ប្រតិ> ប្រត្យ) អវយវៈ​តូច​និង​ធំ, ប៉ែក​ឬ​ភាគ​តូច​ធំ​នៃ​រាង​កាយ ។
    - អង្គប្បហារ ឬ - --ប្រហារ (អង់-គ័ប-ប៉ៈហា ឬ --ប្រៈ--) ការ​ប្រហារ​រូប​កាយ (មាន​វាយ, កាប់​ជាដើម) ។
    - អង្គ​ពិកល ឬ - --វិកល (អង់-គៈពិ ឬ --វិ-កល់) វិកល​អវយវៈ (មាន​ឆែប​មាត់, ខ្វាក់​ភ្នែក​ជាដើម) ។
    - អង្គ​ពិការ ឬ - --វិការ (អង់-គៈ--) ពិការ​អវយវៈ (មាន​បាក់​ដៃ, បាក់​ជើង​ជាដើម) ។
    - អង្គ​ភាព (អង់-គៈភាប) ភាព​រូប​កាយ ។
    - អង្គ​ភេទ (អង់-គៈភេត) ដំណើរ​ផ្សេង​រូប​កាយ​គ្នា, ដំណើរ​មាន​រូប​កាយ​ខុស​គ្នា, ការ​បែក​ឬ​បាក់​អវយវៈ ។
    - អង្គ​មង្គានុសារី (អង់-គៈម័ង-គា-នុសារ៉ី; បា. < អង្គ + ម- អាគម + អង្គ + អនុ-សារី) ខ្យល់​ដែល​បក់​ទួទៅ​តាម​អវយវៈ​តូច​ធំ ឲ្យ​កម្រើក​កាយ​កម្រើក​វាចា​បាន (ហៅ អង្គានុសារី ក៏​បាន < អង្គ + អនុសារី) ។
    - អង្គ​មន្រ្តី (អង់-គៈ ឬ អង់-មន់-ត្រី) មន្រ្តី​ថ្នាក់​ខ្ពស់​ជា​អ្នក​ប្រឹក្សា​ការ​ផែន​ដី​ជា​មួយ​នឹង​ព្រះ​រាជា ។
    - អង្គ​មន្រ្តី​សភា សភា​នៃ​ពួក​អង្គ​មន្រ្តី ។
    - អង្គ​រក្ខ ឬ - --រក្ស (អង់-គៈរ័ក, បុរាណ​ច្រើន​ថា អង់-គ្រ័ក) ទាហាន​រក្សា​អង្គ​ព្រះ​រាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពល ២ ន. និង រាជង្គ​រក្ខ ក្នុង​ពាក្យ រាជ ផង) ។
    - អង្គ​វិក្ខេប ឬ
    - --វិក្ខេបន៍ (អង់-គៈវិក-ខែប) ដំណើរ​ឬ​លំនាំ​ងាក​បែរ, កម្រើក, លើក​ដាក់​នៃ​អវយវៈ (មាន​វាស​ដៃ, លើក​ជើង​ជាដើម) ។
    - អង្គ​វិជ្ជា ឬ
    - --វិទ្យា (អង់-គៈ--) វិជ្ជា​ទាយ​លក្ខណៈ​រូប​កាយ ។
    - អង្គ​សន្ធិ (អង់-គៈសន់-ធិ) តំណ​ឬ​សន្លាក់​នៃ​អវយវៈ ។
    - អង្គ​សមនិធិ (អង់-គៈសៈម៉ៈនិ-ធិ) កំណប់​ទ្រព្យ​ស្មើ​ដោយ​ខ្លួន​ប្រាណ គឺ​ចំណេះ​វិជ្ជា​ដែល​បាន​រៀន​ចេះ​ចាំ​ហើយ​ជាប់​នៅ​នឹង​ប្រាណ​ជានិច្ច : វិជ្ជា​គ្រប់​យ៉ាង​ជា​អង្គ​សមនិធិ ។
    - អង្គ​សម្ផស្ស (អង់-គៈសំ-ផស់) ការ​ប៉ៈ, ទង្គុក, ទង្គិច​ត្រូវ​រាង​កាយ​គ្នា ។
    - អង្គ​សីល (អង់-សិល) ប្រភេទ​ប្រាប់​ដំណើរ​ដាច់​ឬ​ជាប់​សីល (ដូច​យ៉ាង បាណាតិបាត មាន​អង្គ​៥​គឺ ១-សត្វ​មាន​ជីវិត; ២-ដឹង​ថា​សត្វ​មាន​ជីវិត; ៣-គិត​នឹង​សម្លាប់; ៤-តាំង​ព្យាយាម​នឹង​សម្លាប់; ៥-សត្វ​ស្លាប់​ដោយ​ព្យាយាម​នោះ) ។ល។
    - អង្គាវយវៈ (អង់-គា-វៈយៈវៈ; សំ. បា. អង្គ + អវយវ) អវយវៈ​ទាំងអស់​នៃ​រាង​កាយ (ប្រើ​ជា អង្គាព្យព ក៏​បាន, អ. ថ. អង់-គា-ព្យប់; កា្លយ​មក​ពី អង្គ + អវយវ, ផ្លាស់ វ ទាំង​ពីរ​តួ​ជា ព, ព ខាង​ដើម​ផ្សំ​នឹង យ ជា ព្យ) ។ល។
  3. អង្គ ( ន.នាមសព្ទ ) [អង់]
    អង្គជាត​ព្រះ​ឥសូរ​ឬ​សិវ​លិង្គ ។ ខ្មែរ​សម័យ​បុរាណ​ហៅ​ថ្ម​ដែល​ធ្វើ​ជា​រូប​សិវ​លិង្គ​ថា អង្គ (ហៅ​កាត់​ខ្លី​មក​ពី​ពាក្យ អង្គជាត), ហៅ​ថ្ម​រូប​ឧមា​យោនី (និមិត្ត​នាង​ឧមា) ថា បំពង់​ខ្ចី; ទឹក​ដែល​ស្រោច​លើ​ថ្ម​ទាំង​ពីរ​ប្រភេទ​នោះ (សូម​ពរ​ស្រី​សួស្ដី...) ហៅ​ថា ទឹក​អង្គ​បំពង់​ខ្ចី ។ ក្នុង​សម័យ​ដែល​ខ្មែរ​កំពុង​កាន់​សាសនា​ព្រាហ្មណ៍​ពេញ​ទី, ឥស្សរ​ជន​និង​ប្រជាជន ច្រើន​ជីក​ស្រះ​សាង​អង្គ​ទុក​ជា​ទី​គោរព​ក្នុង​ទី​ប្រជុំ​ជន​មួយ​ៗ សឹង​នៅ​មាន​រូប​និង​ឈ្មោះ​ជាប់​មក​ដល់​សព្វ​ថ្ងៃ​នេះ​ច្រើន​អន្លើ ដូច​យ៉ាង អង្គ​តា​សោម, អង្គ​តា​រាជ, អង្គ​ស្នួល ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ១ ន. ផង) ។
  4. អង្គ--
    (មើល​ក្នុង​ពាក្យ អង្គ ១ ន.) ។
  5. អង្គញ់ ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​រឹង ផ្លែ​ធំ​វែង​ៗ​ក្នុង​ផ្លែ​មួយ​ៗ​មាន​គ្រាប់​ច្រើន គ្រាប់​ធំ​ៗ​រាង​មូល​សំប៉ែត កាល​ណា​ទុំ​មាន​សាច់​រឹង, សម្រាប់​យក​មក​លេង​ល្បែង​មួយ​ប្រភេទ ហៅ​ថា ល្បែង​អង្គញ់ ។ ឆ្អឹង​មាន​សណ្ឋាន​ដូច​គ្រាប់​អង្គញ់ នៅ​ត្រង់​ក្បាល​ជង្គង់ : អង្គញ់​ជង្គង់ ។
  6. អង្គញ់ស្វា ( ន.នាមសព្ទ )
    ឈ្មោះ​ឈឺ​ធំ​មួយ​ប្រភេទ, ស្លឹក​ធំ​ៗ​ស្រួច​ខាង​ដើម​និង​ខាង​ចុង​បន្តិច បណ្តោយ​និង​ទទឹង​ស្លឹក ២០ សង់ទីម៉ែត្រ, ផ្លែ​ពាំ​គ្រាប់​ជា​សង្កាត់​ជាប់​គ្នា ផ្លែ​មួយ​ៗ​ពីរ​គ្រាប់​ក៏​មាន​បី​គ្រាប់​ក៏​មាន, មាន​គ្រាប់​មូល​ៗ​ទំហំ ៣ សង់ទីម៉ែត្រ, គ្រាប់​ទុំ​មាន​ទ្រង់ទ្រាយ​និង​សម្បុរ​ក្រហម​ក្រមៅ​រលោង ដូច​គ្រាប់​អង្គញ់​សុទ្ធសាធ គ្រាន់​តែ​តូច​ជាង​គ្រាប់​អង្គញ់​ប៉ុណ្ណោះ, ប៉ុន្តែ​បើ​ទុក​ឲ្យ​យូរ​ទៅ​មាន​ស្វិត​ខ្លះ, អង្គញ់​ស្វា​នេះ​ច្រើន​ដុះ​ក្នុង​ព្រៃ​ភ្នំ​និង​ព្រៃ​ស្រោង, ដុះ​បែក​ជា​គុម្ព​ក៏​មាន, ជា​ឈើ​មាន​ប្រយោជន៍​ប្រើ​ការ​រាយ​រង​បាន, ប្រើ​ជា​ឧស​ក៏​បាន​ការ​ណាស់, ផ្លែ​ទុំ​ជ្រុះ​ក្រាប់​នៅ​រនោច​ខែ​កក្តិក​និង​ខ្នើត​ខែ​មិគសិរ : អង្គញ់​ស្វា​មាន​ដុះ​ច្រើន​ណាស់​នៅ​ក្រុង​ព្រះ​សីហនុ ។
  7. អង្គទ ( ន.នាមសព្ទ ) [អង់-គត់] or អង្គត់
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ សម្រាប់​ប្រើ​ការ​ជា​ថ្នាំ​ស្ងោរ​ផឹក​រម្ងាប់​ពិស​ពុល​ចំណី​អាហារ​ផ្សេង​ៗ : វល្លិ​អង្គត់​ច្រើន​មាន​សម្បូណ៌​ក្នុង​ខែត្រ​កំពត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គទ ២ ន. ផង) ។
  8. អង្គទ ( ន.នាមសព្ទ ) [អង់-គត់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គ្រឿង​ប្រដាប់​ដើម​ដៃ, កង​កន់ ។ (សំ. អង្គទ (អង់-គត់) ឈ្មោះ​ពានរ​មួយ​ជា​កូន​នៃ​ពាលី​និង​នាង​មន្ទោទរី, ជា​សេនា​ព្រះ​រាម ក្នុង​រឿង​រាម​កេរ្តិ៍) ។ ព. ប្រ. ខ្មែរ​ហៅ​ស្វា​មួយ​ប្រភេទ មាឌ​ធំ ឥត​កន្ទុយ ថា ស្វា​អង្គទ (ហៅ​ប្រៀប​ដោយ​ពានរ​ឈ្មោះ អង្គទ ក្នុង​រឿង​រាម​កេរ្តិ៍) ។ ហៅ​វល្លិ​មួយ​ប្រភេទ​ថា វល្លិ​អង្គទ ប៉ុន្តែ​ច្រើន​សរសេរ អង្គត់ ជាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
  9. អង្គនា ( ន.នាមសព្ទ ) [អង់-គៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ស្ត្រី, នាង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ពួក​នាង​កញ្ញា ជា​អង្គនា កំពុង​ពេញ​រៀន ខំ​ប្រឹង​សង្វាត មិន​ខ្ជិល​អៀន​ប្រៀន មាន​ចិត្ត​ជាប់​ញៀន ឆ្ពោះ​ការ​សិក្សា ។ គំនិត​មារយាទ ពុំ​ដែល​ឃ្លៀងឃ្លាត ខុស​ចាក​ក្រឹត្យា ជា​ស្រី​ចុះ​បែប សណ្តាប់​ចរិយា ពេញ​ជា​កញ្ញា ត្រឹម​ត្រូវ​គួរ​រាប់ ។
  10. អង្គប់ ( កិ.កិរិយាសព្ទ )
    ទំពា​ចំណី​អាហារ​រឹង​ឬ​ស្វិត​គប់​ៗ​ញំ​ៗ​ព្រោះ​គ្មាន​ធ្មេញ : អង្គប់​អំបុក ។

1   2   3   4   5   Next >>

Headley's Khmer-English Dictionary
  1. អង្គ ( n ) [ʔɑŋ]   - detail »
    body; torso, trunk; corpse
  2. អង្គ ( n ) [ʔɑŋ]   - detail »
    build, figure; appearance; form, shape
  3. អង្គ ( n ) [ʔɑŋ]   - detail »
    quality, virtue
  4. អង្គ ( n ) [ʔɑŋ]   - detail »
    (main) reason, (basic) cause; base, basis, grounds
  5. អង្គ ( n ) [ʔɑŋ]   - detail »
    quantity, amount, number
  6. អង្គ ( n ) [ʔɑŋ]   - detail »
    sort, kind, type, variety
  7. អង្គ ( n ) [ʔɑŋ]   - detail »
    group, organization, institution, establishment; corps (military or diplomatic)
  8. អង្គ ( clf ) [ʔɑŋ]   - detail »
    for royalty, clergy, statues of the Buddha, deities, and letters of the alphabet
    Eg. ព្រះពុទ្ឋរូប​ ៥​ អង្គ: five statues of the Buddha
  9. អង្គ ( n ) [ʔɑŋ]   - detail »
    Shivalinga (Indian cult object representing the phallus of Shiva)
  10. អង្គញ់ ( n ) [ʔɑŋkʊəɲ]   - detail »
    kind of vine (Entada phaseoloides) from which pods containing large black or maroon seeds are obtained (these seeds are used in playing a popular children's game called ល្បែងអង្គញ់ )

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar