Khmer Dictionary: ឥណាយិក, ឥណាយិកា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ឥណ
( ន.នាមសព្ទ )
[អិណៈ]
(ឫណ) បំណុល ។
- ឥណទាតា ឬ
- --ទាយក អ្នកឲ្យខ្ចី គឺអ្នកដែលឲ្យគេខ្ចីប្រាក់ជាដើម (បើស្ត្រីជា ឥណទាយិកា) ។
- ឥណទាន ការឲ្យខ្ចី : ធ្វើឥណទាន ។ ប្រាក់ឬអ្វីៗដែលសម្រាប់ឲ្យខ្ចី : មានឥណទាន ។
- ឥណបរិភោគ បរិភោគជាបំណុលឬបរិភោគជាប់បំណុល គឺការប្រើប្រាស់ឬឆាន់ចតុប្បច្ច័យដោយពុំបានពិចារណាតាមលក្ខណប្បច្ចវេ-ក្ខណៈ (សម្រាប់បព្វជិតពុទ្ធសាសនិក) ។
- ឥណព័ន្ធ ឬ
- --ព័ន្ធន៍ ការជំពាក់បំណុលគេ ។
- ឥណមោក្ខ ការរួចចាកបំណុល ។
- ឥណវន្ត (--វ័ន) អ្នកជាប់បំណុល គឺអ្នកជំពាក់បំណុលគេ (បើស្ត្រីជា ឥណវតី ឬ --វន្តី) ។
- ឥណស្សាមិក ឬ - ឥណស្សាមី ម្ចាស់បំណុល (បើស្ត្រីជា ឥណស្សាមិកា ឬ ឥណស្សាមិនី) ។
- ឥណាយិក អ្នកជាប់បំណុល (ឥណវន្ត ); បើស្ត្រីជា ឥណាយិកា (ឥណវតី ឬ ឥណវន្តី) ។ល។
-
ឥណ --
(មើលក្នុងពាក្យ ឥណ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!