Khmer Dictionary: ឱកាកៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ឧភតោ
( និ.និបាតសព្ទ )
[អ៊ុភៈ-- ]
(ឧភតស៑, សំ. ឧភយតស៑) ទាំងពីរ, ខាងទាំងពីរ, ទាំងពីរខាង, អំពីខាងទាំងពីរ, តាមខាងទាំងពីរ ។
- ឧភតោច័ណ្ឌ កាចទាំងពីរខាង (កាចដូចគ្នា) ។
- ឧភតោចណ្ឌាល ជាចណ្ឌាលទាំងពីរខាង (ជាចណ្ឌាលដូចគ្នា) ។
- ឧភតោធារ ដែលមានមុខមុតទាំងពីរខាង : កាំបិតឧភតោធារ, សស្រ្តាឧភតោធារ (ព្រះខ័ន) ។
- ឧភតោបរិសុទ្ធិ បរិសុទ្ធិទាំងពីខាង ។
- ឧភតោពាហ៍ (បា. --វាហ) ដែលហូរបែកជាពីរផ្លូវ : ប្រឡាយឧភតោពាហ៍ ។
- ឧភតោព្យញ្ជនក ឬ
- --ព្យញ្ជនកៈ (--ព្យ័ញ ជៈនក់ ឬ --ជៈ នៈ កៈ) អ្នកដែលមានភេទជាពីរ គឺចួនកាលជាបុរសចួនកាលជាស្ត្រី : មនុស្សឧភតោព្យញ្ជនក (មាននិយាយក្នុងវិនយបិដកពុទ្ធសាសនា) ។
- ឧភតោភាគ ទាំងពីរចំណែក, ចំណែកទាំងពីរ ។
- ឧភតោភាគី អ្នកមានឬបានចំណែកទាំងពីរខាង (ឥត្ថី. ជា ឧភតោភាគិនី) ។
- ឧភតោភេទ ការបែកជាពីរ ។
- ឧភតោសុជាត អ្នកដែលកើតអំពីមាតាបិតាមានពូជពង្សស្មើគ្នា : ក្សត្រិយ៍ឧភតោសុផាត (ក្សត្រិយ៍សុទ្ធ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀប : រីព្រះមហាសត្ត ព្រះនាមសិទ្ធត្ថ ឧភតោសុផាត តព្រះរាជវង្ស មហាក្សត្រិយ៍នរនាថ តាំងពីព្រះបាទ ឱកាកៈមក ។ ឧភតោសុទ្ធិ បរិសុទ្ធិទាំងពីរខាង ។
- ឧភតោសុទ្ធិសរណគមន៍ (ព. វិ. ពុ.) ត្រៃសរណគមន៍ ដែលបរិសុទ្ធទាំងអ្នកឲ្យទាំងអ្នកទទួល គឺពោលបាលីត្រឹមត្រូវទាំងពីរនាក់ (សរណគមន៍សម្រាប់សាមណេរ) ។ល។
-
ឱកាក
( ន.នាមសព្ទ )
(ឱកាក; ឥក្ស្វាកុ) ឈ្មោះរាជវង្សនៃព្រះបាទមនុ (ក្នុងបឋមកប្ប) ដែលជាប្រថមក្សត្រិយ៍ឬជាដើមរាជវង្សនៃក្សត្រិយ៍ទាំងឡាយតៗមក : វង្សឱកាកៈ ឬ ឱកាកវង្ស (ហៅ ឥក្ស្វាកុ ក៏បាន : វង្សឥក្ស្វាកុ ឬ ឥក្ស្វាកុវង្ស) : ព្រះសិទ្ធត្ថ-គោតមគោត្តជាសក្យមុនីឱកាកសន្តតិវង្ស ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ព្រះបាទសុទ្ធោទន៍ គោតមគោត្ត ឱកាកវង្ស មានរាជបុត្រ វិសុទ្ធគឺអង្គ ព្រះសម្ពុទ្ធទ្រង់-ជាលោកនាថ ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!