Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ

Chuon Nath's Khmer-Khmer Dictionary
  1. ផាល ( ន.នាមសព្ទ )
    អវយវៈ​ដែល​ក្លាយ​ជា​មេ​រោគ​មាន​សណ្ឋាន​ស្រដៀង​នឹង​ផាល នៅ​ត្រង់​ចុង​ឆ្អឹង​ជំនីរ​មនុស្ស : ចុក​ផាល ។
  2. ផាវ ( ន.នាមសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    របុំ​ឬ​កាតំ​រំសេវ​មាន​ប្រឆេះ​ជា​ឆ្នួន​សម្រាប់​អុជ ផ្ទុះ​ឮ​សូរ​ខ្ទ័រ ជា​ភ្ញី​ភ្លើង​របស់​ចិន ។
  3. ផាស ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    រត់​កើង​មិន​រមិល​ក្រោយ : រត់​ផាស​ជើង ។
    - ផាស​ក្រញាំ រត់​កើង​មិន​រមិល​ក្រោយ​លែង​ហ៊ាន​វិល​ត្រឡប់​វិញ (ព. សា.) ។
    - ផាស​ដៃ​ផាស​ជើង អស់​កម្លាំង​ស្រងាក​បោះ​ដៃ​បោះ​ជើង ប្រឹងប្រែង​ទៅ​ទៀត​មិន​រួច ។
  4. ផាសុក ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​សុខ, សេចក្ដី​សម្រាន្ត, សេចក្ដី​សប្បាយ : នៅ​តាម​ផាសុក ។
  5. ផាសុកា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បឝ៌ុកា) ឆ្អឹង​ជំនីរ ។ ខ្មែរ​យើង​ប្រើ​ជា រ. ស. : ព្រះ​ផាសុកា ។
  6. ផាសុវិហារ ( ន.នាមសព្ទ ) [--ហា ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​នៅ​ជា​សុខ​សប្បាយ, ការ​នៅ​ស្នាក់​អាស្រ័យ​ដោយ​សេចក្ដី​រីករាយ គ្រប់​ឥរិយាបថ​ទាំង ៤ : ផាសុ​វិហារ​រមែង​កើត​មាន​ជានិច្ច​ដល់​បុគ្គល​អ្នក​មាន​សប្បុរិស​ធម៌​ក្នុង​សន្តាន, ជន​ស្គាល់​ប្រមាណ​ រមែង​បាន​ប្រកប​ដោយ​ផាសុ​វិហារ​ជា​ដរាប ។
  7. ផាហ៊ុម ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    សំពត់​ដណ្ដប់ ។ ខ្មែរ​យើង​ហៅ​ចំពោះ​តែ​សំពត់​ព្រែ​សូត្រ​សម្រាប់​ប្រើ​ពានា​ឬ​ដណ្ដប់; ច្រើន​តែ​ដេរ​ភ្លោះ​គ្នា​សម្រាប់​ដណ្ដប់​ក្នុង​រដូវ​រងា ។
  8. ផាំង
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផាង ឧ.) ។
  9. ផិត ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ផិត អ. ថ. ភិត “ខុស, មិនមែន, មិន​ល្អ...”) ក្បត់​ចិត្ត​គូ​ស្រករ : ស្រី​ផិត​ប្ដី ។
  10. ផឹក ( កិ.កិរិយាសព្ទ )
    លេប​ទឹក : ផឹក​ទឹក, ផឹក​ថ្នាំ, ផឹក​សុរា ។
    - ផឹក​ស៊ី ឬ - ស៊ី​ផឹក ស៊ី​និង​ផឹក, ជប់​លៀង ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar