Khmer Dictionary: មករា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កោះកុង
( ន.នាមសព្ទ )
ឈ្មោះខែត្រមួយរបស់កម្ពុជរដ្ឋ ឋិតនៅប្រទល់ឈូងសមុទ្រប្រទេសថៃ ។ កាលពីដើមមក កោះកុង ជាស្រុកមួយនៅក្នុងខែត្រកំពត, បានបំបែកចេញពីខែត្រនេះ ហើយតែងតាំងជាខែត្រមួយ ដាច់ដោយឡែក ក្នុង គ. ស. ១៩៥៨ (ព្រះរាជក្រមលេខ ២៤៦-នស ចុះថ្ងៃទី ១៣ មករា ១៩៥៨) : ខែត្រកោះកុង ក្នុងសម័យសង្គមរាស្ត្រនិយមលូតលាស់ចម្រើនច្រើនណាស់ ។
-
ធ្នូ
( ន.នាមសព្ទ )
(ក្ល., ធនុ; ធនុ ឬ ធនុស៑) អាវុធធ្វើដោយឈើ, ឫស្សី ឬធាងទ្រាំង មានដងមានបន្លោះសម្រាប់បាញ់ដោយព្រួញ ។ ឈ្មោះខែទី ៩ តាមសុរិយគតិ ដោយរាប់ខែមេសាជាខែទី ១, បើរាប់ខែមករា ជាខែទី ១ ខែធ្នូជាខែទី ១២, សព្វថ្ងៃនេះប្រើជាខែទី ១២ តាមសម័យនិយម ។
-
មករៈ
( ន.នាមសព្ទ )
[ម៉ៈកៈរ៉ៈ ]
(មករ --រាឝិ; --រាសិ) មករឬរាសីមករ គឺឈ្មោះខែទី ១០ នៃសុរិយគតិ, មានថ្ងៃ ៣១, ត្រូវគ្នានឹងខែយ៉ាំងវិយេរ (ខែទី ១) បារាំងសែស : ខែមករ ឬ មកររាសី ។ សព្វថ្ងៃប្រើជា មករា (មៈកៈរ៉ា) ជាខែទី ១ ដែរ ។
Headley's Khmer-English Dictionary Full Text Search
-
មាស
( adj )
[mieh]
- detail »
to be monthly (The months of the Cambodian solar calendar are: មករា January, កុម្ភៈ February, មីនា March, មេសា April, ឧសភា May, មិថុនា June, កក្កដា July, សីហា August, កញ្ញា September, តុលា October, វិច្ឆិកា November, ធ្នូ December; the months of the Cambodian lunar calendar are: មិគសិរ November - December, បុស្យ December - January, មាឃ January - February, ផល្គុណ February - March, ចេត្រ March - April, ពិសាខ April - May, ជេស្ឋ May - June, អាសាធ June - July, ស្រាពណ៍ July - August, ភទ្របទ August - September, អស្សយុជ September - October, កតិក October - November)