Khmer Dictionary: ឋានន្តរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រឡាពាស
( ន.នាមសព្ទ )
ឋានន្តររបស់មន្ត្រីស័ក្តិតូចខាងអាណាចក្រសម័យជាន់ដើម ។ ពួកស្នង, ពួកស្មត់ ។
-
ក្រឡាហោម
( ន.នាមសព្ទ )
ឋានន្តររបស់មន្ត្រីជាន់ខ្ពស់ខាងអាណាចក្រសម័យជាន់ដើម : ឧកញ៉ាក្រឡាហោម ។
-
ក្រឡាបញ្ជី
( ន.នាមសព្ទ )
ឋានន្តររបស់មន្ត្រីជាន់កណ្ដាលខាងតុលាការ ជាស្មៀនសម្រាប់កាន់កាប់បញ្ជីនិងសំណុំរឿងផ្សេងៗ ជាដើម ។
-
ក្រុម
( ន.នាមសព្ទ )
(ក្រម; កម “លំដាប់”) លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក : ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង ។ល។
- ក្រុមមឿង (ក្រុម-ម៉ៈមឿង) ក្រុមអ្នករាជការរក្សាក្រុង : រាជការក្រុមមឿង ។
- ក្រុមវាំង (ក្រុម-ម៉ៈ វាំង) ក្រុមមន្ត្រីអ្នករក្សាការខុសត្រូវនៃពួកស្ត្រីក្នុងព្រះបរមរាជវាំង (មានតែក្នុងរជ្ជកាលពីដើម) ។ល។ ឋានន្តរស័ក្តិនៃព្រះអង្គម្ចាស់អង្គខ្លះ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសតាំងជាទី ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ តាមលំដាប់ថ្នាក់គឺ
- ក្រុមម៉ឺន, ឬ - ក្រុមហ្មឺន,
- ក្រុមឃុន,
- ក្រុមហ្លួង,
- ក្រុមព្រះ (សុទ្ធតែអានថា ក្រុម-ម៉ៈ--), ហៅថា ស្ដេចតាំងក្រុម ឬព្រះអង្គម្ចាស់តាំងក្រុម; សាធារណជនតែងតែនិយាយថា ព្រះអង្គក្រុមម៉ឺន..., ព្រះអង្គក្រុមឃុន..., ព្រះអង្គក្រុមហ្លួង..., ព្រះអង្គក្រុមព្រះ...; ជួនកាលមានឋានន្តរផ្សំពីខាងចុងផង ដូចជា ព្រះអង្គក្រុមឃុនវិសុទ្ធពង្ស ជាដើម ។
-
ឋានន្តរ
( ន.នាមសព្ទ )
[ឋាន៉ន់-តៈ រ៉ៈ ឬ ឋាន៉ន់ - ដ ]
លំដាប់នៃទី, មុខងារ, ងារ, ថ្នាក់ងារ, ថ្នាក់ស័ក្តិយស : លោកមានឋានន្តរជាអ្វី ? --ឋានន្តរជាអភិបាលស្រុក, ឋានន្តរជាព្រះចម្រើនសម្បត្តិ ។
-
ឋានន្តរសក្តិ
( ន.នាមសព្ទ )
[ឋាន៉ន់តៈ រ៉ៈ-ស័ក ]
(ស្ថានន្តរ + សក្តិ) អំណាចតាមមុខងារ, បណ្ដាស័ក្តិធំតូចតាមមុខងារ : អង្គុយតាមឋានន្តរស័ក្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សក្តិ ឬ ស័ក្តិ ផង) ។
-
ទឡ្ហៈ
( គុ.គុនសព្ទ )
[ទ័ល-ហៈ, ឬតាមទម្លាប់ថា ទល់-ហៈ ]
(ទឡ្ហ; ទ្ឫឍ) មាំ, មាំទាំ, មាំមួន; ខ្ជាប់, ខ្ជាប់ខ្ចួន; ខ្លាំង; រឹងប៉ឹង ។ ខ្មែរយើងច្រើនប្រើជាចុងពាក្យការងារនៃមន្ត្រី ដូចជា ជំនិតទឡ្ហៈ, ភក្ដីទឡ្ហៈ ជាដើម ។ សម្ដេចចៅហ៊្វាទឡ្ហៈ ឋានន្តរស័ក្តិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីក្នុងកម្ពុជរដ្ឋ នាបុរាណសម័យមាននាទីស្ដីការរដ្ឋ ចុះបន្ទាប់អំពីសម្ដេចព្រះមហាឧបរាជមក, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឲ្យមានឋានៈ ជាមេទ័ពធំផង តាមទេសៈ កាលៈ, ចំពោះតែសម្ដេចចៅហ៊្វាទឡ្ហៈណាដែលជំនាញក្នុងយុទ្ធសាស្ត្រ ។
-
ទីយោមរាជ
( ន.នាមសព្ទ )
[យោមៈរាច]
ឋានន្តរ គឺងារសម្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានឋានៈប្រៀបធៀបនឹងសមណសក្ដិរបស់បព្វជិត (ព្រះមង្គលទេពាចារ្យ) ។
-
ធម្មធរ
( ន.នាមសព្ទ )
[ធ័ម-មៈ-ធ]
(ធម៌ធរ) អ្នកទ្រទ្រង់ធម៌, អ្នកកាន់ធម៌, អ្នកប្រតិបត្តិត្រឹមត្រង់តាមគន្លងធម៌ ។
- ឋានន្តរ គឺងារនៃភិក្ខុក្នុងព្រះពុទ្ធសាសនា ចំពោះភិក្ខុអ្នកចេះចាំធម៌ពុំសូវទើសទាល់ ។ ខ្មែរយកពាក្យនេះមកប្រើជាងារនៃភិក្ខុក្នុងថ្នាក់ជាឋានានុក្រមថា ព្រះធម្មធរ ជាគូ គ្នានឹង ព្រះវិន័យធរ ជាសហការីរបស់ព្រះរាជាគណៈ ជាចៅអធិការវត្តធំៗ ក្នុងព្រះរាជធានី; ក្នុងសម័យបច្ចុប្បន្ន មេគណនិងអនុគណគ្រប់ខែត្រ-ស្រុកក៏មាន ព្រះធម្មធរ ជាសហការីដែរ ហៅថា ព្រះធម្មធរ ជាសហការីនៃមេគណឬនៃអនុគណ; ដោយការផ្គូងារថា ព្រះវិន័យធរ ខាងវិន័យ, ព្រះធម្មធរ ខាងធម៌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មកថិក និង វិន័យធរ ទៀតផង) ។
-
នាយចំណង់
( ន.នាមសព្ទ )
នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី គឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះព្រឹន្ទបាលឯកនិងអនុសេនីយ៍ត្រី (បារ. Aspirant) ហៅថា បេក្ខសេនីយ៍ ក៏បាន (មើលក្នុងពាក្យ បេក្ខជន) ។
Headley's Khmer-English Dictionary Full Text Search
-
ឋានន្តរ
( n )
[tʰaanɑndɑɑ, tʰaanɑntaʔraʔ]
- detail »
title, rank, position, function, office, appointment (with title and designation of duties)
-
ថានន្តរ
- detail »
See:ឋានន្តរ
Headley's Khmer-English Dictionary Subentry Full Text Search
-
ឋានន្តរសក្តិ
[tʰaanɑntaʔraʔ~tʰaanɑndɑɑ sak]
(hierarchical) rank, title, position, administrative function
-
ឋានន្តរសាកលវិទ្យាល័យ
[tʰaanɑntaʔraʔ~tʰaanɑndɑɑ saakɑl vittyielay]
university diploma