Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យោគ

Chuon Nath's Khmer-Khmer Dictionary
  1. យោគ ( ន.នាមសព្ទ ) [យោគៈ ឬ យោក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ការ​ប្រកប; ការ​រួប​រួម; ការ​ស្ម័គ្រ​ស្មាគម, ការ​ចួប​ប្រសព្វ​គ្នា; ព្យាយាម; សមាធិ; ជោគ; ទ្រព្យ, សម្បត្តិ; នក្សត្រឫក្ស; កិលេស; រវល់; ដំណើរ​អំពល់​ចិត្ត; កល, ឧបាយ; ឧបាយ​កល; មាយា; ប្រវ័ពា្ចន៍, បោក​ប្រាស់​បំបាត់ ។ល។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន សំដៅ​ សេចក្ដី​ថា “ប្រកប​ការ, កាន់​ការ, ព្យាយាម, ខំ​ប្រឹង, ប្រឹង​ធ្វើ; ប្រឹង​យោល​ខ្លួន​ងោក​ងើប​ៗ, យោល​ទៅ​ៗ​មក​ៗ; លម្អៀង​ចិត្ត, បំបែរ​ចិត្ត ឬ​ធ្វើ​ឲ្យ​ងាក​ចិត្ត​ទៅ​រក” : យោគ​ចិត្ត​ទៅ​រក ។
    - យោគ​ពេញ​ទំហឹង ប្រឹង​ពេញ​កម្លាំង (ព. សា.) ។
    - យោគ​ក្ស័យ (យោគ័កក្សៃ) ដំណើរ​អស់​ព្យាយាម; ដំណើរ​រសាយ​ព្យាយាម; ដំណើរ​អស់​រវល់; ព. ពុ. ដំណើរ​អស់​កិលេស ។
    - យោគក្សេម (យោគ័កក្សែម) ដំណើរ​ស្រាក​រវល់, ស្រាក​សេចក្ដី​អំពល់​ចិត្ត; ព. ពុ. ធម៌​ដែល​ក្សេម​ចាក​កិលេស, ចាក​សេចក្ដី​អំពល់​ចិត្ត (ព្រះ​និញ្វន) ។
    - យោគ​យល់ (យោក--) យល់​ដោយ​សេចក្ដី​លម្អៀង, យល់​មុខ ។
    - យោគ​យាត្រា (យោក--) ដំណើរ​របស់​នក្សត្រឫក្ស : យាម​យោគ​យាត្រា ។
    - យោគ​វិក្រ័យ (យោគៈវិក្រៃ) ការ​លក់​ដូរ​ដោយ​បំបាត់ ។ល។
  2. យោគ ( ន.នាមសព្ទ ) [យោក-- ] or យោគបាត្រ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ខ្សែ​តម្បារ​សំប៉ែត​ដែល​ចង​ភ្ជាប់​ជា​មួយ​នឹង​ស្លោក​បាត្រ សម្រាប់​ ស្តាយ​បាត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យោគ ផង) ។
  3. យោគាវចរ ( ន.នាមសព្ទ ) [--វៈច ]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​តាំង​ចិត្ត​ឲ្យ​ចុះ​ស៊ប់​ក្នុង​ការ​ភាវនា, អ្នក​ចម្រើន​កម្មដ្ឋាន ។ វេវ. យោគិន, យោគី; យោគិនី ។
  4. យោគិន ( ន.នាមសព្ទ ) or យោគី   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (យោគិន៑; យោគី) អ្នក​មាន​ព្យាយាម​ខាង​ការ​ភាវនា, អ្នក​មាន​ព្យាយាម​ខាង​ការ​ស្មិងស្មាធិ៍, អ្នក​ចម្រើន​កម្មដ្ឋាន; បព្វជិត; តាបស, ឥសី; បើ​ស្រ្តី​ជា យោគិនី ។
  5. យោគ្យភាព ( ន.នាមសព្ទ ) [យោគ្យៈភាប ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (យោគ្យ; យោគ្គ) ភាវៈ​ឬ​ភាព​នៃ​សេចក្ដី​ឈ្លាស​វៃ; ការ​ស្ទាត់​ជំនាញ; ដំណើរ​អង់អាច; ការ​ថ្នឹក​ប្រសប់; ការ​ហាត់​របស់​ទាហាន​សេនា ។
Headley's Khmer-English Dictionary
  1. យោគ ( n ) [youk, youkeaʔ-]   - detail »
    star
  2. យោគ ( v ) [youk, youkeaʔ-]   - detail »
    to endeavor, try hard; to intend to do something; to plan one's move; to get involved in; to decide
  3. យោគ ( v ) [youk, youkeaʔ-]   - detail »
    to earn a living
  4. យោគ [youk, youkeaʔ-]   - detail »
    See: យោក
  5. យោគ ( n ) [youk, youkeaʔ-]   - detail »
    unity, union, association, bond
  6. យោគ ( n ) [youk, youkeaʔ-]   - detail »
    accumulation; possession, property, wealth, riches
  7. យោគ ( n ) [youk, youkeaʔ-]   - detail »
    diligence; effort; success; plan, intention
  8. យោគ ( n ) [youk, youkeaʔ-]   - detail »
    trick, ruse; deception; plot; sin
  9. យោគ ( n ) [youk, youkeaʔ-]   - detail »
    band, strap, sling; specif. strap on which monks carry a bowl to collect alms
  10. យោគាវចរ [youkieveaʔcɑɑ]   - detail »
    See: យោគី

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar