Khmer Dictionary: និមិត
Chuon Nath's Khmer-Khmer Dictionary
-
និមិត
( កិ.កិរិយាសព្ទ ) or និម្មិត ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(និម្មិត; និរិ្មត) បង្កើតដោយឫទ្ធិ, កាឡាខ្លួន, ដំណែងខ្លួន ។ (ប្រើជា និម្មិត ត្រឹមត្រូវជាង និមិត) ។
-
និមិត្ត
( ន.នាមសព្ទ ) [--មិត] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដើមហេតុ, លក្ខណៈ, គោល, ចារឹក, គ្រឿងសម្គាល់ : និមិត្តសីមា ជាគ្រឿងដែលភិក្ខុសង្ឃបានកំណត់យកជាគោលចារឹកសីមា ។ ខ្មាសរបស់បុរសស្រ្តី : និមិត្តបុរស, និមិត្តស្រ្តី ។
-
និមិត្ត
( អា. និ.អាយតនិបាត ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ព្រោះ, ព្រោះតែ : ដំរីបានជាព្រានស្វែងតាមបាញ់ និមិត្តភ្លុកវា (មិនសូវប្រើ, ច្រើនប្រើពាក្យ ព្រោះ, ព្រោះតែ ជាង) ។
-
និមិត្តរូប
( ន.នាមសព្ទ ) [--មិត-តៈ--] ( បា.បាលី ( បាលីភាសា ) )
រូបជាគ្រឿងកំណត់សម្គាល់ គឺវត្ថុជាតំណាងអ្វីមួយដែលគ្មានរូប ដូចជាជញ្ជីងទុកជាតំណាងនៃសុចរិតយុត្តិធម៌ជាដើម : ជញ្ជីងជានិមិត្តរូបនៃយុត្តិធម៌, អំបោះចងដៃគូស្វាមីភរិយាថ្មី ទុកជានិមិត្តរូបនៃពរ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ (បារ. Symbole) ។
-
និមិត្តហេតុ
( ន.នាមសព្ទ ) [--មិត-តៈ ហែត] ( បា.បាលី ( បាលីភាសា ) )
ហេតុជាគ្រឿងចំណាំឬសម្គាល់ ។ សព្វថ្ងៃប្រើពាក្យនេះសំដៅយកអាការនៃរោគឬប្រភេទនៃជំងឺ ដែលនាំឲ្យដឹងបានដោយគ្រឿងសម្គាល់ផ្សេងៗ : និមិត្តហេតុនៃរោគគ្រុនចាញ់ (បារ. Symblôme ) ។
Headley's Khmer-English Dictionary
-
និមិត
- detail »
See: និម្មិត -
និមិត្ត
( n ) [niʔmɨt] - detail »
cause, reason; sign, mark, indicator, pointer; indication, presage; vision, appearance
-
និមិត្ត
( conj ) [niʔmɨt] - detail »
since, because; for the reason that
-
និមិត្ត
( prenp ) [niʔmɨt] - detail »
for, for the sake of
-
និមិត្ត
( n ) [niʔmɨt] - detail »
the sexual organs