Khmer Dictionary: ឋិត
Chuon Nath's Khmer-Khmer Dictionary
-
ឋិត
( កិ.កិរិយាសព្ទ ) ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថិត) តម្កល់, តាំង, តាំងនៅ, នៅ, ឈរ ... (ពាក្យខ្ពស់ច្រើនប្រើ ស្ថិត ជាង ឋិត) : ព្រះមហាក្សត្រិយ៍ទ្រង់ស្ថិតនៅក្នុងព្រះមហាប្រាសាទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សណ្ឋិត ទៀតផង) ។
-
ឋិតថេរ
( គុ.គុនសព្ទ ) ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឋិត + ថិរ; ស្ថិត + ស្ថិរ) ដែលឋិតនៅយូរ, អង្វែង; ដែលតាំងនៅមាំមួន, ខ្ជាប់ខ្ជួន; ដែលជាប់បានយូរ; ស្ថាពរ : របស់ឋិតថេរ, ការងារឋិតថេរ ។ កិ. វិ. ដែលមានជាប់យូរមកហើយ មិនដែលដាច់, មិនដែលឈប់ : ធ្វើការឋិតថេរ ។
-
ឋិតថេរចីរកាល
( ន.នាមសព្ទ ) [--ចេរកាល] ( បា.បាលី ( បាលីភាសា ) )
(ឋិត + ថិរ + ចិរ + កាល) កាល, គ្រាដែលឋិតថេរយឺនយូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឋិតថេរ និង ចីរកាល ទៀតផង) ។
-
ឋិតិ
( ន.នាមសព្ទ )
(ស្ថិតិ) ទីតាំង, ជីវិត, ដំណើររស់នៅ; ដំណើរតាំងនៅនៃចិត្ត...។ ឋិតិ ឬ ស្ថិតិ បញ្ជី ។
-
ឋិតិកាល
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថិតិកាល) កាល, គ្រាដែលតាំងនៅ; កាលនៃការឋិតនៅ ...។
-
ឋិតិភាព
( ន.នាមសព្ទ ) [--ភាប] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឋិតិភាវ; ស្ថិតិភាវ) ភាវៈនៃការឋិតនៅ, ដំណើរដែលឋិតនៅ...។
Headley's Khmer-English Dictionary
-
ឋិត
( v ) [tʰət] - detail »
to be located / situated / established; to reside, stay, remain
-
ឋិតិ
( n ) [tʰeʔteʔ] - detail »
life, being, existence; statics