Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សោម

Chuon Nath's Khmer-Khmer Dictionary
  1. សោម ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ព្រះ​ចន្រ្ទ; ព្រះ​បាទ​កុវេរៈ; ព្រះ​សិវៈ; អាកាស; ខ្យល់; ឈ្មោះ​ទឹក​អម្រឹត​របស់​ពួក​ទេវតា ។ល។ ឈ្មោះ​វល្លិ​មួយ​ប្រភេទ មាន​មើម​ស្រដៀង​នឹង​មើម​ស្ពៃ, សម្រាប់​ស្ងោរ​យក​ទឹក​ប្រើ​ជា​ថ្នាំ​ត្រជាក់ : មើម​សោម, ទឹក​សោម ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​និយាយ​ក្នុង​លទ្ធិ​ព្រាហ្មណ៍​ថា ពួក​ព្រាហ្មណិក​យក​សំបក​ឬ​ស្លឹក​មក​ស្ងោរ ឬ​ក៏​ធ្វើ​ដោយ​បែប​ណា ដឹង​មិន​ប្រាកដ ប្រើ​ផឹក​ក្នុង​យញ្ញ​ពិធី ។
  2. សោម ( ន.នាមសព្ទ )
    ឈ្មោះ​ផ្តៅ​មួយ​ប្រភេទ​ដើម​ធំ​វែង ច្រើន​ដុះ​នៅ​ព្រៃ​ភ្នំ, គេ​កាត់​យក​ចុង​មក​សក​ប្រើ​ជា​បន្លែ​ឬ​ស្រុស​ធ្វើ​របោយ : ផ្តៅ​សោម, សម្ល​ចុង​សោម ។
  3. សោមគ្រោះ ( ន.នាមសព្ទ ) [--ម៉ៈ--]
    (សោម្យ ឬ សៅម្យ “ជា​របស់​ព្រះ​ចន្រ្ទ; ត្រជាក់; ដែល​គួរ​ពេញ​ចិត្ត, គួរ​រីករាយ” + គ្រហ “គ្រោះ”) គ្រោះ​ល្អ, គ្រោះ​ជា ។ ព. ផ្ទ. បាប​គ្រោះ ។
  4. សោមនស្ស ( ន.នាមសព្ទ ) [--ម៉ៈន័ស]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សៅមនស្ស) សេចក្ដី​សប្បាយ​ចិត្ត, សេចក្ដី​រីករាយ​សប្បាយ; អំណរ : មាន​សោមនស្ស (មិន​បាច់​ប្រើ សេចក្ដី ផ្សំ​ជា សេចក្ដី​សោមនស្ស ទេ) ។ ព. ផ្ទ. ទោមនស្ស ។
    - សោមនស្ស​វេទនា (ម៉ៈ ន័ស-សៈ--) ដំណើរ​ទទួល​អារម្មណ៍​ជា សោមនស្ស ។ ព. ផ្ទ. ទោមនស្ស​វេទនា ។ល។
  5. សោមពារ ( ន.នាមសព្ទ ) [--ម៉ៈ-- ] or សោមវារៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--វារ) ថ្ងៃ​ចន្រ្ទ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឬ ព. ហ.) ។
  6. សោមលតា ( ន.នាមសព្ទ ) [--ម៉ៈលៈដា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    វល្លិ​សោម (មាន​មើម​ស្រដៀង​នឹង​មើម​ស្ពៃ, សម្រាប់​ស្ងោរ​យក​ទឹក​ប្រើ​ជា​ថ្នាំ​ត្រជាក់; ហៅ សោម​វល្លិ ក៏​បាន) ។
  7. សោមវល្លិ ( ន.នាមសព្ទ ) [--ម៉ៈវាល់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--វល្លី) វល្លិ​សោម (ដូច​គ្នា​នឹង សោម​លតា ដែរ) ។
  8. សោមវារៈ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោមពារ) ។
  9. សោមាន ( គុ.គុនសព្ទ ) [--ម៉ាន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ទន់, ទន់ល្វន់, ទន់ភ្លន់; កំលោះ, ក្រមុំ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សោមាន​បាន​រៀន​ តាម​គ្រូ​ប្រិតប្រៀង ឲ្យ​មាន​វិជ្ជា បាន​ចេះ​គ្រប់គ្រាន់ ទាន់​កាល​វេលា ទុក​ជា​ទ្រព្យា ប្រសើរ​ក្រៃលែង ។
Headley's Khmer-English Dictionary
  1. សោម ( n ) [saom, saomaʔ-]   - detail »
    moon
  2. សោម ( n ) [saom, saomaʔ-]   - detail »
    atmosphere, air, wind; sky
  3. សោម ( n ) [saom, saomaʔ-]   - detail »
    divine / sacred water of the gods
  4. សោម ( n ) [saom, saomaʔ-]   - detail »
    willow bush
  5. សោម ( n ) [saom, saomaʔ-]   - detail »
    kind of vine (It is boiled and the resulting liquor drunk as a medicine; possibly the ancient soma juice plant - said to be Sarcostemma viminalis or Asclepias acida)
  6. សោម ( n ) [saom, saomaʔ-]   - detail »
    kind of tree (Ochiocarpus siamense; its bark or leaves were used by Brahmans as religious sacrifices)
  7. សោម ( n ) [saom, saomaʔ-]   - detail »
    kind of rattan (the tips can be eaten)
  8. សោមនស្ស ( n ) [saomaʔnoah]   - detail »
    joy, gladness, pleasure, satisfaction.
  9. សោមនស្ស ( adj ) [saomaʔnoah]   - detail »
    to be satisfied, pleased
  10. សោមាន ( adj ) [saomaan]   - detail »
    to be soft, tender, delicate

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar