Khmer Dictionary: ឧក្កដ្ឋៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ឧក្កដ្ឋ
( គុ.គុនសព្ទ )
[អ៊ុក-ក័ត-ឋៈ]
(ឧក្កដ្ឋ; ឧត្ក្ឫឞ្ត) ឧក្រិដ្ឋ គឺ ធ្ងន់, យ៉ាងធ្ងន់; ធំ, យ៉ាងធំ; តឹង, យ៉ាងតឹង, យ៉ាងតឹងតែង, យ៉ាងរឹតត្បិត; ខ្ពស់, យ៉ាងខ្ពស់; ឧត្ដម, ប្រសើរផុត; ចម្បង; កន្លង, ក្រៃលែង, លើសលែង, លើសលន់; ល្អប្រពៃ; ល្អកន្លង ។
- ឧក្កដ្ឋការណ៍ ដំណើរឬរឿងឧក្រិដ្ឋ (រឿងធំ, រឿងធ្ងន់) ។
- ឧក្កដ្ឋទោស ទោសឧក្រិដ្ឋ (ទោសធ្ងន់) ។
- ឧក្កដ្ឋធម៌ ធម៌ឧត្ដម ។
- ឧក្កដ្ឋបរិច្ឆេទ កំណត់, កម្រិត, ការប្រិត យ៉ាងតឹង ។
- ឧក្កដ្ឋ
- បាត្រ បាត្រខ្នាតធំ (បាត្រយ៉ាងធំ) ។
- ឧក្កដ្ឋប្បញ្ញត្តិ បញ្ញត្តិយ៉ាងតឹង (ការហាមដោយដាច់ខាត) ។
- ឧក្កដ្ឋប្បដិបត្តិ ឬ - ឧក្កដ្ឋប្បដិបទា ប្រតិបត្តិឬបដិបទាយ៉ាងតឹង (ការកាន់តឹង) ។
- ឧក្កដ្ឋប្បមាណ ខ្នាតយ៉ាងធំ, (ខ្នាតធំ) ។
- ឧក្កដ្ឋភាព ភាពឧត្ដម ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧក្រិដ្ឋ ឬ ឧក្រឹដ្ឋ ទៀតផង) ។
-
ឧក្រិដ្ឋ
( គុ.គុនសព្ទ )
[អុក-ក្រិត]
(បា. សំ.) (ឧត្ក្ឫឞ្ត; ឧក្កដ្ឋ) ធ្ងន់, យ៉ាងធ្ងន់; ធំ, យ៉ាងធំ; តឹង, យ៉ាងតឹង, យ៉ាងតឹងតែង, យ៉ាងម៉ឺងម៉ាត់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧក្កដ្ឋ ឬ ឧក្កដ្ឋៈ) ។
- ទោសឧក្រិដ្ឋ ឬ - ឧក្រិដ្ឋទោស ទោសធ្ងន់ ។ បទឧក្រិដ្ឋបទល្មើសឬដំណើរល្មើសដែលប៉ះទៅលើទោសឧក្រិដ្ឋ : អំពើនុះចូលក្នុងបទឧក្រិដ្ឋ ។
- សាលាឧក្រិដ្ឋ សាលាតុលាការជំនុំជម្រះទោសឧក្រិដ្ឋ (ហៅ សាលាឧក្រិដ្ឋ ក៏បាន) ។ ប្រើជា កិ. វិ. ក៏បាន :
- ប្រព្រឹត្ត
- ឧក្រិដ្ឋ ឬ - កាន់ឧក្រិដ្ឋ ប្រព្រឹត្តឬកាន់យ៉ាងតឹង ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីពាក្យឧក្រឹដ្ឋ ប្រើបានតាមចិត្ត ផ្សំនឹងគុណទោស ឆ្ពោះភាពធ្ងន់តឹង ប្រឹងឬសន្តោស ដែលហួសកំណោស ហៅឧក្រឹដ្ឋបាន ។
Headley's Khmer-English Dictionary Full Text Search
-
ឧក្កដ្ឋៈ
[ʔukkattʰaʔ]
- detail »
See:ឧក្រិដ្ឋ