Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យុគ

Chuon Nath's Khmer-Khmer Dictionary
  1. យុគ ( ន.នាមសព្ទ ) [យុក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    នឹម; គូ; អាយុ, អាយុ​ពិភព​លោក; កាល, គ្រា, សម័យ ។ ដំណើរ កំណត់​កាល​របស់​ពិភព​លោក; តាម​លទ្ធិ​បុរាណ​ថា​យុគ​មាន ៤ គឺ ទី ១ ក្រឹត​យុគ (សំ. ក្ឫត--) “យុគ​មាស, អាយុ​មាស” (ហៅ​សត្យ​យុគ “យុគ​ប្រកប​ដោយ​ពាក្យ​សត្យ” ក៏​បាន) មាន​កំណត់​ត្រឹម ១.៧២៨.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ៤.៨០០ ឆ្នាំ​ទិព្យ (ពួក​មនុស្ស​ក្នុង យុគ​នេះ​មាន​អាយុ​វែង​ៗ មាន​សេចក្ដី​សុខ​ច្រើន); ទី ២ ត្រេត​យុគ ឬ ត្រេតា​យុគ “យុគ​ប្រាក់, អាយុ​ប្រាក់” មាន​កំណត់​ត្រឹម ១.២៩៦.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ៣.៦០០ ឆ្នាំ​ទិព្យ (ពួក​មនុស្ស​ក្នុង យុគ​នេះ​មាន​អាយុ​វែង​យ៉ាង​មធ្យម ទាំង​សេចក្ដី​សុខ​ក៏​យ៉ាង​មធ្យម ដែរ); ទី ៣ ទ្វា​បរ​យុគ "យុគ​មាន​ចំនួន​លេខ​ពីរ​ៗ គឺ​លេខ​គត់​គូ" មាន​កំណត់​ត្រឹម ៨៦៤. ០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ២.៤០០ ឆ្នាំ​ទិព្យ (ក្នុង​យុគ​នេះ​អាយុ​មនុស្ស​និង​សេចក្ដី​សុខ​យ៉ាង​អន់); ទី ៤ កលិ​យុគ“ យុគ​ប្រកប​ដោយ​ទោស, ប្រកប​ដោយ​ជម្លោះ” មាន​កំណត់​ត្រឹម ៤៣២.០០០ ឆ្នាំ​មនុស្ស ត្រូវ​ជា ១.២០០ ឆ្នាំ​ទិព្យ (យុគ​យើង​សព្វ​ថ្ងៃ នេះ​ឯង, ពួក​មនុស្ស​មាន​អាយុ​និង​សេចក្ដី​សុខ​តិច​ណាស់); បូក​រួម កំណត់​ឆ្នាំ​របស់​យុគ​ទាំង ៤ ជា​បួន​លាន​បី​សែន​ពីរ​ហ្មឺន (៤.៣២០.០០០) ឆ្នាំ​មនុស្ស ត្រូវ​ជា ១២.០០០ ឆ្នាំ​ទិព្យ​ហៅ​ថា មហា​យុគ​មួយ ។ យើង​សព្វ​ថ្ងៃ​នៅ​ក្នុង​កលិ​យុគ យើង​សព្វ​ថ្ងៃ​នៅ​ក្នុង​យុគ​ទី ៤ ។
  2. យុគគ្រាះ ( ន.នាមសព្ទ ) [យុគៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (យុគគ្រហ, យុគគ្រាហ; យុគគ្គហ, យុគគ្គាហ) ការ​ប្រកាន់​ជា គូ​ៗ គឺ​ការ​ប្រកាន់​ពួក (ដំណើរ​ប្រកាន់​ថា​ពួក​យើង​ពួក​គេ) : យុគ​គ្រាះ ជា​ហេតុ​នាំ​ឲ្យ​កើត​ជម្លោះ ។
  3. យុគន្តកល ( ន.នាមសព្ទ ) [យុគ័នតៈ-- ] or –សម័យ
    (< យុគ + អន្ត + កាល ឬ--សមយ; យុគាន្ត--) កាល​ឬ​សម័យ​ជា​ទី​បំផុត​នៃ​យុគ; កាល​ឬ​សម័យ ជា​ទី​បំផុត​នៃ​អាយុ ។
  4. យុគន្ធរ ( ន.នាមសព្ទ ) [យុគន់-ធ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ប្រដាប់​ទ្រទ្រង់​នូវ​គូ (ទូក​រទេះ; ចន្ទាស​រថ; ដង​រ៉ែក) ។ ភ្នំ​ដែល​ទ្រទ្រង់ នូវ​គូ​នៃ​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ្រ (ឈ្មោះ​ភ្នំ​មួយ​ក្នុង​ពួក​ភ្នំ​សត្ត​បរិ​ភណ្ឌ) : ភ្នំ​យុគន្ធរ ។
  5. យុគលពិន្ទុ ( ន.នាមសព្ទ ) [យុគៈលៈពិន-ទុ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច”) ចំណុច​មួយ​គូ ឬ​ចំណុច​ពីរ​ទន្ទឹម​គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិន្ទុ ផង) ។ ពាក្យ​សន្មត​ឲ្យ​ជា ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង (:) ដូច​គ្នា​នឹង ដឺពង់ក៍ (Deux points) របស់​បារាំង​សែស, សម្រាប់​ប្រើ​ចុច​ពី​ខាង​មុខ​អក្សរ ដែល​មាន​សំឡេង ជា អៈ, អាៈ, អេៈ, ជាដើម ដូច​ជា​ខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ី​ថាៈ, អេៈអុ​ៗ, រអេះរអុ ជាដើម; ប៉ុន្តែ ពាក្យ​ដែល​ជា សមាស​នាម មាន​ដើម​ថា កម្ពុជ​រដ្ឋ, ខេមរ​ជាតិ, មគធ​ភាសា, មរណ​ភាព, រាជ​បុត្រ, សក្ការ​បូជា, អក្ខរ​វិធី (ក័ម-ពុជៈរ័ក, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី) នេះ កុំ​ចុច​អក្សរ​កណ្តាល​ជា កម្ពុជៈ​រដ្ឋ, ខេមរៈ​ជាតិ, មគធៈ​ភាសា, មរណៈ​ភាព, រាជៈ​បុត្រ, សក្ការៈ​បូជា, អក្ខរៈ​វិធី ដូច្នេះ​ឡើយ ។ មួយ​ទៀត, យុគល​ពិន្ទុ នេះ​មិន​មាន​សំឡេង​ទេ សម្រាប់​ប្រើ​ជា​គ្រឿង​សម្គាល់​ការ​ចង្អុល​ពាក្យ​ឬ​សេចក្តី​ខាង​មុខ ដែល​ជា​ឧទាហរណ៍​ឬ​ជា​ព័ស្តុតាង​ជាដើម, ដូច​ជា​ម្តាយ​និយាយ ថា : កូន, ឯង​ខំ​ប្រឹង​រៀន​សូត្រ​ទៅ ទាន់​ខ្លួន​នៅ​ក្មេង ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ផង) ។
  6. យុគលៈ ( ន.នាមសព្ទ ) [យុគៈលៈ ] or យុគល   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (យុគល) គូ; ខ្មែរ​ច្រើន​ប្រើ​តែ​ដែល​ប្រកប​ជា​បទ​សមាសៈ
    - យុគល​បាទ ឬ - បាទ​យុគល (យុគៈលៈបាត ឬ បាទៈយុគល់) ជើង​ទាំង​គូ គឺ​ជើង​ទាំង​ពីរ; (រ. ស.) : ព្រះ-- (ព្រះ​បាទ​ទាំង​គូ) ។
    - យុគល​ហត្ថ ឬ - ហត្ថ​យុគល (យុគៈលៈហ័ត ឬ ហ័តថៈយុគល់) ដៃ​ទាំង​គូ គឺ​ដៃ​ទាំង​ពីរ; (រ. ស.) : ព្រះ-- (ព្រះ​ហស្ត​ទាំង​គូ) ។ល។
Headley's Khmer-English Dictionary
  1. យុគ ( n ) [yuk, yuʔkeaʔ-]   - detail »
    pair, yoke, team
  2. យុគ ( n ) [yuk, yuʔkeaʔ-]   - detail »
    era / epoch / age (esp. one through which mankind has passed); length of time, length of service (According to ancient Cambodian beliefs, mankind has gone through four យុគ (1) ក្រឹតយុគ `Golden Age' which lasted 1,728,000 years and was characterized by long life and peace. (2) ត្រេតយុគ `Silver Age' which lasted 1,296,000 years and was marked by less peace and a shorter life span. (3) ទ្វាបរយុគ យុគសំរិទ្ឋិ ) `Bronze Age' which lasted 864,000 years. It was marked by less peaceful conditions than the first two ages. (4) កលិយុគ យុគដែក ) `Iron Age' which is the present age; so far it has lasted 432,000 years and is marked by war, crime, and turmoil. Altogether these four ages form the Mayayuga of 4,320,000 years)
    See: ត្រេតាយុគយុគប្រាក់, អាយុប្រាក់
  3. យុគន្តកាល ( n ) [yuʔkʊəntaʔkaal]   - detail »
    end of an era, end of a person's life
  4. យុគន្ធរ ( n ) [yuʔkʊəntʰoa]   - detail »
    supporting bar or pole, anything that is used to maintain the position of two things such as the axle of a car that supports and keeps the wheels in position
  5. យុគន្ធរ ( n ) [yuʔkʊəntʰoa]   - detail »
    Yugandhara (the first of the seven mountain ranges that surround Mt. Meru according to Indian mythology)
  6. យុគន្ធរ ( n ) [yuʔkʊəntʰoa]   - detail »
    (Prince) Yukanthor (name of one of the son's of King Norodom)
  7. យុគល ( n ) [yuʔkʊəl, yuʔkeaʔleaʔ]   - detail »
    pair, couple
  8. យុគលពិន្ទុ ( n ) [yuʔkʊəl pɨntuʔ]   - detail »
    the symbol (ៈ) which indicates the vowels aʔ (after A-Series consonants) or eaʔ (after O-Series consonants) in words borrowed from Sanskrit and Pali
  9. យុគលពិន្ទុ ( n ) [yuʔkʊəl pɨntuʔ]   - detail »
    colon ( : )


Prohok Solutions @2017 : Learn Khmer | Khmer Calendar