Khmer Dictionary: តក់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តក់
( គុ.គុនសព្ទ )
ដែលមិនសូវរាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើនភ្លាត់, ច្រើនខុស : ពាក្យតក់, អក្សរតក់, សាស្ត្រាតក់ ។ ក្ដៀប : ដូងតក់ ។ ន. រលា
- ដូងតក់ គឺរលាដូងក្ដៀបដែលគេយកមកប្រើធ្វើជានាឡិតូចសម្រាប់វាល់អង្ករជាដើម បន្ថែមលើនាឡិធំឲ្យមានកំណត់ : អង្ករ ២ នាឡិ ១ តក់ ។ ព. ទ. បុ.
- មានតក់មាននាឡិ គឺនិយាយអំពីមនុស្សយើងដែលរមែងតែមានធំមានតូច, មានចេះមានល្ងង់, មានជាមានខូច ប្រៀបដូចជារង្វាស់ដែលមាននាឡិ ក៏រមែងតែមានតក់ជាបន្ទាប់គ្នាមកដូច្នោះឯង; ចួនកាលគេនិយាយថា ដូងមួយធ្លាយលែងអីនឹងមានតក់មាននាឡិ បងប្អូនកូនចៅក្នុងក្រុមគ្រួសារតែមួយរមែងតែងតែមានល្អ មានអាក្រក់, មានចេះមានល្ងង់...។
-
តក់
( ឧ.ឧទានសព្ទ )
សូរឮដោយតំណក់ទឹកស្រក់ ។ ព. ទ. បុ. រកស៊ីតក់ៗទៅ ! ឬថា តក់ៗពេញបំពង់ គឺនិយាយថា រកស៊ីអំប៉េះអំប៉ោះបន្តិចៗទៅ កុំតែឈប់ខាន, ឬថា សន្សំបន្តិចៗរាល់ថ្ងៃយូរៗទៅគង់នឹងបានបរិបូណ៌ ដូចជាទឹកត្នោតដែលស្រក់តក់ៗច្រើនដង ក៏ពេញបំពង់ ដូច្នោះឯង ។
-
តក់ក្រហល់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលប្រញាប់រួសរាន់ពេក, ដែលអន្ទះអន្ទែងស្ទុះស្ទាឡេះឡះដូចជាក្រហល់ក្រហាយខ្លាំង : ដំណើរតក់ក្រហល់; ត្រូវធ្វើការនេះសន្សឹមៗ តាមសម្រួល កុំឲ្យតក់ក្រហល់ពេក ។
-
តក់ប្រមា
( កិ.កិរិយាសព្ទ )
[តក់ប្រម៉ា ]
(តកប្រះហ្មា់ អ. ថ. តុកប្រះហ្មា “តក់ស្លុត, ស្លុតស្លន់”)
- តក់ប្រាជ្ញា គឺតក់ស្លុតស្លន់ញ័រទទ្រាក់ទទ្រើកស្ទើរភ័ន្តបាត់ប្រាជ្ញាស្មារតី; ច្រើនប្រើជាមួយនឹងពាក្យ ភ័យ ថែមទៀតផង : ភ័យតក់ក្រមា (និយាយក្លាយមកជា តក្កមា) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រមា ១ ផង) ។
-
តក់ស្លុត
( កិ.កិរិយាសព្ទ )
ស្លុតរន្ធត់ខ្លាំង, ស្លុតស្លន់ខ្លាំង : យោធាអង់អាច រមែងមិនតក់ស្លុតក្នុងសង្គ្រាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្លុត ផង) ។
-
តក្កមា
( កិ.កិរិយាសព្ទ )
[តក់-កៈ-ម៉ា]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តក់ក្រមា) ។
-
តំណក់
( ន.នាមសព្ទ )
សភាវៈរាវដែលមានចំនួនតិចល្មមតែស្រក់ចុះតក់ៗ : ទឹកមួយតំណក់, តំណក់ភ្លៀង ។
-
ព្រលឹង
( ន.នាមសព្ទ )
ដំណើរជីវិត; ស្មារតី; វិញ្ញាណ; ស្រីសួស្ដី, សេចក្ដីសុខ, សេចក្ដីចម្រើន...។
- ព្រលឹងព្រលះ ព្រលឹងធំតូច គឺស្មារតីធំតូចឬច្រើនតិច (ព. សា.) ។
- បបក់ព្រលឹង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បបក់, ទាំងជញ្ជាត់ព្រលឹង និង បញ្ជាប់ព្រលឹង ផង) ។
- បាត់ព្រលឹង ដូចគ្នានឹង បាត់វិញ្ញាណ, បាត់ស្មារតី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាត់) ។
- មានព្រលឹង ធាត់, មានសាច់, មានសាច់មានឈាម ។ ពាក្យគួរសមសម្រាប់និយាយចំពោះមនុស្សដែលគួរគោរពឬគួរថ្នម, មនុស្សថ្នាក់ខ្ពស់រហូតដល់សេនាបតី, ចុះមកដល់ក្មេងតូច : ព្រះបាទម្ចាស់ឥឡូវមានព្រលឹងជាងពីដើម ។ល។ ក្មួយអញឥឡូវមានព្រលឹងណាស់ !; (តែបើនិយាយពីក្សត្រិយ៍ធាត់ ត្រូវថា មានព្រះអង្គ, ទាំងបព្វជិតដែលគួរគោរពក៏ថា មានព្រះអង្គ បានដែរ) ។ លស់ព្រលឹង ភ័ន្តថយស្មារតីព្រោះភ្ញាក់ភ័យតក់ស្លុតរន្ធត់ខ្លាំង ។
- ហៅព្រលឹង និយាយបូរបាច់ដង្ហោយហៅព្រលឹងឲ្យចូលមកកាន់រូបកាយវិញ (ធ្វើតាមតម្រាព្រាហ្មណ៍) ។ល។
-
វិតក្ក
( ន.នាមសព្ទ )
[--ត័ក-កៈ ឬ --តក់ ]
(វិតក៌) សេចក្ដីត្រិះរិះ, ជញ្ជឹង, រំពឹងគិត : មានវិតក្ក ។ សេចក្ដីសំដៅឆ្ពោះទៅរកអារម្មណ៍ដែលកំពុងភាវនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន. ផង) ។ វិតក្កចរិត (--ត័ក-កៈចៈរ៉ិត) ដែលមានសេចក្ដីត្រិះរិះច្រើនជាចរិត : មនុស្សវិតក្កចរិត (មនុស្សមានគំនិតសាញ) ។
- វិតក្ការម្មណ៍ (បា. < វិតក្ក + អារម្មណ) អារម្មណ៍ដែលប្រកបដោយវិតក្ក ។ល។
-
សង្វេគ
( ន.នាមសព្ទ )
[សង់-វេក ឬ --វ៉ែក]
(សំវេគ) សេចក្ដីស្លុតចិត្ត, ដំណើរតក់ស្លុត, ការនឹកខ្លាចអំពើអាក្រក់, ការរំពឹងឃើញសេចក្ដីទុក្ខលំបាក; ដំណើរនឹកអាណោចអាធម្ម; សេចក្ដីនឹកអាណិតទៅរកអ្នកដែលរងទុក្ខលំបាក : កើតសង្វេគ, មានសង្វេគ ។ ខ្មែរប្រើជា កិ. ក៏បាន : គួរឲ្យសង្វេគ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃច្រើនប្រើ សំវេគ ជាង អ. ថ. ស័ងវេគៈ, ដូចជា : សំវេគភាព ភាពនៃសង្វេគ ។
- សំវេគសមុដ្ឋាន ហេតុដែលនាំបណ្ដាលឲ្យកើតសង្វេគ ។ល។
Headley's Khmer-English Dictionary Full Text Search
-
តក់
( adj )
[tɑk]
- detail »
to be incorrect (esp. of spelling or pronunciation), erroneous, imperfect; improper, indecent
-
តក់
( adj )
[tɑk]
- detail »
(of fruit) to be stunted / not fully developed, undersized
-
តក់
( n )
[tɑk]
- detail »
scoop made from an undersized coconut shell used for measuring grain
-
តក់
( v )
[tɑk]
- detail »
to drip.
-
តក់
( i )
[tɑk]
- detail »
sound of water dripping
Headley's Khmer-English Dictionary Subentry Full Text Search
-
ចិត្តតក់ស្លុត
[cət tɑk slot]
fear, dread, apprehension
-
មានតក់មាននាឡិ
[mien tɑk mien -----]
opposites (e.g. good and bad, the great and the small; the old, wise and the young, inexperienced)
-
សាស្ត្រាតក់
[saahstraa tɑk]
incorrect / erroneous document