Khmer Dictionary: ពុត
Chuon Nath's Khmer-Khmer Dictionary
-
ពុត
( ន.នាមសព្ទ )
ដំណើរបាំងទោសខ្លួន; ដំណើររបិញរបុញ, កិច្ចកលមាយា, ការក្លែងបង្វែងដំណើរឲ្យឃ្លាតចាកសេចក្ដីពិតដូចយ៉ាងមិនឈឺក្លែងធ្វើឈឺជាដើម : មានពុត, ដេញពុត ។ ប្រើជា កិ. ក៏បានខ្លះ : វាពុតធ្វើជាឈឺ ។
- ពុតត្បុត ពុតរបិញរបុញច្រើនបែបច្រើនយ៉ាង ។
- ពុតព្នាយ ពុតខូចវៀចវរចចេសរបិញរបុញ : ពុតព្នាយមានបី មួយដូចដំរី សាហាវឥតបទ អាចផ្សះផ្សាំងបាន កង្វេរកាន់កត់ ដាលដេញគោតគត់ ប្រាំមួយហត្ថហោង... (សាស្ត្រាច្បាប់ រាជនេតិ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្នាយ ផង ។
- ពុតព្យសន៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យសន៍) សម្លាប់ពុត ក្លែងធ្វើហាក់ដូចជាមិនឃើញ ឬមិនដឹងមិនឮមិនយកចិត្តទុកដាក់ ដើម្បីឲ្យគេទុកចិត្តភ្លេចខ្លួន, ដោយបម្រុងនឹងដោះគេចខ្លួនឲ្យរួចពីកណ្ដាប់ដៃគេ ឬនឹងរករឿងរកហេតុគេ : ក្រពើសម្លាប់ពុត ។ល។
-
ពុតធ្លេ
( ន.នាមសព្ទ )
ឈ្មោះប្រទាលមួយប្រភេទ មានដើម, ស្លឹក, ផ្កា ស្រដៀងនឹងចេកទេស ។ ឈ្មោះឈើមួយប្រភេទ មានសណ្ឋានស្លឹកស្រដៀងនឹងជ្រៃបាយហៅ ពោធិ៍ធ្លេ ក៏មាន) ។
-
ពុតលំញង
( ន.នាមសព្ទ )
ឈ្មោះត្រប់មួយប្រភេទ គឺត្រប់ដែលអ្នកស្រុកខ្លះហៅ ត្រប់លំញង នុះឯង : ត្រប់ពុតលំញង (មើលក្នុងពាក្យ លំញង ២ ន. ទៀតផង) ។
Headley's Khmer-English Dictionary
-
ពុត
( v )
[put]
- detail »
to deceive, fake, pretend.
-
ពុត
( n )
[put]
- detail »
pretense, feint, deviousness, hypocrisy; deceitful act
-
ពុត
[put]
- detail »
(a)n kind of plant (b)n kind of banyan tree (prob. Hernandia peltata)
Reference: ពុតធ្លេ -
ពុត
[put]
- detail »