Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រឹថពី

Chuon Nath's Khmer-Khmer Dictionary
  1. ប្រឹថពី ( ន.នាមសព្ទ ) [ប្រឹថៈពី ឬ ប្រិត-ថៈពី ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ប្ឫថវី​, ប្ឫថិវិ, ប្ឫថ្វី, ប្ឫ > ប្រឹ; បឋវី) ផែន​ដី, ផ្ទៃ​ដី​ទាំងមូល, មណ្ឌល​ដី ។
    - ក្រឡា​ប្រឹថពី ឬ - ក្រឡា​មហា​ប្រឹថពី ក្រឡា​ផ្ទៃ​ប្រឹថពី​ទាំង​មូល ។
    - ប្រឹថពី​កម្បនាទ (--ក័ម-ប៉ៈន៉ាត) ការ​ញ័រ​ប្រឹថពី ។
    - ប្រឹថពី​ចលនា (--ចៈលៈន៉ា) ការ​កម្រើក​ឬ​រញ្ជួយ​ប្រឹថពី ។
    - ប្រឹថពី​តល (--ដល់) ផ្ទៃ​នៃ​ប្រឹថពី ។
    - ប្រឹថពី​ភូបាល លោក​អ្នក​គ្រប់គ្រង​ផែន​ដី (ព្រះ​រាជា) ។ល។ (លោក-អ្នក​ខ្លះ​ធ្លាប់​សរសេរ ប្រថពី គួរ​សរសេរ​ប្រឹថពី តាម​បែប​បុរាណ​វិញ ទាំង​ត្រឹម​ត្រង់​តាម​ប្រភព​នៃ​ពាក្យ​ផង) ។
    - ប្រឹថពី និង
    - បឋវី ទាំង ២ នេះ​ជា​វេវចនៈ​នឹង​គ្នា តាម​តែ​ប្រើ​សព្ទ​ណា​ក៏​បាន ។ សព្ទ​ថា ដី ឬ ផែន​ដី នេះ​មាន​វេវចនៈ​ច្រើន ដូច​ជា ធរណី, មហី, មេទនី, វសុន្ទរី, ពសុធា ជាដើម ។
Headley's Khmer-English Dictionary
  1. ប្រឹថពី ( n ) [prəʔtʰaʔpii]   - detail »
    world, earth, land


Prohok Solutions @2017 : Learn Khmer | Khmer Calendar