Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រា

Chuon Nath's Khmer-Khmer Dictionary
  1. រា ( កិ.កិរិយាសព្ទ )
    ហាម, ឃាត់; ថយ​ក្រោយ, ធ្វើ​ឲ្យ​ថយ​ក្រោយ; បែរ​ចេញ, ទាស​ចេញ; រួញ​ថយ; ជំទាស់; ដោះ​ដៃ; ប្រកែក; ... ។
    - រា​ក្រញាង លើក​ដៃ​ក្រញាង​ថយ​ក្រោយ ។
    - រា​គន្លង បែរ​ចេញ​ឬ​ទាស​ចេញ​ពី​គន្លង ។ ព. ប្រ. ប្រកែក​ឬ​ដោះ​ដៃ​មិន​ហ៊ាន​តស៊ូ​ឬ​មិន​ហ៊ាន​ទទួល​ភារៈ ។
    - រា​ដៃ លើក​ដៃ​បញ្ឈរ​ម្រាម​ទាំង​៥​ឡើង​ឲ្យ​បាត​ដៃ​បែរ​ទៅ​ខាង​មុខ ដោយ​ការ​ប្រកែក​ឬ​ហាម​ឃាត់ : រា​ដៃ​ឃាត់ ។
    - រា​ដំណើរ ឬ - រា​ផ្លូវ​រា​ដំណើរ ប្រកែក, កែ​ដោះ​ដៃ មិន​ព្រម​ឬ​លែង​ទទួល​តាម​ផ្លូវ​តាម​ដំណើរ ។
    - រា​ទឹក វាត​គាស់​ទឹក​ទប់​ឲ្យ​នៅ​នឹង ឬ​ឲ្យ​ថយ​ក្រោយ ។
    - រា​រាំង ឬ - រាំង​រា ខារខាំង, ហាម​ឃាត់, ការពារ ។ល។
    - យក​ជើង​រា​ទឹក សំយុង​ជើង​វាត​គាស់​ទឹក (ឲ្យ​ទូក​ឬ​ក្បូន​នៅ​នឹង ឬ​ថយ​ក្រោយ)។ ព. ទ. បុ. បើ​មិន​ជួយ​ចូក​ជួយ​កែវ កុំ​យក​ជើង​រា​ទឹក បើ​មិន​ជួយ​ទំនុក​បម្រុង​ផ្ចុង​ផ្ដើម ឬ​មិន​ជួយ​ប្រឹង​ប្រែង​ខ្នះ​ខ្នែង​ឲ្យ​កើត​ការ​ទេ កុំ​ជំទាស់​ឲ្យ​ខូច​ការ​ខូច​ដំណើរ (និយាយ​ខ្លី​ត្រឹម​តែ កុំ​យក​ជើង​រា​ទឹក ក៏​បាន) ។
  2. រាក ( កិ.កិរិយាសព្ទ )
    លេច​ដោយ​រាន់​ខ្លាំង​ទប់​មិន​ទាន់​ឬ​ទប់​មិន​ឈ្នះ : ក្មេង​ភ័យ​រាក​មូត្រ, មេ​មាន់​រាក​ស៊ុត, មេ​ឆ្មា​រាក​កូន ។
    - រាក​រូស រាក​ឧច្ចារៈ​ដូច​ជា​រូស​ចេញ​មក ។
    - ចុះ​រាក ចុះ​ឧច្ចារៈ​រាន់​រាក​ខ្លាំង ។ល។
  3. រាក់ ( គុ.គុនសព្ទ )
    ទីទៃ​ពី​ជ្រៅ គឺ​មាន​ជម្រៅ​តិច : ទឹក​រាក់, រណ្ដៅ​រាក់ ។
    - គំនិត​រាក់ គំនិត​សើ​ៗ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ ។
    - ចិត្ត​រាក់ ចិត្ត​សើ​ៗ ឆាប់​ដោយ​តាម​គេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧត្តានៈ ផង) ។
    - សេចក្ដី​រាក់ សេចក្ដី​ងាយ មិន​ពិបាក​យល់ ។ល។
  4. រាក់ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​តូច ស្លឹក​ក្រាស់​សម្បុរ-ស​ប្រផេះ ដែល​យ៉ាង​ធំ​ប៉ុន​ៗ​បាត​ដៃ មាន​ជ័រ​ស, មាន ២ ប្រភេទ​គឺ រាក់​ស ផ្កា​សម្បុរ-ស, រាក់​ក្រហម​ ផ្កា​សម្បុរ​ស្វាយ​ស្រគាំ; ផ្កា​រាក់​ទាំង ២ យ៉ាង​នេះ​មាន​ក្លិន​ក្រអូប​សាយ​ក្រពុល​បន្តិច​ៗ ជនានុជន​រាប់​អាន ច្រើន​ដោត​ក្រង​ជា​ផួង​មាលា ឬ​ប្រើ​ក្នុង​វេលា​ថ្វាយ​បង្គំ​ទទួល​ឋានន្តរ (ថ្វាយ​បង្គំ​ងារ)។
  5. រាក់ ( ន.នាមសព្ទ ) or រាក់ធ្មេញ
    ឈ្មោះ​រោគ​កើត​នៅ​ជើង​ធ្មេញ​បណ្ដាល​ឲ្យ​ហើម​សាច់​ជើង​ធ្មេញ​ កកើត​ជា​ខ្ទុះ​ឈាម​ស្អុយ​នាំ​ឲ្យ​ធ្មេញ​ឆាប់​រង្គើរ​ង្គោះ : ធ្មេញ​កើត​រាក់​ ឬ កើត​រាក់​ធ្មេញ ។
  6. រាក់ ( ន.នាមសព្ទ ) or រាក់បាត
    ឈ្មោះ​រោគ​ឧច្ចារ​មគ្គ​បណ្ដាល​ឲ្យ​ធ្ងន់​បាត (ធ្ងន់​ទ្វារ​ធំ) ឈឺ​ស្ទំ​ក្នុង​ពោះ លីង​កន្លាស់​អស់​កម្លាំង​ល្ហិតល្ហៃ, មាន ២ យ៉ាង​គឺ រាក់​ស ធ្លាក់​សុទ្ធ​តែ​ខ្ទុះ​រំអិល​គ្មាន​ឈាម, រាក់​ក្រហម ធ្លាក់​រំអិល​មាន​ឈាម : កើត​រាក់ ឬ កើត​រាក់​បាត ។
  7. រាក់ទាក់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ពោល​ស្រុះ​ស្រួល​ទទួល​ដោយ​អើពើ, ចៅរ៉ៅ : និយាយ​រាក់​ទាក់; សម្ដី​រាក់​ទាក់ ។
  8. រាក្សសី
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាក្ស័ស) ។
  9. រាក្ស័ស ( ន.នាមសព្ទ ) [រា-ក្ស័ស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រាក្សស៑; រក្ខស) យក្ស​សាមញ្ញ ឬ​បិសាច​ពួក​ខ្លះ​ដែល​នៅ​អាស្រ័យ​តាម​មាត់​ទឹក​ឬ​ក្នុង​ដង​ព្រៃ (អារក្ស​ទឹក, អារក្ស​ព្រៃ ឬ​ខ្មោច​ព្រៃ), បើ​ស្រី​ហៅ រាក្សសី (រា-ក្សៈសី), ជា​ពួក​អមនុស្ស​កាច​សាហាវ ច្រើន​បៀត​បៀន​យាយី​មនុស្ស​ដែល​ចូល​ដល់​ទី​ដែន​របស់​វា: ត្រពាំង​នោះ​មាន​រាក្ស័ស​ហួង​ហែង​រក្សា ។
  10. រាគ ( ន.នាមសព្ទ ) or រាគៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រាគ) តម្រេក, សេចក្ដី​រីករាយ, ត្រេក​ត្រអាល ចំពោះ​កាម : ត្រូវ​រាគៈ​គ្រប​សង្កត់ ។
    - រាគគ្គិ (រាគ័ក-គិ; បា. < រាគ + អគ្គិ) ភ្លើង​រាគៈ, រាគៈ​ដែល​ទុក​ដូច​ជា​ភ្លើង : រាគគ្គិ ជា​ភ្លើង​មិន​សម្ដែង​ឲ្យ​ឃើញ​ផ្សែង​និង​អណ្ដាត ប៉ុន្តែ​ឆេះ​រង្គំ​ងំ​រង្គាល​លើស​ខ្នាត​ឥត​នរណា​ពណ៌នា​ប្រាប់​គ្នា​ឲ្យ​ដឹង​សព្វ​គ្រប់​បាន​ដុត​សត្វ​ឲ្យ​ឆេះ​ខ្លោច​ប្រាណ​ពុំ​ដឹង​ខ្លួន... (បរិយាយ​របស់ ព. ពុ.) ។
    - រាគ​ចរិត (រាគៈចៈរ៉ិត) អ្នក​ដែល​មាន​ចរិត​ក្រាស់​ដោយ​រាគៈ ។
    - រាគ​ចិត្ត ចិត្ត​ដែល​ប្រកប​ដោយ​រាគៈ ។
    - រាគាទិក្កិលេស (បា. < រាគ + អាទិ + កិលេស) កិលេស​មាន​រាគៈ​ជា​ដើម ។
    - រាគាភិភូត (បា. < រាគ + អភិភូត “គ្រប​សង្កត់”) ដែល​ត្រូវ​រាគៈ​គ្រប​សង្កត់ ។ល។

1   2   3   4   5   6   ... 11   Next >>

Headley's Khmer-English Dictionary
  1. រា ( v ) [rie]   - detail »
    to hesitate, be afraid (to do something); to forbid; to hinder, obstruct, hold back, reach out the hand to stop someone from doing something; to detain; to resist, repulse, turn away; to go backward, draw back; to cause to go backward
  2. រា ( v ) [rie]   - detail »
    to object, argue
  3. រា ( n ) [rie]   - detail »
    horizontal wooden bar at the top of the loom frame
    See: ឈើរា
    Reference: រាតំបាញ
  4. រាក ( v ) [riek]   - detail »
    to come out so fast or suddenly as to be impossible to stop (used with special reference to bodily functions); to have diarrhea
  5. រាក់ ( n ) [reak]   - detail »
    kind of flowering shrub (Calotropis gigantea); the white flowers are believed to bring success in love and are much used in marriage and other ceremonies
  6. រាក់ ( adj ) [reak]   - detail »
    to be friendly, cordial, pleasant; intimate, affectionate

    Reference: រាក់ទាក់
  7. រាក់ ( adj ) [reak]   - detail »
    to be shallow.
  8. រាក់ [reak]   - detail »
    to be frivolous, superficial
  9. រាក់ ( n ) [reak]   - detail »
    hemorrhoids
  10. រាក្ស័ស ( n ) [rie ksah]   - detail »
    class of evil spirits that inhabit river banks, forests, or mountains

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar