Khmer Dictionary: បៀ
Chuon Nath's Khmer-Khmer Dictionary
-
បៀ
( ន.នាមសព្ទ )
ឈ្មោះខ្យងសមុទ្ទពួកមួយ, មានតូចមានធំ, សំបកក្រាស់រឹងរលោង, ទ្រង់ទ្រាយជមក្រឡូម, ខាងពោះច្រហមានរបាក់ជាជួរទាំងពីរខាង សណ្ឋានជាធ្មេញ ។ ក្នុងសម័យបុរាណរាជ្យពីព្រេងនាយ មានអនុញ្ញាតឲ្យប្រើបៀចាយជាតម្លៃលក់ទំនិញជាជំនួសប្រាក់, ព្រោះហេតុនោះទើបមានពាក្យហៅថា បៀលៀង, បៀវត្ស ជាប់មកដល់សព្វថ្ងៃនេះ ។
-
បៀ
( ន.នាមសព្ទ )
ឈ្មោះល្បែងស៊ីសង, មាន ២ យ៉ាងគឺ បៀក្រដាស, បៀភ្លុក ។
-
បៀ
( ន.នាមសព្ទ )
ថ្លុកដែលគេទប់នៅមាត់ទឹកក្នុងបឹងរំហាចនិងស្រែជម្រៅជាដើម ដោយពូនដីបង្កុងជាភ្លឺខ្ពស់ ទុករង្វះតូចជាផ្លូវ ដាក់សម្រាស់ពេញខាងក្នុង សម្រាប់បញ្ឆោតឲ្យត្រីធំៗចូលជ្រកចាំជាកន្លែង គេទប់រង្វះបាចទឹកចេញ ហើយចាប់ត្រីនៅពេលគេត្រូវការ : ទប់បៀ, បាបបៀ, ត្រីបៀ ។ បៀបញ្ឆោត បៀសម្រាប់បញ្ឆោតត្រីស៊ីសំក្នុងពេលយប់... (អ្នកស្រុកខ្លះហៅថា ដៀ) ។
-
បៀក
( កិ.កិរិយាសព្ទ )
ឆ្កឹះឬកេវវត្ថុជ្រាយលាបកៀរឲ្យជាប់ឲ្យដិត :
- បៀកម្លូ ឬ បៀកស្លា គឺឆ្កឹះកំបោរផ្ដិតកៀរឲ្យជាប់នឹងស្លឹកម្លូហើយមូរឬបត់ សម្រាប់ទំពាផ្សំជាមួយនឹងស្លា;
- បៀកថ្នាំ គឺឆ្កឹះថ្នាំជ្រាយលាបអណ្ដាតជាដើមដើម្បីឲ្យសះជារោគ ។
-
បៀត
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អែបប្រប, នែបជិត : ឈរបៀតគ្នា, ដាក់បៀតគ្នា ។
-
បៀត !
( កិ.កិរិយាសព្ទ )
ពាក្យអ្នកបររទេះស្រែកបង្គាប់គោឲ្យងាកអែបទៅម្ខាងៗ : បៀត ! អាពាល !
-
បៀតបៀន
( កិ.កិរិយាសព្ទ )
ជ្រៀតបៀត, យាយី, ធ្វើទុក្ខធ្វើអ្នកដទៃឲ្យបានសេចក្ដីក្ដៅក្រហាយ : កុំបៀតបៀនគេ...។
-
បៀតសៀត
( កិ.កិរិយាសព្ទ )
អែបបំបាំង, សៀតស៊ក ។
-
បៀម
( កិ.កិរិយាសព្ទ )
ដាក់អ្វីៗក្នុងមាត់ បិទមាត់មិនលេបមិនខ្ជាក់ : បៀមស្លា, បៀមបារី, បៀមទឹកថ្នាំ ។
- បៀមទឹក ដែលជាំទឹកសើមរលរ : ឈើបៀមទឹក ។
- បៀមពាក្យបៀមសេចក្ដី លាក់ពាក្យលាក់សេចក្ដីទុកមិនបញ្ចេញឲ្យអ្នកដទៃដឹង ។ល។
-
បៀរ
( ន.នាមសព្ទ )
(មើលក្នុងពាក្យ ប៊ីយែរ) ។
Headley's Khmer-English Dictionary
-
បៀ
( n ) [bie] - detail »
playing cards
-
បៀ
( n ) [bie] - detail »
money; fee, salary, wages
-
បៀ
( n ) [bie] - detail »
kind of sea mollusc of the genus Cyprea, cowrie
-
បៀ
( n ) [bie] - detail »
kind of fish trap consisting of a hole dug at the edge of a body of water and filled with branches where fish may nest
-
បៀក
( v ) [biek] - detail »
to spread (on) (e.g. butter on bread, medicine on a wound), scoop out a small quantity of a substance and spread it over something (e.g. lime on a betel leaf), dab
-
បៀត
( adj ) [biet] - detail »
to be located near, close to.
-
បៀត
( v ) [biet] - detail »
to move or place (something) near by.
-
បៀត
( adv ) [biet] - detail »
next, side by side
-
បៀត
( i ) [biet] - detail »
word used by ox-cart drivers to make their oxen pull the cart over to the side of the road
-
បៀតបៀន
( v ) [biet - bien] - detail »
to bother, oppress, molest; to harm, afflict; to menace, threaten; to commit aggression