Khmer Dictionary: ខែ
Chuon Nath's Khmer-Khmer Dictionary
-
ខែ
( ន.នាមសព្ទ )
រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទ ឬ ដំណើរព្រះអាទិត្យមាន ១២ រាសី; ក្នុងរាសីនីមួយៗ មាន ២៨, ២៩, ៣០ ឬ ៣១ ថ្ងៃ ហៅថា ខែ ។ ឯខែទាំង ១២ មានចន្ទគតិគឺ
- មិគសិរ ទី ១,
- បុស្ស ទី ២,
- មាឃ ទី ៣,
- ផគ្គុណ ទី ៤,
- ចេត្រ ទី ៥,
- ពិសាខ ទី ៦,
- ជេស្ឋ ទី ៧,
- អាសាធ ទី ៨,
- ស្រាពណ៍ ទី ៩,
- ភទ្របទ ទី ១០,
- អស្សុជ ទី ១១,
- កត្តិក ទី ១២ ។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ ជាជំនួសខែ មិគសិរ លេខ ២ ជាជំនួសខែ បុស្ស ។ ។ល។ ខែ អាសាធ ជួនកាលមាន ២ ដង មុនឈ្មោះ
- បឋមាសាធ ក្រោយឈ្មោះ
- ទុតិយាសាធ; បើយកលេខប្រើជាជំនួសខែ បឋមាសាធ ត្រូវដាក់លេខ ៨ ក្រោមសូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ ពីរតម្រួតលើគ្នា ( ᧰ ) ។ ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែ ដែរ : សំពះព្រះខែ, ខែរះ, ខែលិច ។
Headley's Khmer-English Dictionary
-
ខែ
( n )
[kʰae]
month; moon; season; menstrual period
-
ខែ
[kʰae]
See: កន្តេះឡង់
Reference: ខែខុប -
ខែចុងរនោច
[kʰae coŋ rɔnooc]
: moon in the last quarter
-
ខែចំរូត
[kʰae cɑmroot]
: harvest time
-
ខែជាន់
[kʰae coan]
: to be adversely affected by the moon (esp. during a lunar eclipse)
-
ខែដាច់
[kʰae dac]
: last day of the month
-
ខែដើមខ្នើត
[kʰae daəm knaət]
: moon in the first quarter
-
ខែដំឡើង
[kʰae dɑmlaəŋ]
: high-water season
-
ខែត្រួត
[kʰae truət]
: extra month of 30 days added periodically to the lunar calendar
-
ខែធនុ
[kʰae tʰeaʔnuʔ]
: December (more commonly ខែធ្នូ )
-
ខែប្រាំង
[kʰae praŋ]
: dry season
-
ខែពេញ
[kʰae pɨɲ]
: month containing 30 days
-
ខែពេញបូណ៌មី
[kʰae pɨɲ booraʔməy]
: full moon
-
ខែពេញវង់
[kʰae pɨɲ vʊəŋ]
: full moon
-
ខែភ្លឺ
[kʰae plɨɨ]
: (bright) moonlight
-
ខែភ្លៀង
[kʰae pliəŋ]
: rainy season
-
ខែមុន
[kʰae mun]
: last month
-
ខែរងា
[kʰae rɔŋie]
: cold season
- ខែរនោច [kʰae rɔnooc] See: ខែងងឹត
-
ខែក្រោយ
[kʰae kraoy]
: next month, the following month
-
ខែខ្នើត
[kʰae knaət]
: waxing moon
-
ខែខ្វះ
[kʰae kvah]
: month containing 29 days
-
ខែងងឹត
[kʰae ŋɔŋɨt]
: waning moon, the dark of the moon, the 15 nights of the waning moon
-
ខែងងឹត
[kʰae ŋɔŋɨt]
: waning moon, the dark of the moon, the 15 nights of the waning moon
See: ខែរនោច -
ខែរាហុ៍
[kʰae rieh]
: lunar eclipse
-
ខែលើក
[kʰae lǝǝ kɑɑ]
: month with an additional day
- ខែវស្សា [kʰae voahsaa] See: រដូវវស្សា
-
ខែសំរក
[kʰae -----]
: month when the waters of the Mekong River back up and flow into the Tonle Sap lake
-
ខែអ៊ូត
[kʰae ʔuu tɑɑ]
: August
-
គ្រប់ខែ
[krup kʰae]
: (of pregnant woman) to reach the time for delivery
-
ចុងខែ
[coŋ kʰae]
: end of the month, last part of the month
-
ជាប់ជាយូរខែ
[coap cie yuu kʰae]
: for many months
-
ឆ្នាំលើកខែ
[cnam lǝǝ kɑɑ kʰae]
: year with an intercalary month
-
ដាក់ខែ
[dak kʰae]
: to make monthly payments
Reference: ទិញដាក់ខែ -
ដាច់ខែ
[dac kʰae]
: last 2 or 3 days of the month, end of the month; at the end of the month of ...
-
ដាច់ខែ
[dac kʰae]
: last day of the month
- ដួងខែ [duəŋ kʰae] See: ដួងចន្ទ្រ , ដួងព្រះចន្ទ្រ
-
ដើមខែ
[daəm kʰae]
: beginning of the month
-
ដំណាច់ខែ
[dɑmnac kʰae]
: last day of the month
-
ថ្ងៃខែ
[tŋay kʰae]
: date
- ធ្លាក់ខែ [tleak kʰae] See: មកខែ
-
បណ្ដាក់ទុកមួយខែ
[bɑndak ----- muə yɔɔ kʰae]
: to be payable in one month
-
បាយខែ
[baay kʰae]
: to eat out regularly at a restaurant (where one is charged by the month) or at someone's house
-
ប្រចាំខែ
[prɑcam kʰae]
: monthly
-
ប្រាក់ខែ
[prak kʰae]
: salary
-
ពពាលខែ
[pɔpiel kʰae]
: kind of large tree (Terminalia calamansanai or T. bialata)
-
ព្រះខែ
[preah kʰae]
: the moon
See: លោកខែ, ព្រះចន្ទ -
មកខែ
[mɔɔk kʰae]
: to menstruate
-
ភ្លៀងកក់ខែ
[pliəŋ kɑk kʰae]
: first heavy rain of season; rain which falls unexpectedly during the dry season
-
លោកខែ
[look~lookaʔ kʰae]
: moon
-
រាំងខែ
[reaŋ kʰae]
: to stop menstruating (at the end of a monthly period)
-
វង់ខែ
[vʊəŋ kʰae]
: disc / face of the moon