Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជំនាងផ្ទះ

Chuon Nath's Khmer-Khmer Dictionary
  1. ជំនាងផ្ទះ ( ន.នាមសព្ទ )
    ទេវតា​ដែល​ថែ​រក្សា​ផ្ទះ, វត្ថុ​សក្តិសិទ្ធិ​ដែល​នៅ​អាស្រ័យ​ក្នុង​ផ្ទះ​ (តាម​ប្រពៃណី​ខ្មែរ, នៅ​វេលា​សង់​ផ្ទះ​ថ្មី, មុន​នឹង​ដាក់​មេ​ដំបូល, គេ​តែង​យក​សំពត់​ជាតី​ឬ​ព្រៃ​ពណ៌​ក្រហម​ប្រមាណ​ជា​កន្លះ​ម៉ែត្រ មាន​គូរ​យន្ត​ទៅ​ដាក់​ភ្ជាប់​ចំ​កណ្ដាល​មេ​ដំបូល-គេ​រៀប​ទ្រនឹប​ជាង​មាន​បង្អែម, ចម្អាប, ទៀន, ធូប, ភ្ញី​ផ្កា​ជាដើម តាម​សម​គួរ ធ្វើ​ពិធី​សែនព្រេន​បួងសួង​រំលឹក​ដល់​ទេវតា ១ អង្គ​គឺ​ព្រះ​ពិស្ណុការ ដែល​ពួក​ជាង​ពី​បុរាណ​តែង​ប្រកាន់​ជឿ​ថា​ជា​គ្រូ​ធំ​បំផុត​របស់​ពួក​ជាង​ទាំងអស់ - សូម​អញ្ជើញ​ព្រះ​ពិស្ណុការ​នោះ​មក​ជា​អធិបតី​ក្នុង​ការ​សង់​ផ្ទះ​ថ្មី កុំ​ឲ្យ​មាន​ឧបស័គ្គ​គ្រោះថ្នាក់​ផ្សេង​ៗ ព្រមទាំង​សូម​ឲ្យ​ជួយ​ថែរក្សា​ម្ចាស់​ផ្ទះ​ឲ្យ​បាន​សុខ​ចម្រើន ... គេ​ជឿ​ថា​វត្ថុ​សក្ដិសិទ្ធិ​នោះ​មក​សណ្ឋិត​នៅ​ក្នុង​ផ្ទះ នៅ​វេលា​ដែល​គេ​ធ្វើ​ផ្ទះ​រួច​ហើយ, ដូច្នេះ​ទើប​គេ​សន្មត​កំណត់​ហៅ ទេវតា​នោះ​ថា ជំនាងផ្ទះ) : អុជ​ទៀន​ធូប​បូជា​រំលឹក​នឹក​ដល់​ជំនាងផ្ទះ សុំ​ឲ្យ​ជួយ​ថែរក្សា​កូន​ចៅ​ឲ្យ​បាន​សុខ​សប្បាយ, ជំនាងផ្ទះ​មក​ពន្យល់​សប្ដិ ... (ហៅ​ក្លាយ​ជា ជនាងផ្ទះ ក៏មាន) ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar