Khmer Dictionary: ហ្លាក់ឋាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គោលចារឹក
( ន.នាមសព្ទ )
បង្គោលសសរដែលបោះឬដាំទុកជាគ្រឿងសម្គាល់ព្រំដី ឬព្រំប្រទល់ប្រទេស ។ ឬគោលគំនិតសំខាន់សម្រាប់យកជាហ្លាក់ឋាន ។
-
ហ្លាក់
( ន.នាមសព្ទ )
(ហ្ល័ក) បង្គោល, គោល, គោលចារឹក; គ្រឿងអាងដ៏មាំ; ខសំខាន់ : មានហ្លាក់ជាអាង (ម. ប្រ.) ។
- ហ្លាក់ខាំ (ល. ហ្ល័កគាំ អ. ថ. --ខាំ “បង្គោលមាស”) សមណស័ក្តិថ្នាក់ខ្ពស់របស់លាវ : លោកហ្លាក់ខាំ... ។
- ហ្លាក់ឋាន មុខការឬមុខរបរដ៏មាំមួន; ទីតាំងដែលជាគោល; ព័ស្តុតាង, គ្រឿងអាង : មានហ្លាក់ឋានជាសំអាង។
- ហ្លាក់មឿង គោលដែលបោះទុកជាផ្ចិតរបស់ស្រុក ។
- ហ្លាក់ហ្លែម ស្រួចស្រាល់; ឆ្លៀវឆ្លាត, ឈ្លាសវៃ : ប្រាជ្ញាហ្លាក់ហ្លែម ។ល។ (ប្រើជា ហ្ល័ក ក៏បាន) ។
Headley's Khmer-English Dictionary Full Text Search
Headley's Khmer-English Dictionary Subentry Full Text Search
-
ហ្លាក់ឋាន
[lak tʰaan]
essence, main point; confirmation, proof, evidence; witness