Khmer Dictionary: ហ្នាំង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ណាំង
( ន.នាមសព្ទ )
(ហ្ន័ង “ស្បែក”) ស្បែកឆ្លាក់ជារូបតំណាងតួផ្សេងៗ សម្រាប់ប្រើក្នុងល្បែងរបាំ កាន់លើកឆ្លុះស្រមោលក្នុងស្បៃសឲ្យឃើញច្បាស់ តាមដំណើររឿងដែលអ្នករបាំកំពុងពោលកំពុងថ្លែង : លេងណាំង, ទៅមើលណាំង ។ ហៅតាមពាក្យខ្មែរយើង ថា របាំស្បែក ។
-
របាំ
( ន.នាមសព្ទ )
ល្បែងច្រៀងរាំ, ល្ខោន : នាំគ្នាទៅមើលរបាំ ។
- របាំស្បែក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង ឬ ហ្នាំង) ។
- ល្បែងរបាំ ការលេងមានរាំច្រៀង; ល្បែងផ្សេងៗនិងរបាំ ។
-
ស្បែក
( ន.នាមសព្ទ )
អាការៈមួយប្រភេទរុំព័ទ្ធពីខាងក្រៅសាច់សរីរកាយមនុស្សឬសត្វពួកខ្លះ (រ. ស. ហៅ ព្រះតចោ អ. ថ. --តៈ--) ។
- ស្គមស្បែកដណ្តប់ឆ្អឹង ស្គមកំព្រឹងឃើញតែឆ្អឹងរគាម ។
- របាំស្បែក ឬ - ល្ខោនស្បែក របាំឬល្ខោនមួយប្រភេទ លេងដោយបញ្ចាំងស្រមោលស្បែកចម្លាក់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង ឬ ហ្នាំង ផង) ។
-
ហ្ន័ង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង) ។
-
ហ្នាំង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង និង ហ្ន័ង) ។
-
ច
( ន.នាមសព្ទ )
(ច្ច អ. ថ. ច) ស្បៃហ្នាំង គឺស្បៃសដែលគេត្រដាងបញ្ចាំងស្រមោលរូបស្បែកដាប់រំហោក : ចហ្នាំង ឬ
- ចណាំង សំពត់សដែលសម្រាប់បញ្ចាំងភាពយន្តសម័យបច្ចុប្បន្នក៏គឺ ច នុះឯង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណាំង, ហ្នាំង ផង)។
Headley's Khmer-English Dictionary Full Text Search
-
ហ្នាំង
- detail »
See:ណាំង (1)