Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នព្វ

Chuon Nath's Khmer-Khmer Dictionary
  1. នព្វ ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) ) [នប់ ]   ( បា.បាលី​ ( បាលីភាសា ) )
    (នវ) ប្រាំ​បួន (៩) ។ គុ. ថ្មី (មិន​សូវ​ប្រើ) ។
    - នព្វគុណ (នប់ពៈគុន) ន. ឬ គុ. (សំ. បា. នវ + គុណ “គុណ​ដោយ​ចំណែក​ប្រាំ​បួន”) ឈ្មោះ​មាស​ទឹក ៩ : មាស​នព្វគុណ ។
    - នព្វគ្រោះ (នប់ពៈ--) ន. (សំ. នវ+គ្រហ) ឈ្មោះ​ផ្កាយ​គ្រោះ​ទាំង​ប្រាំ​បួន​គឺ​រាប់​ព្រះ​អាទិត្យ, ព្រះ​ចន្ទ បញ្ចូល​ផង​ជា​ពីរ, និង​ផ្កាយ អង្គារ, ពុធ, ព្រហស្បតិ៍, សុក្រ, សៅរ៍, រាហុ៍, កេតុ គ្រប់​ជា​៩ ។
    - នព្វន្ត (នប់-ពន់) ន. (បា. នវ + អន្ត > នវន្ត “វិជ្ជា​លេខ​មាន ៩ ជា​ទី​បំផុត”) ឈ្មោះ​វិជ្ជា​បំបែក​លេខ​តាំង​ពី​មួយ​ដល់​ប្រាំ​បួន : ក្បួន​នព្វន្ត, លេខ​នព្វន្ត, រៀន​នព្វន្ត ។
    - នព្វរ័តន៍ ឬ នព្វរត្ន (នប់-ពៈរ័ត) ន. (បា. នវ+រតន; សំ. នវ + រត្ន) រតនៈ ៩ ប្រការ​គឺ មុក្តា, បទុមរាគ (ទទឹម), បុស្សរាគ (ប៊ុត), ពេជ្រ, មរកត, ពៃទូរ្យ, ប្រពាល, កណ្ដៀង, ផលិក ។
    - នព្វលោកុត្តរ (នប់ពៈលោកុត-តៈរ៉ៈ ឬ--កុត-ដ) ន. (សំ. បា. នវ--) ធម៌​ចម្លង​សត្វ​ឲ្យ​ឆ្លង​ផុត​ចាក​លោក គឺ​មគ្គ ៤ ផល ៤ និព្វាន ១; ហៅ​ឲ្យ​ពេញ​ថា នព្វលោកុត្តរ​ធម៌ ។
    - នព្វលោកុត្តរ​ធម៌ (នប់ពៈលោកុត-តៈរ៉ៈ ធ័រ) ន. (ដូច​គ្នា​នឹង (នព្វលោកុត្តរ ដែរ) ។ នព្វស័ក ន. ឬ គុ. ស័កទី ៩ ក្នុង​ចំនួន ១០ ឆ្នាំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស័ក ផង) ។ល។
Headley's Khmer-English Dictionary
  1. នព្វ ( num ) [nup, nuppeaʔ]   - detail »
    nine
  2. នព្វ ( adj ) [nup, nuppeaʔ]   - detail »
    to be new; neo-


Prohok Solutions @2017 : Learn Khmer | Khmer Calendar