Khmer Dictionary: អណ្ដាត
Chuon Nath's Khmer-Khmer Dictionary
-
អណ្ដាត
( ន.នាមសព្ទ )
ជិវ្ហា គឺអវយវៈមួយយ៉ាងនៅក្នុងមាត់ជាអាយតនៈខាងក្នុង ជាគូគ្នានឹងរសដែលជាអាយតនៈខាងក្រៅសម្រាប់គ្រលៀសគ្រលៀវ... (រ. ស. ហៅ ព្រះជិវ្ហា) ។ វត្ថុមានរូបសណ្ឋានជាឡត មានមាត់ស្រប៉ើក សម្រាប់ផ្លុំឲ្យលាន់ឮសូរសព្ទ : អណ្ដាតប៉ី, អណ្ដាតស្រឡៃ ។ សាច់ឈើជាដើមមានសណ្ឋានស្រប៉ើក សម្រាប់ភ្ជិតឬគ្របបិទឲ្យជិតស្រួល : លកអណ្ដាតក្តារញីឈ្មោល, អណ្ដាតគម្របផ្តិល, អណ្ដាតគម្របប្រអប់ ។ ព. ប្រ. កម្សួលភ្លើងដែលចេញពន្លឺធ្លោឡើង : អណ្ដាតភ្លើង ។ល។ អណ្ដាតត្រកួត ឬ អណ្ដាតពីរ, អណ្ដាតព្រែក គុ. (ព. ប្រ.) ដែលប្រើសម្ដីរើរុះម្តងដូច្នេះម្តងដូច្នោះយកជាការប្រាកដពុំបាន : មនុស្សអណ្ដាតត្រកួត ឬ --ពីរ, --ព្រែក ។ ព. សុ. អណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត (គួរតែប្រយ័ត្នមាត់ កុំនិយាយឲ្យភ្លាត់ខុស) ។
- ស្លាប់ព្រោះអណ្ដាត ស្លាប់ព្រោះមាត់, ព្រោះសម្ដី ។
- ល្អព្រោះអណ្ដាត ល្អព្រោះមាត់, ព្រោះសម្ដី ។
Headley's Khmer-English Dictionary
-
អណ្ដាត
( n )
[ʔɑndaat]
tongue; reed (of a musical instrument); shim, wedge
-
ខាំអណ្ដាត
[kʰam ʔɑndaat]
: to bite one's tongue
-
ចំរាញអណ្ដាត
[cɑmraaɲ ʔɑndaat]
: taste bud
-
ជាប់អណ្ដាត
[coap ʔɑndaat]
: to stammer, stutter
-
ដើមអណ្ដាតខ្លា
[daəm ʔɑndaat klaa]
: Indian fig (Quintia ficus indica)
-
មនុស្សអណ្ដាតរយ
[mɔnuh~meaʔnuh~mɔnɨh ʔɑndaat rɔɔy]
: unreliable person
-
លៀនអណ្ដាត
[liǝn ʔɑndaat]
: to stick out one's tongue
-
អណ្ដាតត្រកួត
[ʔɑndaat trɑkuət]
: kind of medicinal plant
-
អណ្ដាតត្រកួត
[ʔɑndaat trɑkuət]
: to be mercurial, changeable, unreliable (of someone's words)
-
អណ្ដាតនាគ
[ʔɑndaat niek]
: kind of plant (Sanseviera hyacinthoides; the leaves are used to prepare cough medicines)
-
អណ្ដាតពាំព្រីង
[ʔɑndaat poam priiŋ]
: dark purple tongue (esp. of certain breeds of dogs)
- អណ្ដាតពីរ [ʔɑndaat pii~pɨl] See: អណ្ដាតត្រកួត (2)
- អណ្ដាតព្រែក [ʔɑndaat prɛɛk] See: អណ្ដាតត្រកួត (2)
-
អណ្ដាតភ្លើង
[ʔɑndaat pləəŋ]
: flame
-
អណ្ដាតសមុទ្រ
[ʔɑndaat saʔmot~saʔmottreaʔ-]
: cuttlefish bone (used as a medicine and metal polishing medium)
-
អណ្ដាតគោ
[ʔɑndaat koo]
: kind of plant (poss. Achyranthes aspera, with a tough stem and thin foliage; the leaf resembles an ox's tongue. It is used locally as a medicine and in certain rituals)
-
អណ្ដាតឆ្កែ
[ʔɑndaat ckae]
: flounder
Reference: ត្រីអណ្ដាតឆ្កែ - អណ្ដាតឆ្កែ [ʔɑndaat ckae]
-
អណ្ដាតឆ្លាម
[ʔɑndaat claam]
: section / panel of a dress which hangs down
-
អណ្ដាតស្នប់
[ʔɑndaat snɑp]
: valve of a pump
- អណ្ដាតស្រឡៃ [ʔɑndaat srɑlay] See: អណ្ដាតប៉ី