Khmer Dictionary: មា
Chuon Nath's Khmer-Khmer Dictionary
-
មា
( ន.នាមសព្ទ )
ពាក្យសម្រាប់កូនរបស់បង ហៅបុរសជាប្អូនរបស់មាតាឬបិតា (ពូ) : ហៅថា ឪពុកមា ក៏បាន (តាមទម្លាប់ដោយស្រុក) ។ ហៅបុរសដទៃមិនមែនជាញាតិដែលមានវ័យក្មេងជាងមាតាបិតារបស់ខ្លួនក៏បាន ដោយទុកដាក់ថា ដូចជាប្អូនប្រុសរបស់មាតាបិតា ។
- មាក្មេក ប្អូនប្រុសរបស់ម្ដាយក្មេក ឬរបស់ឪពុកក្មេក : មាក្មេកខាងម្ដាយ, មាក្មេកខាងឪពុក; មាក្មេកជីដូនមួយ, មាក្មេកជីដូនមួយខាងម្ដាយ ។ ល។
- មាជីដូនមួយ, មាជីទួតមួយ, មាជីលួតមួយ បុរសដែលជាប្អូនជីដូនមួយ, --ជីទួតមួយ, --ជីលួតមួយរបស់មាតាឬរបស់បិតា : មាជីដូនមួយខាងម្ដាយ, មាជីទួតមួយខាងឪពុក, មាជីលួតមួយខាងម្ដាយ ។
- មាធម៌ របស់ដែលជាប្អូនធម៌របស់មាតា ឬរបស់បិតា ។
- មាបង្កើត បុរសដែលជាប្អូនបង្កើតរបស់មាតា ឬបិតា ។
-
មាក់ក្លឿ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មក្លឿ) ។
-
មាក់ងាយ
( កិ.កិរិយាសព្ទ )
(មើលងាយ ។ ន. សេចក្ដីមើលងាយ ។
-
មាក់ដោក
( ន.នាមសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
(មះដូក អ. ថ. ម៉ៈឌូក) ឈ្មោះឈើព្រៃមួយប្រភេទ ជាជាតិឈើធំ មានផ្លែបរិភោគបាន ។
-
មាក់ថោក
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ មាក់ងាយ ថា : មាក់ងាយមាក់ថោក គឺមាក់ងាយដោយយល់ថាថយថោក ឬមាក់ងាយដោយបន្ថោកឲ្យទន់ទាប ។
-
មាក់បាត
( ន.នាមសព្ទ )
ឈ្មោះឈើដំណាំមួយប្រភេទ ក្នុងពួកទៀប ស្លឹកទ្រវែងស្រួច ក្លិនក្រពុល ជាឈើធំខ្ពស់ជាងទៀបបារាំង ផ្លែធំប៉ុនផ្លែព្នៅ ប៉ុន្តែរាងទ្រវែងជមខាងចុង សំបករលីង វេលាទុំឡើងសម្បុរក្រហម សាច់ជ្រាយ មានរសផ្អែម ប្រើបរិភោគជាអាហារ (អ្នកស្រុកខ្លះហៅ តុង) ។
-
មាក់ប៉ែន
( ន.នាមសព្ទ )
ឈ្មោះច័នមួយប្រភេទ ផ្លែតូចៗរាងត្រមៀច មិនសូវមានគ្រាប់, ចួនកាលផ្លែខ្លះគ្មានគ្រាប់សោះ (អ្នកស្រុកខ្លះហៅ ច័ន ដែរ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ច័ន ឬ ចាន់ ទៀតផង ។
-
មាក់ប្រាង
( ន.នាមសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
(មះប្រាង អ. ថ. ម៉ៈប្រាង) ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងស្វាយ តែតូចៗជាងចុងស្រួចៗផ្លែខ្ចីមានរសជូរ លុះដល់ទុំមានសម្បុរលឿង, ប្រើបរិភោគជាអាហារ; ខ្លះមានរសផ្អែម (ច្រើនមានសម្បូណ៌នៅខែត្របាត់ដំបង គេដាំជាដំណាំស្រុក), ខ្លះមានរសផ្អែមលាយជូរ (ច្រើនមានសម្បូណ៌នៅព្រៃភ្នំខ្លះដោយអន្លើ ក្នុងខែត្រកំពត) ។
-
មាក់ប្រិង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មាក់ប្រេង) ។
-
មាក់ប្រេង
( ន.នាមសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
(មះប្រិង អ. ថ. ម៉ៈព្រិង) ឈ្មោះឈើមួយប្រភេទសន្ដានមាក់ប្រាង តែស្លឹកធំៗជាងបន្តិចផ្លែតូចៗជាងមាក់ប្រាង; (ច្រើនមានសម្បូណ៌នៅព្រៃភ្នំខ្លះដោយអន្លើក្នុងខែត្រកំពត, អ្នកស្រុកកំពតច្រើនហៅ មាក់ប្រិង) ។
Headley's Khmer-English Dictionary
-
មា
( n ) [mie] - detail »
uncle (younger brother of one's father or mother).
-
មា
( pron ) [mie] - detail »
you / your (term of address for a non-relative male who is younger than one's father)
-
មាក់ក្លឿ
- detail »
See: មក្លឿ -
មាក់ងាយ
( v ) [meak ŋiey] - detail »
to look down on, despise, scorn, have contempt for.
-
មាក់ងាយ
( n ) [meak ŋiey] - detail »
contempt, scorn
-
មាក់ដោក
( n ) [mak daok, meak daok] - detail »
kind of fruit tree
-
មាក់បាត
( n ) [mak baat, meak baat] - detail »
custard apple (Annona reticulata)
See: តុង -
មាក់ប៉ែន
( n ) [mak paen, meak paen] - detail »
kind of fruit tree (the sweet yellow fruit is similar to a persimmon but smaller and flatter)
-
មាក់ប្រាង
( n ) [mak praaŋ, meak praaŋ] - detail »
marian plum (kind of fruit tree, Bouea burmanica, with sweet and sour yellow fruit)
-
មាក់ប្រេង
( n ) [mak preeŋ, meak preeŋ] - detail »
kind of fruit tree