Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បណ្ឌិត

Chuon Nath's Khmer-Khmer Dictionary
  1. បណ្ឌិត ( ន.នាមសព្ទ ) [ប័ន-ឌិត ឬ បន់-ឌិត ]   ( បា.បាលី​ ( បាលីភាសា ) )
    ជន​អ្នក​មាន​ប្រាជ្ញា​ឈ្មោះ បណ្ឌា, ជន​អ្នក​ប្រព្រឹត្ត​ល្អ​គឺ​អ្នក​កាន់​សុចរិត ១០ ប្រការ, ឬ​ដោយ​ពិស្ដារ, កាន់​សុចរិត ៤០ ប្រការ​ដោយ​ខ្ជាប់ខ្ជួន​ហ្មត់ចត់​ជានិច្ច; អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​សុចរិត​យុត្តិធម៌ (ព. ពុ.) ។ ព. ផ្ទ. ពាល ។ ពាក្យ​សាធារណៈ​ថា អ្នក​មាន​ចំណេះ​ជ្រៅ​ជ្រះ, អ្នក​ឈ្លាសវៃ, អ្នក​ប្រាជ្ញ ។ តាម​ទម្លាប់​ខ្មែរ​ក្នុង​សម័យ​បុរាណ​ដែល​គេ​គោរព​ព្រះ​ពុទ្ធ​សាសនា​ណាស់, សូម្បី​គ្រហស្ថ​កំលោះ​ដែល​ទើប​សឹក​ចាក​ផ្នួស​ថ្មី​ៗ គេ​ក៏​ហៅ​អ្នក​នោះ​ថា បណ្ឌិត ដែរ, ហៅ​ក្លាយ​មក​ថា បន្ទិត, ហៅ​ក្លាយ​ឃ្លាត​មក​ថា អន្ទិត ព្រោះ​គេ​យល់​ថា អ្នក​នោះ​បាន​បួស មាន​ការ​ចេះ​ដឹង មាន​ចរិយា​មារយាទ​ត្រឹមត្រូវ...។ ពាក្យ​សន្មត​ប្រើ​តាម​សម័យ​និយម, ហៅ​អ្នក​មាន​វិជ្ជា​ថ្នាក់​ខ្ពស់​ដែល​មាន​សញ្ញាបត្រ ដុកតូរ៉ាត៍ (Doctorat) ថា បណ្ឌិត ដុកទ័រ (Docteur) តាម​ឈ្មោះ​នៃ​វិទ្យា​សាស្ត្រ​នោះ​ៗ ដូច​ជា វេជ្ជ​បណ្ឌិត, បណ្ឌិត​ខាង​ច្បាប់, បណ្ឌិត​ខាង​វិទ្យា​សាស្ត្រ..., បណ្ឌិត​ខាង​អក្សរ​សាស្ត្រ ជាដើម...។
  2. បណ្ឌិត្យ ( ន.នាមសព្ទ ) [ប័ន-ឌិត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (បណ្ឌិច្ច) ភាវៈ​នៃ​បណ្ឌិត; សភាព, ស្ថាន, ទី, តំណែង... នៃ​បណ្ឌិត​ដូច​ជា បណ្ឌិត្យ​សភា, រាជ​បណ្ឌិត្យ​ស្ថាន ឬ រាជ​បណ្ឌិត្យ​សភា, ពុទ្ធ​សាសន​បណ្ឌិត្យ ជាដើម ។
  3. បណ្ឌិត​មានី ( ន.នាមសព្ទ ) [ប័ន-ឌិតៈមានី]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​មាន​មានះ​ថា​ខ្លួន​ជា​បណ្ឌិត; មាន​អត្ថន័យ​ថា អ្នក​មាន​ចំណេះ​វិជ្ជា​ប្រកាន់​ថា គ្មាន​អ្នក​ណា​មាន​ចំណេះ​ស្មើ​នឹង​ខ្លួន (អ្នក​នេះ​ស្លាប់​ចំណេះ​ត្រឹមតែ​ប៉ុណ្ណឹង); អ្នក​មាន​ចំណេះ​ព្រួល​ៗ​ប្រកាន់​ថា​ឥត​មាន​អ្នក​ណា​ចេះ​ជាង​ខ្លួន (អ្នក​នេះ​អស់​មាន​ផ្លូវ​ចេះ​ត​ទៅ​ទៀត គឺ​មាន​តែ​រេច​រិល​ចំណេះ​នោះ​ទៅ​វិញ) ។ ស្ត្រី​ជា បណ្ឌិត​មានិនី ។ ព. ផ្ទ. ពាល​មានី, ពាល​មានិនី ។
  4. បណ្ឌិត​មានះ ( ន.នាមសព្ទ ) [ប័ន-ឌិតៈ មានះ ]   ( បា.បាលី​ ( បាលីភាសា ) )
    (បណ្ឌិត​មាន) ការ​ប្រកាន់​ថា​ខ្លួន​ជា​បណ្ឌិត គឺ​មានះ​របស់​អ្នក​ល្ងង់​ដែល​លើក​ខ្លួន​ដោយ​ប្រកាន់​ថា​ខ្លួន​ជា​អ្នក​ប្រាជ្ញ ។
Headley's Khmer-English Dictionary
  1. បណ្ឌិត ( n ) [bɑndɨt]   - detail »
    scholar, wise man, learned man; former monk; (in modern usage) a person who holds a doctorate, Ph.D.
  2. បណ្ឌិត្យ ( n ) [bandɨt]   - detail »
    institute, academy


Prohok Solutions @2017 : Learn Khmer | Khmer Calendar