Khmer Dictionary: ស្រែ
Chuon Nath's Khmer-Khmer Dictionary
-
ស្រែ
( ន.នាមសព្ទ )
ទីដីដែលកើតពីគាស់រានជាទំនាបលើកភ្លឺព័ទ្ធរាំងទឹក សម្រាប់ស្ទូងឬព្រោះស្រូវ ។
- ស្រែជើងស្រុក ស្រែក្បែរភូមិលំនៅ ។
- ស្រែបុណ្យ (ព. ប្រ.) បដិគ្គាហកបុគ្គលដែលញ៉ាំងទាយកទាយិកាឲ្យបានបុណ្យច្រើន (បុញ្ញក្ខេត្ត) : មាតាបិតាជាស្រែបុណ្យនៃបុត្រធីតា, ព្រះពុទ្ធព្រះអរហន្តជាស្រែបុណ្យដ៏ឧត្តមនៃសត្វលោក, ជីដូនជីតាជាស្រែបុណ្យនៃជនានុជន មានវ័យក្មេងជាង, ស្មូមយាចកអ្នកកម្សត់ទុគ៌ត ជាស្រែបុណ្យសាធារណៈនៃជនានុជនទួទៅ ។
- ស្រែប្រាំង ស្រែសម្រាប់ស្ទូងស្រូវក្នុងរដូវប្រាំង ។
- ស្រែពង្រោះ ស្រែសម្រាប់ព្រោះស្រូវ ។
- ស្រែវស្សា ស្រែសម្រាប់ធ្វើស្រូវក្នុងរដូវវស្សា ។
- ស្រែអំបិល ទីដែលទប់ខាំងទឹកប្រៃឲ្យខះជាអំបិល ។ល។ ភាសិតបុរាណថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ។
-
ស្រែ
( គុ.គុនសព្ទ )
ដែលស្រវាំងដោយអត់ងងុយហួសពេកជាដើម : ភ្នែកស្រែ ឬ ស្រែភ្នែក ។
-
ស្រែក
( កិ.កិរិយាសព្ទ )
បញ្ចេញសម្រែក : ស្រែកច្រៀង, ស្រែកបទ, ស្រែកយំ, ស្រែកសួរ, ស្រែកហៅ ។
-
ស្រែង
( ន.នាមសព្ទ )
ឈ្មោះរោគកើតនៅស្បែកចេញជាកណ្តាប់គគ្រាតបណ្ដាលឲ្យរមាស់; មានឈ្មោះផ្សេងៗគ្នាគឺ ស្រែងជ្វា ស្រែងឡើងកណ្តាប់ក្រហមផេរ ។
- ស្រែងដែក ស្រែងឡើងសាច់ខ្មៅក្រៀមរឹងគគ្រាត ។
- ស្រែងផេះ ស្រែងឡើងសម្បុរប្រផេះ កាលណាអេះហុយព្រោង ។
-
ស្រែងកង្កែប
( ន.នាមសព្ទ )
ឈ្មោះរោគស្បែកមួយប្រភេទកើតនៅអណ្ឌៈឬនៅកៀនភ្លៅ មានអាការរលាកៗ ហើយក្រៀមជាក្រមរស្រទាប់ៗ កណ្ដាលអំពីទឹកសុក្កៈដេលធ្លាក់មកប៉ះត្រូវជារោគរមាស់ខ្លាំងម្ដងៗ អេះទៅចេញទឹករងៃ ។
-
ស្រែន្យ
( ន.នាមសព្ទ )
[ស្រែន]
ពាក្យប្រើក្លាយឃ្លាតមកពី សែន្យ ដែលក្លាយមកពី សំ. សៃន្យ “សេនីយ៍” គឺទាហានឬកងទ័ពជើងគោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សែន្យ>សែន្យ ឬ សែន្យា) ។ ខ្មែរប្រើពាក្យ ស្រែន្យ ជាឋានន្តរមន្រ្តី, ដូចជា ស្រែន្យសង្រ្គាម; ស្រែន្យធិបតី (ស្រែន្យាធិបតី < សៃន្យាធិបតិ); ស្រែន្យអនុជិត (សែន្យានុជិត < សៃន្យានុជិត) ជាដើម ។
-
ស្រែមួរ
( ន.នាមសព្ទ )
ស្រែដែលដុះស្រូវមួរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មួរ ផង) ។ ឈ្មោះស្មៅមួយប្រភេទ ដើមរឹង (ស្ទើរជារុក្ខជាតិ) សម្បុរក្រហមស្លឹកល្អិតៗ ប្រើជាថ្នាំរម្ងាប់រោគ ។
-
ស្រែស
( គុ.គុនសព្ទ )
ស្រួយខ្លាំង, ស្រួយក្រៃពេក : ស្រួយស្រែស ។
- សម្ដីស្រួយស្រែស សម្ដីស្រួយច្បាស់លាស់ (សម្ដីរឹងតែពីរោះ) ។
-
ស្រែះ
( កិ.កិរិយាសព្ទ )
or ស្រេះ
ចាក់ចេសប្រទាក់ឆ្វាក់ញឹកជាក្រឡាល្អិតៗ : ស្រែះសំពត់ធ្លុះ ។
- ចំពាក់ចាក់ស្រែះ ចំពាក់ឆ្វាក់ដូចជាចាក់ចេសស្រែះ ។
-
ស្រែះ
( ន.នាមសព្ទ )
ឈ្មោះអាវឬកន្សែងជាដើមដែលស្រែះជាក្រឡាល្អិតៗ : អាវស្រែះ, កន្សែងស្រែះ ។ ឈ្មោះផ្សិតមួយប្រភេទមានស្នាប់ដូចជាចាក់ស្រែះ : ផ្សិតស្រែះ ជាផ្សិតពុលបរិភោគពុំបាន ។
Headley's Khmer-English Dictionary
-
ស្រែ
( n )
[srae]
- detail »
wet / irrigated rice field.
-
ស្រែ
( adj )
[srae]
- detail »
to be rural
-
ស្រែ
( adj )
[srae]
- detail »
(of the eyes) to be very tired; to be bleary-eyed (e.g. from a lack of sleep); to be glazed / unseeing / blank (as the eyes of a very ill person)
-
ស្រែ
( n )
[srae]
- detail »
the Sre (a Mon-Khmer speaking ethnic group of Central Vietnam, also called Koho)
-
ស្រែក
( v )
[sraek]
- detail »
to shout, scream, cry (out), bawl, yell
-
ស្រែង
( n )
[sraeŋ]
- detail »
any of various skin diseases including: dermatosis, ringworm, and mycosis
-
ស្រែន្យ
( n )
[sraen]
- detail »
governmental official
-
ស្រែន្យ
( n )
[sraen]
- detail »
infantry soldiers, ground forces
-
ស្រែស
( adj )
[sraeh]
- detail »
to be very fragile, very brittle, very crisp
-
ស្រែះ
( n )
[sreh]
- detail »
kind of poisonous mushroom